ពូ​យក​ប្រាក់ខែ​ទាំងអស់​ទិញ​ម៉ាស៊ីន​លេង​ហ្គេ​ម​ឱ្យ​ក្មួយ​ប្រុស ១៥​ឆ្នាំ​ក្រោយ​ក្មួយ​ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់​តបស្នង​វិញ !


លោក ស្ទេ​វិ​ន ង (Steven Ng) ជា​សហគ្រិន​ម្នាក់ អាយុ​២៤​ឆ្នាំ ដែល​បើក​ក្រុមហ៊ុន Elliot Havok និង​បាន​ចាប់ផ្តើម​អាជីវកម្ម​លក់​នាឡិកា និង​កាបូប​ដែល​មាន​តម្លៃ​ខ្ពស់ ។ ស្ទេ​វិ​ន ង បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​លើ Kickstarter ដោយ​រក​ប្រាក់​បាន​ជាង ៤០០,០០០ ដុល្លារ​សម្រាប់​នាឡិកា​ប្រណីត​របស់​គាត់​ក្នុង​ចំណោម​របស់​ផ្សេង​ទៀត ។

កាលពីមុន​គ្រួសារ​របស់ ស្ទេ​វិ​ន ង មាន​ជីវភាព​ក្រីក្រ​ណាស់ ហើយ​កាលពី ១៥ ឆ្នាំ​មុន​ពូ​របស់​គាត់​នៅ​ប្រទេស​ចិន​បាន​ផ្តល់​ឱ្យ​គាត់ និង​បងប្រុស​របស់​គាត់​នូវ​អំណោយ​ដ៏​ល្អ​មួយ​គឺ​ម៉ាស៊ីន​លេង​ហ្គេ​ម PS2 តាំងពី​ពួក​គេ​នៅ​តូច​ៗ​ម្លេះ ។ ពូ​របស់ ស្ទេ​វិ​ន ង បាន​ចំណាយ​ប្រាក់ខែ​របស់​គាត់​មួយ​ខែ​ចំនួន​៤០០​ដុល្លារ​ដើម្បី​ធ្វើ​ឱ្យ​ក្មួយ​ប្រុស​របស់​គាត់​សប្បាយចិត្ត ។ ពួក​គេ​បាន​សន្យា​ថា​ពួក​គេ​នឹង​តបស្នង​សងគុណ​វិញ​នា​ពេល​អនាគត ។

នៅ​ទីបំផុត​ថ្មី​ៗ​នេះ ស្ទេ​វិ​ន ង និង​បងប្រុស​របស់​គេ​បាន​ផ្តល់​អំណោយ​ជា​រថយន្ត​ថ្មី​មួយ​គ្រឿង​ដល់​ពូ​របស់​ពួក​គេ ។ ស្ទេ​វិ​ន ង បាន​ចែករំលែក​រឿងរ៉ាវ​ខ្លី​មួយ​ក្នុង​ចំណោម​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​គាត់​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

លោក ស្ទេ​វិ​ន ង បាន​ប្រាប់​សា​ព័ត៌មាន NextShark ថា «​ចំណុច​សំខាន់​នៃ​ការ​ចែករំលែក​នេះ​គឺ​ដើម្បី​ឱ្យ​ប្រជាជន​ឈប់​ព្រួយបារម្ភ​អំពី​ខ្លួនឯង​ខ្លាំង ហើយ​បោះ​ជំហាន​ទៅ​មុខ និង​គិត​ពី​អ្វី​ដែល​សំខាន់​» ។ ខ្ញុំ​ស្អប់​មនុស្ស​ដែល​គិតតែ​ពី​ការងារ​ដែល​ពួក​គេ​ចូល​ចិត្ត និង​ការ​ធ្វើ​ដំណើរ ប៉ុន្តែ​ភ្លេច​មើលថែ​រក្សា​មនុស្ស​ដែល​ស្រឡាញ់​ពួក​គេ​បំផុត ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ