ព្រះពុទ្ធសាសនាជាសាសនាតែមួយគត់ដឹកនាំសង្គមមនុស្សមិនឱ្យចងកម្មពៀរនឹងគ្នា មិនឱ្យបៀតបៀនគ្នា មិនឱ្យឈ្នានីសគ្នា អប់រំមនុស្សឱ្យមានសុខសន្តិភាព វិបុលភាព សាមគ្គីភាព និងវឌ្ឍនភាពយ៉ាងទូលំទូលាយទូទាំងពិភពលោក ។
អាចហៅបានថា ព្រះពុទ្ធសាសនាគឺជាសាសនាសន្តិភាព និងពោរពេញដោយបញ្ញាញាណ ចង្អុលផ្លូវដល់ពុទ្ធបរិស័ទឱ្យឃើញច្បាស់នូវទស្សនៈបែបសុទិដ្ឋិនិយម ហេតុផលនិយម កម្មផលនិយម និងភាពប្រាកដនិយមក្នុងដំណើរជីវិតនៃមនុស្សជាតិ ។
ថ្វីបើព្រះពុទ្ធសាសនាមានភាពប្រាកដនិយម ដែលមនុស្សអាចសិក្សាឈ្វេងយល់ និងពិសោធបានដោយខ្លួនឯងយ៉ាងនេះក៏ដោយ ក៏គង់នៅមានមនុស្សជាច្រើននៅក្នុងពិភពលោកមិនទទួលទ្រឹស្តីនេះយកមកប្រតិបត្តិដែរ ថែមទាំងនាំគ្នាពោលចំអក តិះដៀល មាក់ងាយ មើលថោក ពេបជ្រាយ ចំពោះព្រះពុទ្ធសាសនាទៀតផងដូចជាថា ព្រះពុទ្ធសាសនាដឹកនាំមនុស្សឲ្យក្រីក្រ ដឹកនាំមនុស្សឲ្យទន់ខ្សោយ ដឹកនាំមនុស្សឲ្យខ្លាចគេ ដឹកនាំមនុស្សឲ្យគិតតែពីផលប្រយោជន៍ខ្លួន ដឹកនាំមនុស្សឱ្យឃើញតែសេចក្តីទុក្ខជាដើម ។
រឿងនេះអាស្រ័យលើពុទ្ធបរិស័ទផ្ទាល់ឈ្វេងយល់តាមការគួរដោយខ្លួនឯងចុះ ថាតើព្រះពុទ្ធសាសនាបែបនេះមែនឬ ?
ចែករំលែកព័តមាននេះ