ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពិត​លើ​កម្ពុជា អាប់​ភី​ស៊ី​ត​គឺជា​មេគំនិត​ចង់​ដណ្តើម​កាន់កា.ប់​តំបន់​ជុំវិញ​និង​ប្រាសាទព្រះវិហារ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​សេច​ក្តី​ប្រកាស​​ព័ត៌​មាន​របស់​អង្គ​ភាព​​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ បាន​សរសេរ​ថា នៅ​ក្នុង​​​រយៈ​ពេល​៤​ថ្ងៃ​នៃ​​ការ​វាយ​ប្រហារ​ផ្ទួនៗ​គ្នា​ទៅ​លើ​ប្រាសាទ​ និង​តំបន់​ជុំ​​វិញ​ប្រាសាទ​ព្រះ​វិហារ​ចាប់​​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ​២០១១ កាំភ្លើង​ធំ និង​​ទ័ព​ថ្មើ​រ​ជើង​របស់​ថៃ​បាន​បង្ក​ឱ្យ​មាន​​ការ​ខូចខាត​យ៉ាង​ច្រើន​ និង​ធ្ងន់​ធ្ងរ​ដូច​មាន​រៀប​​រាប់​ពិស្តារ​ខាង​ក្រោម ដែល​សម​នឹង​ត្រូវ​ប្រើ​ពាក្យ​ថា ជា «សង្គ្រាម​ពិត»

រាជធានីភ្នំពេញ ៖ យោង​តាម​សេច​ក្តី​ប្រកាស​​ព័ត៌​មាន​របស់​អង្គ​ភាព​​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ បាន​សរសេរ​ថា នៅ​ក្នុង​​​រយៈ​ពេល​៤​ថ្ងៃ​នៃ​​ការ​វាយ​ប្រហារ​ផ្ទួនៗ​គ្នា​ទៅ​លើ​ប្រាសាទ​ និង​តំបន់​ជុំ​​វិញ​ប្រាសាទ​ព្រះ​វិហារ​ចាប់​​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ​២០១១ កាំភ្លើង​ធំ និង​​ទ័ព​ថ្មើ​រ​ជើង​របស់​ថៃ​បាន​បង្ក​ឱ្យ​មាន​​ការ​ខូចខាត​យ៉ាង​ច្រើន​ និង​ធ្ងន់​ធ្ងរ​ដូច​មាន​រៀប​​រាប់​ពិស្តារ​ខាង​ក្រោម ដែល​សម​នឹង​ត្រូវ​ប្រើ​ពាក្យ​ថា ជា «សង្គ្រាម​ពិត» ដូច​ដែល​បាន​ថ្លែង​ដោយ​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

​ទោះ​បី​ជា​ពុំ​​មាន​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ចាប់​​តាំង​ពី​ថ្ងៃ​ទី​៧ កុម្ភៈ ក៏​ដោយ ក៏​ស្ថាន​ភាព​នៅតែ​ស្ថិត​នៅ​ក្នុង​កម្រិត​ហានិ​ភ័យ​ខ្ពស់​នៅ​ឡើយ​ដែល​នឹង​អាច​កើត​មាន​ជា​ការ​វាយ​ប្រហារ​ជា​​ថ្មី​គ្រប់​​ពេល​វេលា ជា​ពិសេស​ខណៈ​ពេល​ដែល​ថៃ​កំពុង​បន្ត​បន្ថែម​​​​កម្លាំង​​ទ័ព និង​អាវុធ​​នៅតាម​បណ្តោយ​ព្រំដែន​​កម្ពុជា-ថៃ។

សេច​ក្តី​ប្រកាស​បាន​បង្ហាញថា បច្ច័យ​អាក្រក់​ ​នៃ​ការ​វា​យ​ប្រហារ​លើ​ផ្នែក​មនុស្ស​ធម៌​ គឺ​ទាហាន​៤​នាក់ និង​ប៉ូលិស​ម្នាក់​​ត្រូវ​បាន​សំលាប់​ ទាហាន​៣០​នាក់​បាន​ទទួល​រង​របួស ជន​សីុ​វិល​​២​នាក់​ត្រូវបាន​សម្លាប់ ​ជន​ស៊ីវិល​ម្នាក់​បាន​​ទទួល​រង​របួស ប្រជា​ជន​ចំនួន​២.៩៥៦​គ្រួសារ​ត្រូវ​បាន​ជម្លៀស​​ទៅ​កាន់​ជំរំជន​ភៀស​​ខ្លួនចំនួន​៧​កន្លែង ​ស្ថិត​នៅ​ក្នុង​ស្រុក​ចំនួន​៣ ។ ជន​ភៀស​ខ្លួន​ទាំង​នេះ​មាន​ចំនួន​ប្រហែល​១០.០០០​នាក់ រួម​មាន​ស្ត្រី​ចំនួន​៧០​ភាគ​រយ កុមារ​ចំនួន​១០​ភាគ​រយ និង​មនុស្ស​ចាស់​ចំនួន​៥​ភាគ​រយ ។ ជន​ភៀស​ខ្លួន​ចំនួន​៥០​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​បន្ទាប់​ពី​កា​រវាយ​ប្រហារ។ ​ស្ថានីយ​ប៉ូលិស​ចំនួន​២​កន្លែង​ត្រូវ​បាន​បំផ្លាញ និង​ផ្ទះ​ចំនួន​​៣​ត្រូវ​បាន​បំផ្លាញ (គួរ​រំលឹក​ផង​ដែរ​ថា ​ផ្ទះ​ទាំង​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​តាម​រយៈ​​ជំនួយ​របស់​អង្គ​ការ​យូ​ណេ​ស្កូ បន្ទាប់​ពី​ប្រជា​ជន​ចំនួន​៣១៧​​​គ្រួសារ​ ត្រូវ​បាន​បង្ខំ​ឱ្យ​ភៀស​ខ្លួន​ចេញ បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ថៃ កាល​ពី​​ខែ​មេសា ឆ្នាំ​២០០៩) ។ កា​រ​ព្រួយ​បារម្ភ​ជា​ពិសេស​ គឺ​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​​ដោយ​ថៃ រួម​មាន​គ្រាប់​បែក​ចង្កោម និង​អាវុធ​គីមី, សារ​ធាតុ​​ពុល​ចេញ​ពី​គ្រាប់​បែក​ចង្អោម (M42-M46) ក្នុង​តំបន់​ស្វាយ​ជ្រុំ​ក្នុង​តំបន់​​អភិ​រក្ស​ និង​តំបន់​​ភូមិ​វប្ប​ធម៌​សម្តេច​តេជោ ដែល​មាន​​ចម្ងាយ​​​២០​គីឡូ​ម៉ែត្រ​ពី​ព្រំដែន ​​ដែល​ជា​ភូមិ​សម្រាប់​​អ្នក​ធ្លាប់​​ស្នាក់​នៅ​ជិត​តំបន់​ព្រះ​វិហារ ដែល​បាន​ធ្វើ​ការ​តាំង​ទី​លំនៅ​ថ្មី​តាំង​​ពី​ឆ្នាំ​២០១០។ ការ​វាយ​ប្រហារ​សំដៅ​យ៉ាង​ច្បាស់​មក​លំនៅ​ឋាន​​ជន​ស៊ី​វិល និង​ទី​កន្លែង​បដិ​សរណ​ដ្ឋាន។

ទាហាន​ថៃ​៤​នាក់ បាន​ចុះ​ចូល​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១១​ នៅ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​ដោយ​ប្រដាប់​អាវុធ​​​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​ត្រូវ​បាន​ដោះលែង​​នៅ​ថ្ងៃ​ប​ន្ទាប់ ។ ហើយ​ទាហាន​​ថៃ​ម្នាក់​ទៀត​ត្រូវ​បាន​​ចាប់​ខ្លួន​នៅ​ក្នុ​ង​​ទឹក​ដី​កម្ពុជា ​នៅថ្ងៃ​ទី​៦ កុម្ភៈ ។ បន្ទាប់​ពី​ប្រទេស​ថៃ​ដែល​ដំបូង​ឡើយ​បាន​​បដិ​សេធ​ថា គ្មាន​ទាហាន​​​ខ្លួន​ណា​ម្នាក់​​នៅ​ក្នុង​ដៃ​របស់​កម្ពុជា​នោះ​ឡើយ ​តែ​បន្ទាប់​មក​រដ្ឋ​​មន្ត្រី​​ក្រសួង​ការ​​ពារ​ជាតិ​ថៃ​បាន​ធ្វើ​សំណើ​ជាផ្លូវការ​សុំ​ឱ្យ​​មាន​ការ​ដោះ​លែង​ទាហាន​​ដែល​បាន​ចាប់ខ្លួន​នោះ ។ ​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ នៅ​​ទី​ក្រុង​ភ្នំពេញ ​មាន​ពិធី​ប្រគល់​​ទាហាន​ដែល​បាន​ចាប់​ខ្លួន​ឱ្យ​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​នៅ​ព្រះ​​រាជា​ណាចក្រ​កម្ពុជា ដោយ​មាន​តំណាង​កាក​បាទ​ក្រហម​អន្តរ​ជាតិ និង​អនុ​ព័ន្ធ​យោធា​​របស់​ប្រទេស​មួយ​ចំ​នួន​ធ្វើ​ជា​សាក្សី ។ សូម​បញ្ជាក់​ថា​​ទាហាន​ដែល​បាន​ចាប់​ខ្លួន​ទាំង​​អស់​នេះ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ប្រកប​ដោយ​មនុស្ស​ធម៌ ហើយ​កម្ពុជា​បាន​​គោរព​ទៅ​តាម​សន្ធិ​សញ្ញា​ទី​ក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ ស្តី​អំពី​ការ​ប្រព្រឹត្ត​ចំពោះ​​​ឈ្លើយ​សឹក​សង្គ្រាម ។

​បច្ច័យ​អាក្រក់​នៃ​ការ​វាយ​ប្រហារ​លើ​ផ្នែក​វប្ប​ធម៌​ ក៏​ត្រូវ​បាន​​សេច​ក្តី​​ប្រកាស​​បង្ហាញ​ឱ្យ​ឃើញ​ការ​ខូច​ខាត​​ដូច​ខាង​ក្រោម ៖

-ការ​ខូច​ខាត​លើ​គោ​បុរៈ (ខ្លោង​ទ្វារ) ទាំង​ប្រាំ របស់​ប្រាសាទ​ព្រះ​វិហារ​ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​​បេតិក​ភណ្ឌ​ពិភព​លោក​ ក្នុង​ឆ្នាំ​២០០៨ ។ ផ្នែក​ដែល​​ទទួល​រង​ការ​ខូច​ខាត​រួម​មាន​រូប​បដិ​មា​របស់​គោ​បុរៈ​ទី​មួយ និង​ក្បាល​នាគ​ដ៏​ធំ​បំផុត​មួយ ហើយ​​មាន​ថ្ម​ធំៗ​មួយ​​​ចំនួន​បា​ន​ធ្លាក់​​ចេញ​ពី​កន្លែង​​ដើម ។ ​គ្រាប់​កាំភ្លើង​​រាប់​​ពាន់ និង​គ្រាប់​កាំភ្លើង​​​ធំរាប់​រយ​ដែល​​ទាហាន​ថៃ​បាន​បាញ់​ស្រោច​ បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​នៅ​ក្នុង​ប្រាសាទ​​ និង​ការ​ខូច​ខាត​​ក្នុ​ង​ចម្ងាយ​​​តែប៉ុន្មាន​​​ម៉ែត្រ​ពី​ជញ្ជាំង​ប្រាសាទ​​ ដែល​អាច​បំផ្លាញ​ធ្ងន់​ធ្ងរ​ដល់​គ្រឹះ​ និង​លំនឹង​របស់​ប្រាសាទ​ ។

-​ការ​ខូច​ខាត​​ដល់​​រូប​បដិ​មា​​​ដែល​ដាក់​នៅ​ប្រាសាទ​ព្រះ​វិហារ​ដែល​​ត្រូវ​បាន​កំណត់​ថា ជា «អចលន​ទ្រព្យ​សម្បត្តិ​​វប្ប​ធម៌​ស្ថិត​ក្រោម​ការ​ការ​ពារ​​ពិសេស» (យោង​តាម​មាត្រា​​១៧ នៃ​អនុ​សញ្ញា​​ទី​ក្រុង​ឡា​អេ ឆ្នាំ​១៩៥៤ ស្តី​ពី​ការ​ការ​​ពារ​សម្បត្តិ​វប្ប​ធម៌​ក្នុង​​ពេល​មាន​ជម្លោះ​​ប្រដាប់​អាវុធ) ។

-ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​លើ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ដែល​ជា​កន្លែង​ដំបូង​ទទួល​​រង​ការ​វាយ​ប្រហារ​​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ក្នុ​ងនោះ​ព្រះ​ពុទ្ធ​រូប​សំរាប់​គោរព​បូជា និង​របស់​​របរ​ព្រះ​ពុទ្ធ​​សាសនា​បាន​ទទួល​រង​ការ​ខូច​ខាត​​ជា​ដំណំ ។

​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ ចំពោះ​ផល​ប៉ះ​ពាល់​នៃ​​សង្គ្រាម​ដ៏​ពិត​ប្រាកដ​នេះ ទៅ​លើ​មនុស្ស​ជាតិ និង​វប្ប​ធម៌​ ហើយ​​កំពុង​ស្វះ​ស្វែង​រក​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សហ​គមន៍​​អន្តរ​ជាតិ ដើម្បី​​បញ្ឈប់​​សកម្ម​ភាព ឈ្លាន​ពាន​នេះ ជា​ពិសេស​ស្វះ​ស្វែង​ឱ្យ​​មាន​ការ​បញ្ជូន​ក្រុម​បេសក​កម្ម​វាយតម្លៃ​​របស់​អង្គ​ការ​​​យូណេ​ស្កូ និង​ប្រេ​សិត​ពិសេស​របស់​គណៈ​កម្មាធិ​ការ​បេតិកភណ្ឌ​ពិភព​លោក ដើម្បី​វាយ​​តម្លៃ​​​ពី​កម្រិត​នៃ​ការ​ខូច​ខាត​​របស់​ប្រាសាទ​ព្រះ​​វិហារ ព្រម​ទាំង​ស្វះ​ស្វែង​ឱ្យ​​មាន​ការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​​យោធា​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ៕