ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ៗ3​នាក់ និង​ប្រុស​ម្នាក់​អត់​មាន​រួចខ្លួន​អី​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ភ្នាល់​បាល​ជ្រក​ក្រោម​ណេ​ត​កាំ​កូ​ទី​២​នៅ​ខាងជើង​អតីត​រង្វង់​មូល​កាំ​កូ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន បុគ្គលិក និង​អ្នកលេង​៤​នាក់ ។ ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​០៦ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ភ្នាល់​បាល​ជ្រក​ក្រោម​ណេ​ត​កាំ​កូ​ទី​២​នៅ​ខាងជើង​អតីត​រង្វង់​មូល​កាំ​កូ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន បុគ្គលិក និង​អ្នកលេង​៤​នាក់ ។

ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្ទះ​បើក​សេវាកម្ម ណេ​ត​លេខ​៨២J ផ្លូវ​បុរី​អង្គរ​ភ្នំពេញ សង្កាត់​ទួល​សង្កែ​ទី​២ ក្រោម​ការ​ដឹកនាំ​ដោយ​លោក លី​ន ញ៉​ក់ អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ និង​មានការ​ចូលរួម​ពី​លោក​តំណាង​ព្រះ​រា​ជ្ញា​រង​ផង​ដែរ ។

តាម​សមត្ថកិច្ច​អោយ​ដឹង​ថា ទីតាំង​បើក​ល្បែងស៊ីសង​នេះ​បាន​ដំណើរការ​ជា​យូរ​មក​ហើយ​ជ្រក​ក្រោម​ច្បាប់​អាជីវកម្ម​សេវា​អ៊ិ​ន​ធើ​ណេ​ត​វិស័យ​ព័ត៌មាន​(​កា​កូ​ទី​២​ណេ​ត​)​ដែល​មាន​ម្ចាស់​ឈ្មោះ​ប៊ូ វុ​ត្ថា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​A១៩៨ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា តាម​ច្បាប់​អនុញ្ញាត​បើក​ណេ​ត​សេវា​កម្សាន្ត​តុ​ក្ត​តា​តែ​ម្ចាស់ បាន​បើក​ល្បែងស៊ីសង​ភ្នាល់​បាល​ដែល​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត ។ ដោយ​មានការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ពី​ទីតាំង​ល្បែងស៊ីសង​ភ្នាល់​បាល​កម្លាំង​ចុះ​ទៅ​បង្ក្រាប​តែ​ម្តង​។

នៅ​ក្នុង​ប្រតិបត្តិការ​គណៈ​ក​ម្មា​ការ​បាន​ឃាត់ខ្លួន បុគ្គលិក​ស្រី​៣​នាក់ និង​អ្នកលេង​ប្រុស​ម្នាក់ ប្រគល់​ទៅ​នគរបាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​ព្រមទាំង​ដកហូត​សម្ភារ​ទូរ​ដែក​១​គ្រឿង​, កុំព្យូទ័រ​២០​គ្រឿង​, CPU១៨​គ្រឿង​, ទូរទស្សន៍​៦​គ្រឿង​, ទូរ​ទឹកកក​១​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​៣​គ្រឿង​, ម៉ាស៊ីនទឹក​ក្តៅ​ទឹក​ត្រជាក់​១​គ្រឿង​, កង្ហា​៥​គ្រឿង​, តារាង​ភ្នាល់​បាល​ជា​ច្រើន និង​ប្រាក់​ចំនួន​៣៩១​ដុល្លារ និង​២៣៧៨៥០០​រៀល ។ ដោយឡែក​ទីតាំង​ត្រូវ​បាន​គណៈកម្មការ​បិទ​បណ្តោះអាសន្ន​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ