ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញសព​បុរស​ម្នាក់​ចង.ក​ធ្វើ​អត្ត​ឃាត​លើ​ដើម​ស្វាយ​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លា.ប់​ដោយ​ចង​.ក​លើ​ដើម​ស្វាយ​ បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ជាង​៦​ព្រឹក ថ្ងៃ​ទី​៥ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.ក​លើ​ដើម​ស្វាយ​ បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ជាង​៦​ព្រឹក ថ្ងៃ​ទី​៥ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​។

ជន​រង​គ្រោះ​ត្រូវ​អ្នក​ស្រុក​ប្រាប់​ថា ឈ្មោះ​ឆេង​ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ​ ជាកម្មករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃទៅ​ព្រឹក វិល​ល្ងាច​ ស្នាក់​នៅ​ក្នុង​ភូមិ​កើតហេតុ​ និង​មាន​ទី​លំនៅ​ភូមិ​ស្ថាពរ ឃុំ​អំពិល​ប្រាំ​ដើម ស្រុកបវេល​ ខេត្ត​បាត់​ដំបង​។

មូល​ហេតុ​នៃ​ការ​ចង​.ក​សម្លាប់ខ្លួន​នេះ​មិន​ទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ​ទេ​ តែ​ការ​ចង.ក​នេះ​ត្រូវ​បាន​អ្នក​​ចោម​រោម​មើល​ភាគ​ច្រើន​យល់​ថា ខុស​ប្រក្រតី​ ព្រោះ​ចង​ពី​ក្រោយ​។ ទោះ​ជា​យ៉ាង​ណាពេល​នេះ​សមត្ថ​កិច្ច​កំពុង​ពិនិត្យ​កោសល្យ​វិច័យ​នៅ​កន្លែង​កើតហេតុ៕