ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​ទាក់ទិន​នឹង​លុយ​ដែល​ឪពុក​ម្តាយ​គួរ​បង្រៀន​ដល់​កូន ៗ

4 ឆ្នាំ មុន

ក្នុង​នាម​ជា​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​កូន​ៗ អ្នក​ប្រហែលជា​មាន​សម្ពាធ​ក្នុង​ការ​បង្រៀន​ជំនាញ​សំខាន់​ៗ​ក្នុង​ជីវិត​ដល់​កូន​ៗ​ដែល​ក្នុង​នោះ​មាន​ជំនាញ​គ្រប់គ្រង​លុយ​ផង​ដែរ ។ កត្តា​មួយ​ដែល​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​លុយ​របស់​មនុស្ស គឺ​គំនិត និង​ទស្សនៈ​ដែល​ទាក់ទិន​នឹង​លុយ ។ មិន​ថា កូន​ៗ​មាន​អាយុ​ប៉ុន្មាន​ទេ…

ក្នុង​នាម​ជា​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​កូន​ៗ អ្នក​ប្រហែលជា​មាន​សម្ពាធ​ក្នុង​ការ​បង្រៀន​ជំនាញ​សំខាន់​ៗ​ក្នុង​ជីវិត​ដល់​កូន​ៗ​ដែល​ក្នុង​នោះ​មាន​ជំនាញ​គ្រប់គ្រង​លុយ​ផង​ដែរ ។
កត្តា​មួយ​ដែល​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​លុយ​របស់​មនុស្ស គឺ​គំនិត និង​ទស្សនៈ​ដែល​ទាក់ទិន​នឹង​លុយ ។ មិន​ថា កូន​ៗ​មាន​អាយុ​ប៉ុន្មាន​ទេ ឪពុក​ម្តាយ និង​អាណាព្យាបាល​គួរតែ​បង្រៀន​ពី​ទស្សនៈ​ខាងក្រោម​ដល់​កូន​ៗ​ឲ្យ​ប្រកាន់ខ្ជាប់ ៖

១. សារៈសំខាន់​នៃ​ការ​សន្សំ​លុយ

យើង​ត្រូវ​តែ​ទទួលស្គាល់​ថា ពួក​យើង​កំពុង​តែ​រស់នៅ​ក្នុង​សង្គម​ដែល​មានការ​ចាយវាយ​ច្រើន ដូច្នេះ​វា​ពិតជា​សំខាន់​ក្នុង​ការ​បង្រៀន​ឲ្យ​កូន​ៗ​យល់​ដឹង​ពី​ការ​សន្សំ​ថវិកា ដើម្បី​ជៀសវាង​បញ្ហា​ហិរញ្ញវត្ថុ​ផ្សេង​ៗ ។ អត្ថប្រយោជន៍​នៃ​ការ​សន្សំ​ថវិកា​មាន​លើស​ពី​ជួយ​បង្កើន​លុយ​ក្នុង​ហោប៉ៅ​ទៅ​ទៀត គឺ​វា​ជួយ​ឲ្យ​កូន​ៗ​មាន​ទម្លាប់​ល្អ និង​មាន​ភាព​អត់ធ្មត់​ជាង​អ្នក​ដទៃ ។

២. សម្រេចចិត្ត​លើ​គោលដៅ​ជីវិត​មុនគេ

មនុស្ស​ជា​ច្រើន​ធ្វើការ​សម្រេចចិត្ត​ផ្សេង​ៗ​ទាំង​ដែល​មិនដឹង​ច្បាស់​ពី​គោលដៅ​ជីវិត​របស់​ខ្លួន ។ ការ​ធ្វើ​ដូច្នេះ​ភាគច្រើន​បង្ក​ឲ្យ​ពួក​គេ​ទទួល​បាន​លទ្ធផល​ដែល​មិន​គួរ​ឲ្យ​ពេញចិត្ត ឬ​សម្រេចចិត្ត​ខុសឆ្គង​ដែល​បង្ក​ឲ្យ​មានការ​ខាតបង់​ពេលវេលា និង​ធនធាន​ផ្សេង​ៗ​ជាដើម ។

ឪពុក​ម្តាយ និង​អាណាព្យាបាល​គួរតែ​បង្រៀន​ដល់​កូន​ៗ​ឲ្យ​គិតគូ​ពី​គោលដៅ​ក្នុង​ជីវិត​ជា​មុន​សិន រួច​ធ្វើការ​សម្រេចចិត្ត​ផ្សេង​ៗ​ដោយ​យោង​តាម​គោលដៅ​នេះ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​សម្រេចចិត្ត​លើ​ចំនួន​លុយ​ដែល​អ្នក​គួរ​សន្សំ​ក៏​អាស្រ័យ​លើ​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​ដែរ​។

៣. លុយ​មិនមែន​ជា​រឿង​ដែល​មិន​គួរ​និយាយ​ទេ

ក្មេង​ជា​ច្រើន​រស់នៅ​ក្នុង​គ្រួសារ​ដែល​មិន​ប្រាប់ ឬ​និយាយ​ប្រាប់​កូន​ៗ​ខ្លួន​ពី​លុយកាក់ ។ កូន​ៗ​មិន​ដែល​ដឹង​ថា ឪពុក​ម្តាយ​រក​ប្រាក់​ចំណូល​បាន​ប៉ុន្មាន ហើយ​ពួក​គេ​ក៏​មិនដឹង​ដែរ​ថា របស់​ដែល​ពួក​គេ​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​មាន​តម្លៃ​ប៉ុន្មាន ។ ការ​មិន​ឲ្យ​កូន​ៗ​ចូលរួម​ក្នុង​ការ​សន្ទនា​ពី​លុយ ឬ​ការ​សម្រេចចិត្ត​ផ្សេង​ៗ​អាច​ប៉ះពាល់​ដល់​ទម្លាប់​ចាយវាយ និង​សន្សំ​លុយ​របស់​កូន​ៗ​ដែរ ព្រោះ​ពួក​គេ​មិន​មាន​ព័ត៌មាន និង​បទ​ពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ដែល​ត្រឹមត្រូវ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ