ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​មានជំងឺ​ប្រចាំកាយ ​ចង.កសម្លា.ប់ខ្លួន​នៅ​ដើមពុទ្រាបង្កការភ្ញាក់ផ្អើល

11 ឆ្នាំ មុន

ខេត្តបន្ទាយ​​មានជ័យ ៖ បុរសចំណាស់​ម្នាក់ដោយ​សារ​តូ​ចចិត្ត​ខ្លួ​ន​មាន​ជំងឺ​ប្រចាំ​កាយ​បាន​សម្រេ​ចចិត្ត​ចង.កធ្វើអត្ត​ឃាតនឹង​ដើម​ពុទ្រា​ខាង​ក្រោយ​ផ្ទះ​ បង្កឱ្យ​មាន​​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​៥ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៥ កុម្ភៈ ២០១៤ ស្ថិត​ក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្ម​ពួក ខេត្ត​បន្ទាយ​មានជ័យ ។

ប្រភពបាន​​ឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ប៉ាត វ៉ៃ ហៅ​ប៊ុន​ ហេង អាយុ​៥៧​ឆ្នាំ ជាយោធិន​ពិការ អតីត​អង្គ​ភាព​កងពលតូច​លេខ​៥១ បច្ចុប្បន្ន​ជា​កម្មករ​ដេក​យាម​លាន​ដំឡូង​មីក្នុងភូមិ​កើតហេតុ​ខាងលើ ។ ប្រភពពីស្ត្រី​ជាប្រពន្ធ​បាន​ឱ្យ​ដឹងថា ប្តីរបស់​គាត់​​​មាន​ជំងឺ​ប្រចាំ​កាយ គឺ​វិកល​ចារិក ហើយនៅយប់ថ្ងៃ​កើតហេតុ ប្តីរបស់គាត់​បានផឹកស្រា​ បន្ទាប់មក​បានចេញពីផ្ទះ​បាត់រហូត​មិន​ដឹងទៅណា លុះព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់​ផ្អើល​ប្រទះឃើញ​ចង.កតែម្តង ។

លោក​អធិការ​បាន​បញ្ជាក់ថា តាមការពិនិត្យ​លើ​សាកសព ជន​រងគ្រោះពិត​ជា​បានចង.ក​សម្លាប់ខ្លួន​ពិតប្រាកដមែន មិន​ពាក់ព័ន្ធ​នឹង​រឿង​អំពើ​ឃាត​កម្មនោះទេ ។ សព​ត្រូវបានសមត្ថកិច្ច​​ប្រគល់​ជូន​ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ​តាមប្រពៃណី ។