ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​បង្រ្កា​បបា​នក្រុម​ចោរ​លួច​ព្រះ​សុវណ្ណ​កោដ្ឋ​ដាក់​ព្រះ​បរម​សារី​រិក​ធាតុ ​នៅ​ខេត្ត​តា​កែវ​ និ​ង​និមន្ត​សម្ដេច​សង្ឃ​ត្រួត​ពិនិត្យ​

11 ឆ្នាំ មុន

ខេត្ត​តា​កែវ ​៖ កម្លាំង​សមត្ថ​កិច្ច​ក្រោម​ការ​ដឹក​នាំ​ដោយ ​លោក​ឧត្តម​សេនីយ៍​ត្រី​ ឡឹក ​វណ្ណៈ​ អនុ​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួងម​ហា​ផ្ទៃ ​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី ​លោក​ឧត្តម​សេនីយ៍ឯ​ក ​ម៉ក់​ ជីតូ ​ប្រធាន​នាយក​ដ្ឋាន​កណ្តាលន​គរ​បាល​យុត្តិ​ធម៌​ក្រសួង​មហា​ផ្ទៃ ​នៅល្ងាច​ថ្ងៃទី​០៦​ កុម្ភៈ ​២០១៤ ​បាន​ធ្វើ​ការ​បង្រ្កាប​ជន​ល្មើស ​ចំនួន ​២​នាក់ ​ម្នាក់​ជា​អ្នក​ធ្វើ​សកម្ម​ភាព​លួច​ព្រះ​សុវណ្ណ​កោដ្ឋ​ដាក់​ព្រះប​រម​សារី​រិក​ធាតុ ​និង​ម្នាក់​ទៀត​ជា​អ្នក​ទិញ នៅ​​ខេត្ត​តា​កែវ។​

ជន​ល្មើសមា​ន​ឈ្មោះ ១​. កែ​វ ​រស្មី​ ភេទ​ប្រុស ​អាយុ ​២៤​ឆ្នាំ ​មុខ​របរ​មិន​ពិត​ប្រាកដ ​និង​ជា​ជន​ញៀន​ថ្នាំ ​(អ្នក​ធ្វើ​សកម្ម​ភាព​លួច) ​និង ​២.​ ឈ្មោះ ​សារ៉េត​ ភេទ​ស្រី ​អាយុ​ជាង ​៣០​ឆ្នាំ ​ជា​អ្នក​ទទួល​ទិញ ​៣​ ត​មក​ហើយ។ ​ជន​​ល្មើស ​និង​ព្រះ​សុវណ្ណ​កោដ្ឋ ​ត្រូវ​បាន​ លោក​ឧត្ត​មសេនីយ៍​ត្រី ​ឡឹក វ​ណ្ណៈ ​នាំ​យកមក​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​តា​កែវ​ ​​ដើម្បី​និមន្ត​សម្ដេច​សង្ឃ​ត្រួត​ពិនិត្យ​។

ហើយ​នៅ​វេលា​ម៉ោង​ ៧ និង​ ៣០​នាទី យប់​ថ្ងៃ​ដដែល​នេះ សម្តេច​សង្ឃ​គណៈ​នាយក​រង​ អំ​​ លឹម​​ហេង​ បាន​និមន្ត​មក​ដល់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ព្រះ​សុវណ្ណ​កោដ្ឋ​ ព្រម​ទាំង​ព្រះ​បរម​សារី​រិ​កធាតុ​ និង​​នាំ​យក​ទៅ​រក្សា​ទុក​ ចំណែក​ជន​ល្មើស​ត្រូវ​បាន​បញ្ជូន​​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​៕