ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីដំណើរការបើកវគ្គហ្វឹកហ្វឺនរៀនសូត្រពីវិន័យរបស់កងកម្លាំងនគរបាលជាតិហ្វឹកហាត់អំពីរបៀបនៃការប្រឆាំងជាមួយក្រុមបាតុកម្ម ព្រមទាំងជំនាញទូទៅ និងបាញ់គ្រាប់ពិតអស់រយៈពេល១ខែមកហើយនោះ កាលពីព្រឹកថ្ងៃទី៤ កុម្ភៈ ២០១៤ នគរបាលដែលជាសិក្ខាកាមចំនួន៣៧នាក់ បានចេញធ្វើការបាញ់គ្រាប់ពិតនៅចំណុចចង្កេះភ្នំកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោមការអញ្ជើញចូលរួមពីលោកវរសេនីយ៍ទោ ជា ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល និងវិក្រិតការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកនាយការិយាល័យបានបញ្ជាក់ផងដែរថា ក្នុងការហ្វឹកហាត់នេះ គឺដើម្បីឱ្យមន្ត្រីនគរបាលយើងមានចំណេះដឹង ចំណេះធ្វើគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងតួនាទីបម្រើនូវសេវាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាល ព្រមទាំងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះដែរ យោងតាមការឱ្យដឹងពីគ្រូហ្វឹកហាត់បាញ់គ្រាប់ពិត គឺជាលទ្ធផលសិក្ខាកាមទាំងអស់អនុវត្តបាន៧០% ដែលបាញ់ចំទិសដៅបានល្អប្រសើរ និង៣០% អនុវត្តបានបង្គួរ ។
ចែករំលែកព័តមាននេះ