ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ជំនាញ​ក្រុង​ប៉ោយ​ប៉ែត​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​ពីបទ​ប្រើ​អំពើ​ហិ.ង្សា​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​​​ជា​ច្រើន​នាក់​ត្រូវ​កម្លាំង​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​ឃាត់ខ្លួន និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កាល​ពី​ល្ងាច​ ថ្ងៃ​ទី២ កុម្ភៈ ២០១៤ បន្ទាប់​ពី​ពួក​គេ​ព្រួត​គ្នា​វាយ​លើ​ជន​រង​គ្រោះ​២​នាក់​​បណ្តាល​ឱ្យ​រង​របួស​​​​​។

លោក​វរ​សេនីយ៍​ឯក សិទ្ធិ ឡោះ ស្នង​ការ​រង​ទទួល​បន្ទុក​ប្រធាន​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ​ហ៊ុន ឆក ហៅ​រើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​អង្គ​ទ្រង់ ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀម​រាប មក​ស្នាក់​នៅ​ធ្វើ​កម្មករ​សំណង់​ផ្នែក​ខាង​ជាង​ភ្លើង​នៅ​ក្រុម​ហ៊ុន​សុខ​ស្រេង​ ស្ថិត​ក្នុង​​ភូមិ​ប៉ា​លិ​លេយ្យ​២ សង្កាត់​ប៉ោ​យ​ប៉ែត​​។

លោក​ស្នង​ការ​រង​បន្ត​ទៀត​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ កុម្ភៈ ២០១៤ ជន​នេះ​រួម​ទាំង​បក្ស​ពួក​ជា​ច្រើន​នាក់​បាន​ផឹក​ស៊ី​ស្រវឹង​ធ្វើ​សកម្ម​ភាព​ព្រួត​វាយ និង​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​២នាក់​ជា​កម្មករ​ផ្នែក​ក្រាល​ការ៉ូ​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ជាមួយ​គ្នា​បណ្តាល​ឱ្យ​រង​របួស​។ ក្រោយ​កើតហេតុ​កម្លាំង​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​បាន​ចុះ​អន្តរា​គមន៍​ឃាត់ខ្លួន​ឈ្មោះ​ហ៊ុន ឆក​ នេះ​បាន​ម្នាក់​​ ចំណែក​បក្ស​ពួក​ផ្សេង​ទៀត​រត់​គេច​ខ្លួន​បាត់​អស់​។