រាជធានីភ្នំពេញ ៖ យោងតាមលិខិតរបស់ក្រសួងការពារជាតិចុះថ្ងៃទី៣០ មករា ឆ្នាំ២០១៤ គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលស្នើសុំដោយលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើសុំអនុញ្ញាតដំឡើងឋានន្តរស័ក្ដិថ្នាក់នាយឧត្តមសេនីយ៍ដល់នាយទាហានជាន់ខ្ពស់ចំនួន២៩រូប ដែលបច្ចុប្បន្នមានឋានន្តរស័ក្ដិជាឧត្តមសេនីយ៍ឯកនៃកងយោធពលខេមរភូមិន្ទ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមឱ្យដំឡើងឋានន្តរស័ក្ដិថ្នាក់នាយឧត្តមសេនីយ៍ដល់នាយទាហានជាន់ខ្ពស់ទាំង២៩រូប នោះដែលខ្លះមានឋានៈជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង ទឹក មេបញ្ជាការកងទ័ពជើងអាកាស អគ្គលេខាធិការ អគ្គនាយក និងអគ្គនាយករង ដើម្បីក្រាបបង្គំថ្វាយសុំព្រះរាជក្រឹត្យពីព្រះមហាក្សត្រ ។ នាយទាហានជាន់ខ្ពស់ទាំង២៩រូបដែលត្រូវដំឡើងឋានន្តរស័ក្ដិជានាយឧត្ដមសេនីយ៍ផ្កាយមាស៤មាន៖
១-ឧត្តមសេនីយ៍ឯក ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការក្រសួងការពារជាតិ
២-ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
៣-ឧត្តមសេនីយ៍ឯក ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
៤-ឧត្តមសេនីយ៍ឯក ឃុន វុធ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
៥-ឧត្តមសេនីយ៍ឯក ចៅ ផល្លី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
៦-ឧត្តមសេនីយ៍ឯក ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
៧-ឧត្តមសេនីយ៍ឯក កែវ ពង្ស អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
៨-ឧត្តមសេនីយ៍ឯក ស៊ូ គឹមស៊ុន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
៩-ឧត្តមសេនីយ៍ឯក សុខ ភាព អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
១០-ឧត្តមសេនីយ៍ឯក សាវ សុខ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
១១-ឧត្តមសេនីយ៍ឯក ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
១២-ឧត្តមសេនីយ៍ឯក គៀង សាវុធ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
១៣-ឧត្តមសេនីយ៍ឯក អ៊ុង សំខាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
១៤-ឧត្តមសេនីយ៍ឯក ឈិន ចាន់ពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
១៥-ឧត្តមសេនីយ៍ឯក ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
១៦-ឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការហ្វឹកហ្វឺន
១៧-ឧត្តមសេនីយ៍ឯក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម
១៨-ឧត្តមសេនីយ៍ឯក គឹម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
១៩-ឧត្តមសេនីយ៍ឯក សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារជាតិ
២០-ឧត្តមសេនីយ៍ឯក មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា
២១-ឧត្តមសេនីយ៍ឯក ស៊ុំ សំណាង អគ្គនាយកអគ្គនាយកដ្ឋានភស្ដុភារហិរញ្ញវត្ថុ
២២-ឧត្តមសេនីយ៍ឯក ចៅ ភិរុណ អគ្គនាយកអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស
២៣-ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស
២៤-ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម
២៥-ឧត្តមសេនីយ៍ឯក ជ័យ សុន អគ្គលេខាធិការអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម
២៦-ឧត្តមនាវីឯក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក
២៧-ឧត្តមសេនីយ៍ឯក សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស
២៨-ឧត្តមសេនីយ៍ឯក កែវ តាំ អគ្គលេខាធិការរងក្រសួងការពារជាតិ និងជានាយកនាយកដ្ឋានអធិការកិច្ច
២៩-ឧត្តមសេនីយ៍ឯក មាស សំអុល អគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា និងជានាយកនាយកដ្ឋានបុគ្គលិក ៕
ចែករំលែកព័តមាននេះ