ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​មួយក្រុមស្រវឹងជោក ​យកខ្សែក្រវាត់ជិះដេញវាយ​បុរសម្នាក់​បណ្តាល​ឱ្យ​របួស​បែកក្បាល​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​មួយក្រុម​មានអាការៈស្រវឹងជោក ​បាន​តាម​ដេញវាយទៅលើ​បុរស​ម្នាក់បណ្តាល​ឱ្យ​រងរបួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​កំពុង​ជិះ​ឌុប​មិត្ត​ភក្តិស្រី​ៗចេញពី​កន្លែង​ញ៉ាំស៊ុបមួយ​កន្លែង យីហោ​ «តាចារ្យ» បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៤០នាទីរសៀល​ថ្ងៃទី​៦ កុម្ភៈ ២០១៤ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង​សម្តេច​ជា ស៊ីម ក្នុង​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​

រាជធានីភ្នំពេញ ៖ យុវជន​មួយក្រុម​មានអាការៈស្រវឹងជោក ​បាន​តាម​ដេញវាយទៅលើ​បុរស​ម្នាក់បណ្តាល​ឱ្យ​រងរបួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​កំពុង​ជិះ​ឌុប​មិត្ត​ភក្តិស្រី​ៗចេញពី​កន្លែង​ញ៉ាំស៊ុបមួយ​កន្លែង យីហោ​ «តាចារ្យ» បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៤០នាទីរសៀល​ថ្ងៃទី​៦ កុម្ភៈ ២០១៤ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង​សម្តេច​ជា ស៊ីម ក្នុង​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ប្ញស្សី​កែវ ។

ប្រភពបានឱ្យ​ដឹងថា​ ​យុវជនទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន៣នាក់ ១-​ឈ្មោះ​សេក វីណា អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំទី៣ មានទី​លំនៅ​ក្នុង​ភូមិ​ព្រែក​លៀប សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ ២-​ឈ្មោះ​មាស សុភ័ក្រ អាយុ​២៨​ឆ្នាំ ​មានទីលំនៅ​ផ្ទះជួល និង​៣-​ឈ្មោះ​យ៉ន វណ្ណៈ អាយុ​២៣​ឆ្នាំ ជានិស្សិត​ មានទីលំនៅ​សង្កាត់​គីឡូលេខ៦ ។ ចំណែក​ឯ​ជនរងគ្រោះ​រងរបួស​បែក​ក្បាល​ឈ្មោះ​យឿន បូរី អាយុ​២១​ឆ្នាំ មានទីលំនៅ​ក្នុងភូមិព្រែកលៀប ឃុំព្រែកលៀប ។

ប្រភពបានបន្ត​ថា មុន​ពេលកើតហេតុ ជនរងគ្រោះ​និង​​ជនបង្ក​​​បានទៅញ៉ាំស៊ុប​នៅហាងខាងលើ លុះជនរងគ្រោះ​ញ៉ាំរួច ក៏នាំមិត្តភក្តិ​ស្រីៗ​ជិះត្រឡប់មកផ្ទះ​វិញ តែ​មិន​ដឹង​យ៉ាងម៉េច ត្រូវជនបង្កក៏ជិះតាមពីក្រោយ​យក​ខ្សែក្រវាត់​ដេញវាយ​បណ្តាល​ឱ្យរងរបួសបែក​ក្បាល​តែម្តង ។ សមត្ថកិច្ច​បានបញ្ជូនជន​បង្ក​​ទាំង​​៣នាក់នោះ​ទៅ​អធិការដ្ឋាន​ ដើម្បី​ធ្វើការ​សាកសួរ ។