ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស្ទាក់ចាប់​បាន​ឈើ​ប្រណីត​ប្រភេទនាងនួន​បង្កប់​​ក្រោម​ការុង​ដំឡូងមី

11 ឆ្នាំ មុន

ខេត្ត​​កំពង់ឆ្នាំង ៖ ឈើប្រណីត​ប្រភេទ​​នាងនួនមាន​មុខ​កាត់ធំៗ​បង្កប់​ក្រោម​ការុង​ដំឡូង​មី​ក្នុង​រថយន្ត​កូរ៉េ​មួយគ្រឿង​ចំណុះ​២តោន​កន្លះ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្នាក់​ការ​៥០០​របស់កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ឆ្នាំង សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ស្ទាក់​ចាប់​បាន​ ខណៈ​ដែល​ព្យាយាម​បើក​គេច កាលពីវេលាម៉ោង​២ និង​២០​នាទី​រំលង​អធ្រាត្រ​​ថ្ងៃទី​៦ កុម្ភៈ ២០១៤ ស្ថិត​នៅ​ចំណុច​ផ្លូវ​ជាតិលេខ៥ ក្នុង​ភូមិពោធិ​រិទ្ធី ក្រៃ ឃុំ​ស្វាយ​ ស្រុក​សាមគ្គី​មានជ័យ ។

ប្រភពពីសមត្ថកិច្ច​បានឱ្យ​ដឹងថា រថយន្ត​កូរ៉េ​ខាងលើនោះ​ពាក់ស្លាកលេខ​​កំពង់​ចាម 3A-1447 មាន​ដឹក​ដំឡូងមី​ហាន់​រួច​ ហើយ​​បង្កប់​ឈើ​ប្រណីត​ទាំងនោះនៅពីក្រោម ។ ប្រភព​បានបន្តថា ពេល​ដែល​ស្ទាក់​ចាប់​នោះ អ្នកបើកបរ​រថយន្ត​ និងអ្នកជិះលើ​រថយន្ត​៣នាក់​បាន​ហក់​រត់គេចខ្លួន​បាត់​អស់ ​បន្សល់​តែ​រថយន្ត​និង​ឈើប្រណីត​​ ហើយត្រូវបាន​កម្លាំង​នាំយកមក​កាន់ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ដើម្បី​ចាត់ការ​តាមនីតី​ច្បាប់ ។