ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ទឹក​ផ្លែ​ប៉េងប៉ោះ​ស្រស់»​ មាន​ប្រយោជន៍​ដល់​ម៉្លឹង ស្ទើរ​តែ​​ស្មាន​មិនដល់

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​ទទួលទាន​ទឹក​ប៉េង​បោះ​ស្រស់​ទេ ហើយ​ក៏​មិន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ភេសជ្ជៈ​ចំពោះ​សុខភាព​រាង​កាយ​ដែរ​។​ទោះជា​យ៉ាងណា​ក្រោយ​ពី​អាន​អត្ថបទ​នេះ​រួច​អ្នក​អាច​នឹង​ប្ដូរ​ចិត្ត​ចង់​ទទួលទាន​ទឹក​ផ្លែ​ប៉េង​ស្រស់​ជា​ប្រចាំ​មិន​ខាន​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ទឹក​ប៉េងប៉ោះ​ស្រស់ ១ កែវ ជា​ប្រចាំ ៖ ១….

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​ទទួលទាន​ទឹក​ប៉េង​បោះ​ស្រស់​ទេ ហើយ​ក៏​មិន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ភេសជ្ជៈ​ចំពោះ​សុខភាព​រាង​កាយ​ដែរ​។​ទោះជា​យ៉ាងណា​ក្រោយ​ពី​អាន​អត្ថបទ​នេះ​រួច​អ្នក​អាច​នឹង​ប្ដូរ​ចិត្ត​ចង់​ទទួលទាន​ទឹក​ផ្លែ​ប៉េង​ស្រស់​ជា​ប្រចាំ​មិន​ខាន​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ទឹក​ប៉េងប៉ោះ​ស្រស់ ១ កែវ ជា​ប្រចាំ ៖

១. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ ៖ នោះ​ក៏​ព្រោះតែ​ទឹក​ប៉េងប៉ោះ​ស្រស់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល lycopene ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។

២. ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ carotenoids ៖ ក្រៅពី​សារធាតុ​លី​កូ​ប៉ែន (lycopene) ប៉េងប៉ោះ​ក៏​មាន​ផ្ទុក​សារធាតុ​ផ្សេង​ទៀត​នៃ carotenoids រួម​បញ្ចូល​ទាំង alpha-carotene, beta-carotene និង​lutein ផង​ដែរ ហើយ​សារធាតុ​ទាំងនេះ​ធ្វើការ​រួម​គ្នា ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សុខភាព​រាង​កាយ​ល្អ​រឹង​មាំ ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា អ្នក​មិន​បានចិត​សម្បក​ប៉េងប៉ោះ​ចេញ មុន​នឹង​ទទួលទាន ក៏​ព្រោះ​សារធាតុចិញ្ចឹម​សំខាន់​ៗ រួម​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonols គឺ​មាន​ផ្ទុក​នៅ​ក្នុង​សំបក​នៃ​ផ្លែ​ប៉េងប៉ោះ​។

៣. ល្អ​សម្រាប់​ក្រពេញ​ប្រូ​ស្តា​ត ៖ សារធាតុ lycopene ក៏​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ផង​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ផ្លែ​ប៉េង​បោះ​ស្រស់​ជា​ប្រចាំ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​អស្ចារ្យ ក៏​ដូច​ជា​សារធាតុ lycopene គ្រប់គ្រាន់​។

៤. ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់​តាម​វ័យ ៖ សារធាតុ Lycopene ក្នុង​ប៉េងប៉ោះ​អាច​ជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​បាន​យ៉ាង​ប្រសើរ ។ ការ​ទទួលទាន​ផ្លែ​ប៉េងប៉ោះ គឺ​ជួយ​កោសិកា​ពី​ខាងក្នុង​ទប់ស្កាត់​ការ​បំផ្លាញ​ដោយសារ​ពន្លឺព្រះអាទិត្យ​។​ប៉េងប៉ោះ​ក៏​ជួយ​បង្កើត​ការ​ផលិត​កូ​ឡា​ជែ​ន​ដែល​រក្សា​បាន​នូវ​ភាព​តឹង​ណែន​ស្រស់​ស្អាត

៥. ទប់ស្កាត់​ជំងឺមហារីក​លំពែង ៖ ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ lycopene ដូច​ជា​ផ្លែ​ប៉េងប៉ោះ​ច្រើន​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​លំពែង​បាន​ដល់​ទៅ ៣០ ភាគរយ​។ ទឹក​ប៉េងប៉ោះ​ស្រស់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta carotene ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​លំពែង​បាន​ប្រសើរ​ដូច​គ្នា​នឹង​សារធាតុ lycopene​។

៦. សុខភាព​ថ្លើម ៖ ទឹក​ផ្លែ​ប៉េងប៉ោះ​ស្រស់​មាន​ផ្ទុក​សារធាតុ glutathione និង lycopene ដែល​ជួយ​សម្អាត​ថ្លើម​បន្សាប​ជាតិពុល ទប់ស្កាត់​ជំងឺមហារីក​ថ្លើម និង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ប៉េងប៉ោះ ឬ​ទឹក​ប៉េងប៉ោះ​ស្រស់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។

៧. បង្កើន​ការ​រំលាយ​អាហារ ៖ ទឹក​ប៉េងប៉ោះ​ស្រស់ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​។ ការ​ទទួលទាន​ភេសជ្ជៈ​នេះ​ទៀងទាត់​ជួយ​ធ្វើ​ឱ្យ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​ប្រសើរ​ឡើង ដោយ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​, បំបាត់​ជំងឺ​រាគ និង​កម្ចាត់​មេរោគ​ផ្សេង​ៗ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ​។

៨. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖ បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​ដែល​មាន​ផ្ទុក​ក្នុង​ទឹក​ប៉េងប៉ោះ​ស្រស់​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ក្រៅពី​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​ជាស​ត្រូវ​ធំ​បំផុត​នៃ​សុខភាព​បេះដូង​ល្អ​ប្រសើរ​ហើយ​នោះ ទឹក​ប៉េង​បោះ​ស្រស់​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារ​ធាតុចិញ្ចឹម​សំខាន់​ៗ​ច្រើន​ទៀត រួម​បញ្ចូល​ទាំង​ប៉ូ​តា​ស្យូ​ម សារធាតុ niacin សារធាតុ folate និង​វីតាមីន B6 ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​បេះដូង​។

៩. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ៖ កាល់ស្យូម មិនមែន​ជា​សារធាតុចិញ្ចឹម​តែ​មួយ​ដែល​រាង​កាយ​ត្រូវការ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ឆ្អឹង​ល្អ​ប្រសើរ​រឹង​មាំ​ឡើយ​។ អ្នក​ក៏​ត្រូវការ​វីតាមីន K ដែល​ចាំបាច់​ក្នុង​ការ​ជួយ​រក្សា​ជាតិ​កាល់ស្យូម​ក្នុង​ឆ្អឹង​ផង​ដែរ​។ ហើយ​ទឹក​ប៉េងប៉ោះ​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន K​។

១០. ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រលាក​ក្នុង​រាង​កាយ ៖ ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ flavonoids រួម​បញ្ចូល​ទាំង quercetin និង kaempferol ដែល​សុទ្ធតែ​ជា​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ផ្សេង​ៗ​ក្នុង​រាង​កាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ