ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បំពាក់​ឋានន្តរ​សក្តិ និ​ង​ប្រគល់ថ​វិកា ​ដល់​មន្ត្​រីនគរ​បាល​ស្រុក​ប្រាសាទ​បល្ល័ង្គ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ​៖ ពិធី​បំពាក់​ឋានន្តរ​សក្តិ និ​ងតែ​ងតាំ​ងមុ​ខ​តំណែងជូ​ន​ដល់​មន្ត្រី​នគរ​បាល​ជាតិ ​នៃ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ប្រាសាទ​បល្ល័ង្គ ​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ព្រឹក​ថ្ងៃទី០​៦ ​កុម្ភៈ ​២០១៤​ នៅ​ក្នុង​បរិវេណ​សា​លា​ស្រុក​ប្រាសាទ​បល្ល័ង្គ ​ក្រោម​អធិបតី​ភាព​ លោក​វរ​សេនីយ៍​ឯក ​កែ ខា​ន់ណារ៉ា ​ស្នង​ការរ​ង ​នៃ​ស្នង​ការ​ដ្នាន​នគរ​បាល​ខេត្ត​កំពង់​ធំ។​

ខេត្ត​កំពង់​ធំ ​៖ ពិធី​បំពាក់​ឋានន្តរ​សក្តិ និ​ងតែ​ងតាំ​ងមុ​ខ​តំណែងជូ​ន​ដល់​មន្ត្រី​នគរ​បាល​ជាតិ ​នៃ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ប្រាសាទ​បល្ល័ង្គ ​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ព្រឹក​ថ្ងៃទី០​៦ ​កុម្ភៈ ​២០១៤​ នៅ​ក្នុង​បរិវេណ​សា​លា​ស្រុក​ប្រាសាទ​បល្ល័ង្គ ​ក្រោម​អធិបតី​ភាព​ លោក​វរ​សេនីយ៍​ឯក ​កែ ខា​ន់ណារ៉ា ​ស្នង​ការរ​ង ​នៃ​ស្នង​ការ​ដ្នាន​នគរ​បាល​ខេត្ត​កំពង់​ធំ។​

លោក​វរ​សេនីយ៍​ត្រី ​យន់ ​ឆៃយ៉ា នា​យរ​ងកា​រិយា​ល័យ​បុគ្គ​លិក ​នៃ​ស្នង​ការន​គរ​បាល​ខេត្ត ​បាន​ឡើង​អាន​សេចក្តី​សម្រេច​លេខ​៤៧១,​៤៧៧,​៥៣១​ និង​ ៥៧៥ ​សសរ.​អនប ​ស្តីពី​ការ​ប្រកាស​តែង​តាំង​ឋានន្តរ​សក្តិ ​និង​ផ្ទេរ​ភារ​កិច្ច ​ដល់​មន្ត្រី​នគរ​បាល​ជាតិ ​នៃ​អធិការ​ដ្ឋាន​ស្រុក​ប្រាសាទ​បល្ល័ង្គ ​សរុប​ចំនួន ​២៦​នាក់​ ស្រី ​៣​នាក់​ ក្នុង​នោះ ​រួម​មាន ​ថ្នាក់​អនុសេ​នីយ៍​ទោ ​២រូប ​ស្រី ​១រូប ​ថ្នាក់​អនុ​សេនីយ៍​ត្រី ​១១​រូប ​ស្រី ​១រូប ​ថ្នាក់​ព្រិន្ទ​បាល​ឯក​ ៤រូប​ ស្រី ​១រូប ​ថ្នាក់​ព្រិន្ទ​បាល​ទោ ​៨រូប ​និង​ថ្នាក់​ពល​បាលឯ​ក ​១រូប។ ​

បន្ទាប់​ពីបា​នបំ​ពាក់​ឋានន្តរ​សក្តិ​រួច​មក ​តំណាង​មន្ត្រី​នគរបា​ល ​ដែល​ទើប​តែង​តាំង​ និង​បាន​បំពាក់​ឋានន្តរ​សក្តិ​ថ្មី ​ឡើង​ប្តេជ្ញា​ចិត្ត​ថា ​នឹងខិ​ត​ខំប​ម្រើ​ប្រទេសជា​តិ ​បម្រើ​ប្រជាព​ល​រដ្ឋ​ឲ្យ​អស់​ពី​សមត្ថ​ភាពរ​បស់​ខ្លួន ​និង​ស្មោះ​ត្រង់​ជាមួយ​ជាតិសា​សនា​ ព្រះ​មហា​ក្សត្រ ​ប្តេជ្ញា​ដាច់​ខាត​ការ​ពារ​រាជ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​ ដែល​សម្រេច​ដោយ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ជូន។​

លោក ​ទូច ​សុខា អ​ភិ​បាល​ស្រុក​ប្រាសាទ​សំបូរ ​មាន​ប្រសាសន៍​កោត​សរសើរ​យ៉ាង​ខ្លាំង​ដល់​កម្លាំង​នគរ​បាល ​នៃ​អធិការ​ដ្ឋាន​ស្រុក​ប្រាសាទ​សំបូរ ​ដែល​បាន​ខិតខំ​បម្រើ​ប្រជា​ពលរដ្ឋ​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន​សម្រេច​បាល​លទ្ធ​ផល​ល្អ​ប្រសើរជា​ប់ចំ​ណាត់​ថ្នាក់។ ​

លោកវ​រសេនីយ៍​ឯក​ កែ ខា​ន់ណារ៉ា ​ស្នង​ការរ​ង​ បាន​មាន​ប្រសាសន៍​ថា ​តាង​នាម​រូប​លោក​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ត្រី ​ផាន់ ​សុផេង ​ទី​ប្រឹក្សា ​ឯក​ឧត្តម​ បណ្ឌិត ​ងួន ​ញ៉ិល អ​នុ​ប្រធាន​ទី១​ រដ្ឋ​សភា​ជាតិ ​និង​ជា​ស្នងកា​រ ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​កំពង់​ធំ​ ដែល​បាន​ចុះ​មក​ប្រារព្ធ​ពិធី​បំពាក់​ឋានន្តរ​សក្តិ​នា​ពេល​ព្រឹក​នេះ។ ​

ដោយ​សារ​តែកា​រ​មើល​ឃើញ​ពី​ការ​ខិត​ខំ​បំពេញ​ភារកិ​ច្ច​នៅ​ក្នុង​ការ​បម្រើ​ប្រទេសជា​តិ ​និង​ប្រជា​ជន​នោះ ​ទើប​តាម​រយៈ​ឯក​ឧត្តម​ស្នង​ការ​ បាន​ស្នើ​សុំ​ទៅ​ថ្នាក់​លើសុំ​​គោល​ការណ៍​តម្លើង​ឋានន្តរ​សក្តិ​ដល់​មន្ត្រី​នគរ​បាល​ ដែល​មាន​ស្នា​ដៃ។ ​ចំណែក​មន្ត្រី​នគ​របាល​ ដែល​មិន​ទាន់​បាន​ឡើង​ឋានន្តរ​សក្តិ​ ត្រូវ​ខិត​ខំ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ ​និង​បម្រើ​ប្រជា​ពល​រដ្ឋ​ឲ្យ​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន ​គោរព​វិន័យ​ឲ្យ​បាន​ទៀង​ទាត់​ និង​មាន​សាមគ្គី​ភាព​ល្អ ​មិត្ត​ភាព​ល្អ ​ជា​មួយ​មន្ត្រី​រួម​ការ​ងារ​ ក៏​ដូច​ជា​មួយ​ស្រទាប់​ប្រជា​ពល​រដ្ឋ​ផង​ដែរ។ ​

ដើម្បី​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គោល​នយោ​បាយ​ភូមិ-​ឃុំ មា​ន​សុវត្ថិ​ភាពទាំ​ង ​៩​ចំណុច ដែ​ល​ក្រសួង​មហា​ផ្ទៃ​ លោក​ដាក់​ជូន​មក​នោះ ​លើក​ក្រោយ​នឹង​ដល់​វេន​របស់​អស់​លោក​ជា​ក់ជា​មិន​ខាន៕​