ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ក្រុម​ហ៊ុនស៊ិនទ្រី បន្តធ្វើកូដកម្ម ខណៈមិន​អើ​ពើ​នឹង​វិធានការ​​អភិបាល​រាជធានី​ភ្នំ​ពេញ​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នៅ​ព្រឹកថ្ងៃទី​០៥ កុម្ភៈ កម្មករ​ក្រុម​ហ៊ុនស៊ិនទ្រី បន្ត​នាំគ្នា​ធ្វើកូដ​កម្ម​នៅ​ខាង​មុខ​ស្នាក់​ការ​ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ប្រយោ​ជន៍​ដើម្បី​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​ចំនួន​៧​ចំណុច ដោយ​មិនអើ​ពើនឹង​វិធានការ​របស់លោកប៉ា សុជាតិ​វង្ស អភិបាលរាជធានី​ភ្នំ​ពេញ បញ្ជា​ឱ្យក្រុម​ហ៊ុន​ស៊ិនទ្រីចេញ​ប្រមូល​សំ​រាម​នៅ​យប់ថ្ងៃទី​០៤ កុម្ភៈ និង​ព្រមាន​ចាត់វិ​ធាន​កា​រ តាម​ច្បាប់​សម្រាប់​ជនណា​ ដែល​​ចេញ​ទៅរា​រាំងរ​ថយន្ត ​មិនឲ្យចេញដឹកសំរាម ។

រាជធានី​ភ្នំ​ពេញ ៖ នៅ​ព្រឹកថ្ងៃទី​០៥ កុម្ភៈ កម្មករ​ក្រុម​ហ៊ុនស៊ិនទ្រី បន្ត​នាំគ្នា​ធ្វើកូដ​កម្ម​នៅ​ខាង​មុខ​ស្នាក់​ការ​ ក្នុង​សង្កាត់​ដង្កោ ប្រយោ​ជន៍​ដើម្បី​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​ចំនួន​៧​ចំណុច ដោយ​មិនអើ​ពើនឹង​វិធានការ​របស់លោកប៉ា សុជាតិ​វង្ស បញ្ជា​ឱ្យក្រុម​ហ៊ុន​ស៊ិនទ្រីចេញ​ប្រមូល​សំ​រាម​នៅ​យប់ថ្ងៃទី​០៤ កុម្ភៈ និង​ព្រមាន​ចាត់វិ​ធាន​កា​រ តាម​ច្បាប់​សម្រាប់​ជនណា​ ដែល​​ចេញ​ទៅរា​រាំងរ​ថយន្ត ​មិនឲ្យចេញដឹកសំរាម ។

បើតាមសេចក្តី​រាយការណ៍​បានឱ្យដឹងថា នៅ​ព្រឹកថ្ងៃដដែល​​ អភិបាល​រង​រាជធានី​ភ្នំ​ពេញ លោក ​ឃួង ស្រេង ក៏បាន​ចុះ​មក​ធ្វើការ​សម្រប​សម្រួលផង​ដែរ ។