ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​​វាយ​​យាយ​​ជី​សន្លប់​​​រួច​​ចេញ​ពី​វត្ត​​បាត់​

11 ឆ្នាំ មុន

ខេត្ត​​ឧត្ដរ​មានជ័យ​ ៖ មាន​រឿង​រ៉ាវ​មិន​គួរ​ឱ្យ​ជឿ​មួយ​ ដែល​ចៅ​អធិការ​វត្ដ​មួយ​អង្គ​ជាប់​ចោទ​ថា​បាន​ប្រើ​អំពើ​ហិ.ង្សា​យក​ធាង​ត្នោត​វាយ​យាយ​ជី​ម្នាក់​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ជាំ​ពេញ​ខ្លួន។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វត្ដ​បន្សាយ​រាក់​ ស្ថិត​ក្នុង​ភូមិ​បន្សាយ​រាក់​ សង្កាត់​បន្សាយ​រាក់​​ ក្រុង​សំរោង​ កាល​ពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣១​ មករា​ កន្លងទៅ​នេះ​ ។​

ខេត្ត​​ឧត្ដរ​មានជ័យ​ ៖ មាន​រឿង​រ៉ាវ​មិន​គួរ​ឱ្យ​ជឿ​មួយ​ ដែល​ចៅ​អធិការ​វត្ដ​មួយ​អង្គ​ជាប់​ចោទ​ថា​បាន​ប្រើ​អំពើ​ហិង្សា​យក​ធាង​ត្នោត​វាយ​យាយ​ជី​ម្នាក់​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ជាំ​ពេញ​ខ្លួន។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វត្ដ​បន្សាយ​រាក់​ ស្ថិត​ក្នុង​ភូមិ​បន្សាយ​រាក់​ សង្កាត់​បន្សាយ​រាក់​​ ក្រុង​សំរោង​ កាល​ពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣១​ មករា​ កន្លងទៅ​នេះ​ ។​

ពុទ្ធបរិស័ទ​ចំណុះជើង​វត្ដ​បន្សាយរាក់​ដែល​ឃើញ​ហេតុការណ៍​នេះ​រៀប​រាប់​ថា​ មុន​ពេល​កើត​ហេតុ​ យាយ​ជី​ម្នាក់​ឈ្មោះ​ ម៉ឺុន​ យ៉ោម​ អាយុ​ ៦៥​ឆ្នាំ​ រៀប​ចំ​បម្រុង​ទៅ​ងូត​ទឹក​ ស្រាប់​តែ​ចៅ​អធិការ​នាម​ ហូយ​ ធុន​វុទ្ធ​ ព្រះ​ជន្ម​៥៦​ឆ្នាំ​ បាន​និមន្ដ​មក​ចោទ​យាយ​ជី​រូប​នេះ​ថា​បាន​លួច​ស្រូវ​ និង​អង្ករ​ក្នុង​វត្ដ​ ព្រម​ទាំង​ចោទ​ថា​ យាយ​ជី​រូប​នេះ​បាន​ញុះញង់​យាយ​ជី​និង​សង្ឃ​ក្នុង​វត្ដ​ឱ្យ​ចាក​ចេញ​ថែម​ទៀត​ ។​ ប៉ុន្ដែ​យាយ​ជី​ ម៉ឺុន​ យ៉ោម​ បដិសេធ​ថា​ មិន​បាន​ប្រព្រឹត្ដ​ដូច​ការចោទ​ប្រកាន់​ទេ​​ ។​ ភ្លាមនោះ​ ស្រាប់​តែ​ចៅ​អធិការ​វត្ដ​អង្គ​នេះ​បាន​ប្រើ​អំពើហិង្សា​ស្ទុះ​ទៅ​ទាញ​យក​ធាង​ត្នោត​មក​វាយ​សំពង​លោក​យាយ​ជា​ច្រើន​ធាង​ត្នោត​បណ្ដាល​ឱ្យ​ដេកដ​ួល​ជាំ​ពេញ​ខ្លួន​ កុំ​តែ​មាន​អ្នក​រត់​ទៅ​ជួយ​ទាន់​ប្រហែល​ស្លាប់​បាត់​ទៅ​ហើយ​ ។​

ពុទ្ធបរិស័ទ​ចំណុះជើង​វត្ដ​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​កើត​េហតុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១​ កុម្ភៈ​​ ចៅ​អធិការ​វត្ដ​អង្គ​នេះ​បាន​រត់​ចេញ​ពី​វត្ដ​បាត់​ស្រមោល​ ចំណែក​យាយ​ជី​ត្រូវ​បាន​កូន​ចៅ​សាច់ញាតិ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ដ​ ។​ សូម​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​ គេពុំទាន់​ដឹង​ថា​ តើ​អាជ្ញាធរ​មូល​ដ្ឋាន​ និង​សមត្ថកិច្ច​ដោះ​ស្រាយ​បែប​ណា​នៅ​ឡើយ​ទេ​ ៕​