ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជន​ជាតិ​គ្រឹង​ម្នាក់ ត្រូវ​ដើម​ឈើ​ដួល​រលំសង្កត់ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​​រតនគិរី ៖ ស្ត្រី​ជនជាតិគ្រឹង​ម្នាក់ បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​ដល់លំនៅ​ឋាន​ បន្ទាប់​ពី​ត្រូវ​ដើមឈើដួល​​​រលំសង្កត់​​លើ​​ ខណៈស្ត្រី​រង​គ្រោះ​និង​ប្តី​ទៅ​កា.ប់​ព្រៃ​ធ្វើចម្ការ​ ហើយ​មែក​ឈើ​វាត់​ត្រូវ​ប្រពន្ធ​ស្លា.ប់ ។ ហេតុការណ៍​នេះកើត​ឡើង កាលពី​វេលា​ម៉ោង​៣រសៀលថ្ងៃទី​០៥ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​ចាអុង​ចាន់ ឃុំ​​ចាអុង ស្រុក​កូន​មុំ​ ។

ខេត្ត​​រតនគិរី ៖ ស្ត្រី​ជនជាតិគ្រឹង​ម្នាក់ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់លំនៅ​ឋាន​ បន្ទាប់​ពី​ត្រូវ​ដើមឈើដួល​​​រលំសង្កត់​​លើ​​ ខណៈស្ត្រី​រង​គ្រោះ​និង​ប្តី​ទៅ​កាប់​ព្រៃ​ធ្វើចម្ការ​ ហើយ​មែក​ឈើ​វាត់​ត្រូវ​ប្រពន្ធ​ស្លាប់ ។ ហេតុការណ៍​នេះកើត​ឡើង កាលពី​វេលា​ម៉ោង​៣រសៀលថ្ងៃទី​០៥ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​ចាអុង​ចាន់ ឃុំ​​ចាអុង ស្រុក​កូន​មុំ​ ។

ស្ត្រី​ដែលស្លាប់​ឈ្មោះ ត្រូង ប្លៀក អាយុ​៣៩​ឆ្នាំ ជាជន​ជាតិ​គ្រឹង​​ ​។ ​បើតាមសេចក្តី​រាយការណ៍​បានឱ្យដឹងថា មុនពេល​កើត​ហេតុ ប្តី​ប្រពន្ធ​ខាង​លើ​បាន​នាំគ្នា​ទៅកាប់​រំលំ​ដើម​ឈើ យក​ដី​ធ្វើចម្ការ​​ ។ ពេល​កំពុង​កាប់​បុរ​សជា​ប្តី​បាន​ប្រាប់​ប្រពន្ធឱ្យម​ក​ឈរ​នៅ​ក្បែរ​គល់​ខ្លាច​ក្រែង​មែក​ឈើ​វាត់​ត្រូវ​ លុះ​ដើម​ឈើដួល​ដល់​ដី ស្រាប់​តែ​បាត់​មិន​ឃើញ​ប្រពន្ធ​ ខណៈនោះ​បុរ​ស​ជា​ប្តី​បាន​ដើរ​រក និង​វែក​មែក​ឈើ​ក៏​ឃើញ​ប្រព​ន្ធ​នៅ​ខាង​ក្រោម​ដេកស្តូកស្តឹង និង​ស្លាប់​ពេល​បញ្ជូន​ទៅដល់​ផ្ទះ ៕​