ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎​ ! ខឹង​សួរនាំ​រឿង​លុយ​៥០០​ដុល្លារ​រត់​ទៅ​ដាល់​ប្រពន្ធ​ប៉ោង​ភ្នែក​មួយ​ចំហៀង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើរ​ហិង្សា​មួយ​បាន​កើតឡើង​រវាង​ប្តី និង​ប្រពន្ធ​ឈ្លោះ​គ្នា​សួរនាំ​រឿង​លុយ​៥០០​ដុល្លារ​ធ្វើ​អោយ​ប្តី​មាន​កំហឹង​វាយ​បំ​ផ្លិត​បំផ្លាញ​ទ្រព្យសម្បត្តិ​ចោល​ខ្ទេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ចំណុច​ភូមិ​កណ្តាល​កោះ…

ខេត្តកណ្តាល ៖ អំពើរ​ហិង្សា​មួយ​បាន​កើតឡើង​រវាង​ប្តី និង​ប្រពន្ធ​ឈ្លោះ​គ្នា​សួរនាំ​រឿង​លុយ​៥០០​ដុល្លារ​ធ្វើ​អោយ​ប្តី​មាន​កំហឹង​វាយ​បំ​ផ្លិត​បំផ្លាញ​ទ្រព្យសម្បត្តិ​ចោល​ខ្ទេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ចំណុច​ភូមិ​កណ្តាល​កោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​បង្ក​ឈ្មោះ ហាន អៀម​ហុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ធ្វើ​សាឡា​ង់​បូម​ខ្សាច់ នៅ​ភូមិ​-​ឃុំ​កើតហេតុ រីឯ​ជន​រង​គ្រោះ​ឈ្មោះ លី​ម គុយ​ស៊ី​ម ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​បាន​រង​របួស​ហើម​ភ្នែក​ចំហៀង​ខាងស្ដាំ ។

សាក្សី​បានអោយ​ដឹង​ថា កន្លង​មក​ជន​ឈ្មោះ ហាន អៀម​ហុង ធ្លាប់​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ វាយ​ប្រពន្ធ​របស់​ខ្លួន​ជា​ញឹកញាប់ ប៉ុន្តែ​ប្រពន្ធ​មិន​ដែល​ដាក់​ពាក្យបណ្ដឹង​ទេ ។ នៅ​ថ្ងៃ​កើតហេតុ​ឈ្មោះ ហាន អៀម​ហុង បាន​ផឹកស្រា​ស្រវឹង ហើយ​ប្រើ​ប្រពន្ធ​ឲ្យ​ឡើង​ទៅ​បិទ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក ព្រោះ​ខ្លាច​ទឹក​ហៀរ​អាង ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​សួរនាំ​ប្តី​របស់​ខ្លួន​រឿង​លុយ​៥០០​ដុល្លារ​យក​ទៅ​ណា ? បន្ទាប់​មក​ក៏​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​គ្នា ហើយ​ជនសង្ស័យ​បាន​បើកឡាន​ចេញ​ទៅ​បាត់ ។

លុះដល់​វេលា​ម៉ោង​កើតហេតុ​យប់​ថ្ងៃ​ដដែល​ជនសង្ស័យ​បាន​បើកឡាន​មក​ដល់​ផ្ទះ​វិញ ហើយ​ចុះ​ពីលើ​ឡាន​វាយ​បំផ្លិចបំផ្លាញ​តុ​ធ្វើ​ពី​ដែក​ក្រាល​ការ៉ូ​បែក​ខូចខាត​ចំនួន​មួយ ព្រមទាំង​បែក​ចាន​មួយ​ចំនួន និង​ស្ទុះ​ទៅ​ដាល់​ជន​រង​គ្រោះ​ដែល​កំពុង​តែ​ដេក​លើប៉ៅអុីនៅ​ក្នុងផ្ទះ​ត្រូវ​ភ្នែក​ចំហៀង​ខាងស្ដាំ បណ្ដាល​ឲ្យ​ហើម​ប៉ោង​របួស​មួយ​កន្លែង ។

ពេល​នោះ​អ្នក​ជិតខាង​បាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះ​ឧកញ៉ា​តី​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​បង្ក​ដែល​ជា​ប្តី​ឈ្មោះ ហាន អៀម​ហុង បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បន្ត​អនុវត្ត​តាម​នីតិវិធី ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ