រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ច្បាប់ដាក់ទណ្ឌកម្មមកលើមន្ត្រីជាន់ខ្ពស់កម្ពុជារបស់សហរដ្ឋអាមេរិក មិនបានប៉ះពាល់ដល់ប្រជាជនកម្ពុជានោះទេ ។ ថ្លែងក្នុងពីធីពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» ដែលបាននិងកំពុងដំណើរការសាងសង់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ កក្កដា សម្តេចតេជោ នាយករដ្ឋ មន្ត្រី ហ៊ុន សែន បានលើកឡើងថា ការធ្វើច្បាប់របស់សហអាមេរិក ចំពោះបណ្តាប្រទេសមួយចំនួនដូចជា
នៅវៀតណាម មានច្បាប់ច្រើនណាស់ដែលអាមេរិកធ្វើដើម្បីដាក់ទណ្ឌកម្ម ប៉ុន្តែគ្មាន ច្បាប់ណាមួ យបានឆ្លងនោះទេ ។ ក្នុងនោះ មានប្រទេសផ្សេងៗទៀតដូចជាមីយ៉ាន់ម៉ា និងប្រទេសផ្សេងៗទៀត តែគ្មានច្បាប់ណាមួយបានឆ្លងនោះតេ ។
សម្តេចបញ្ជាក់ថា៖ «តែពេលនេះយើងនិយាយថា អាមេរិកបានធ្វើច្បាប់ហើយបានឆ្លងអាលូវបានឆ្លងរដ្ឋ សភា ហើយមួយអាទិត្យទៀតឆ្លង ព្រឹទ្ធសភា ហើយមួយអាទិត្យឆ្លងប្រធានាធិបតីអាមេរិក លោកត្រាំ ដាក់ឱ្យប្រើ ។ យើងកុំនិយាយថា ច្បាប់នេះមិនបានឆ្លងយើងនិយាយថាច្បាប់នេះ បានឆ្លង អីញ្ចឹងទៅចុះ តើសួរថា ប្រជាជនខ្មែរប៉ះពាល់អ្វីខ្លះ?»។
សម្តេចបានបន្តថាបើច្បាប់នេះមានគោលដៅជាក់លាក់២សំខាន់ គឺទី១-ដាក់ទណ្ឌកម្ម បិទទិដ្ឋការ ចំពោះមន្ត្រីមួយចំនួន ។ ទី២-បង្កក់ទ្រព្យសម្បត្តិមន្ត្រីមួយចំនួន។ សម្តេចបញ្ជាក់ថា «អីញ្ចឹងទេប្រជាជនខ្មែរគ្មានប៉ះពាល់អ្វីសោះ ។ អាលូវខ្ញុំគិតថា មន្ត្រីដែលពាក់ព័ន្ធនឹងច្បាប់អាមេរិកធ្វើនោះ១០០នាក់ទៅចុះ។ អ្នកទាំង១០០នាក់នេះតើអ្នកទាំងនោះ ត្រូវការទៅអាមេរិកធ្វើអី? ខ្ញុំសូមសួរ ទៅអាមេរិកធ្វើអីបើប៉ុន្មានឆ្នាំមិន ដែលទៅផងហ្នឹង »។
សម្តេចក៏បានលើកឡើងថាប៉ុន្មានខែមុនមានមន្ត្រីប្រមាណ១០នាក់ ត្រូវបានអាមេរិកមិនអនុញ្ញាតឲ្យចូលទឹកដីអាមេរិក។ ប៉ុន្តែមិនអនុញ្ញាតនេះ ស្មើនឹងអាមេរិកផ្តាច់ការទូតជាមួយកម្ពុជា។ មិនអនុញ្ញាតឲ្យឬដាក់ក្នុងបញ្ជីខ្មៅ ដូចជាសម្តេចពិជ័យសេនា ទៀ បាញ់ ស្មើនឹងផ្តាច់ ទំនាក់ទំនងយោធា ដាក់សម្តេច ក្រឡាហោម ស ខេង ស្មើនឹងផ្តាច់ទំនាក់ទំនងនគបាល ដាក់លោកប្រាក់ សុខុន ស្មើនឹងផ្តាច់ទំនាក់ទំនងការទូត ដាក់លោក អួន ព័ន្ធមុនីរ័ត្នស្នើ នឹងផ្តាច់សេដ្ឋកិច្ចជាដើម ។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានគូសបញ្ជាក់ថាការមិនអនុញ្ញាតឲ្យថ្នាក់ដឹក នាំមួយចំនួនរបស់អាមេរិកចូលទឹកដីអាមេរិក មិនប៉ះពាល់ដល់ប្រជាជនកម្ពុជា ជាង ១៦លាន់ នាក់នោះទេ ដូច្នេះសុំកុំភ័យ ចំពោះការធ្វើច្បាប់អាមេរិកដាក់ទណ្ឌកម្មនេះឲ្យសោះ។ សម្តេចក៏បានស្វាគមន៍ចំពោះអាមេរិកដាក់ក្នុងការហាមឃាត់មិនឲ្យចូួលទឹកដីអាមេរិកផងដែរ។ សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖«បើដាក់ចំខ្ញុំដាក់មកចុះ ហើយសូមរឹបអូសទ្រព្យសម្ប ត្តិ ទៅថាទ្រព្យសម្បត្តិរបស់ពូជ អំបូរ ហ៊ុន សែន មានជាង២ពាន់លានដុល្លារ។ ខ្ញុំអំពាវនាវឲ្យអា មេរិកមិនចាំបាច់និយាយច្រើន ហើយកុំចាប់បាច់ច្បាប់ចេញអី ដកហូតពីអាលូវទៅ» ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកករណីលោកនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទដែលត្រូវអាមេរិកហាមឃាត់មិនឲ្យ ចូលទឹកដីអា មេរិកថាមិនទាន់កើតអីឬស្លាប់នោះទេ។
សម្តេចតេជោ ក៏បានចំអកទៅកាន់អាមេរិកថាសម័យនេះមិនដូចសម័យមុននោះទេ ។ សម្តេចថា៖«សម័យនេះ សម័យខ្មែរនាំដើមទុនពីក្រៅមកស្រុករកស៊ី មិនមែនដូចសម័យកាលពីមុ ន ខ្មែរបញ្ជូនលុយ ទៅក្រៅស្រុកទេ។ ខ្លួនឯកក្រហើយបែជាបញ្ជូនលុយទៅក្រៅប្រទេស រាប់ទាំងលន់ ណុល យកប្រាក់ជាង៣០លានដុល្លារទៅផង។ ប៉ុន្តែអាលូវយើងពិនិត្យមើលខ្មែរ នៅក្រៅប្រទេសច្រើនណាស់ មាននៅអាមេរិក បារាំង និងបណ្តាប្រទេសផ្សេងបានបញ្ជូន លុយមកកម្ពុជា ដូចជាអ្នកខ្លះទិញដីធ្វើផ្ទះ ឬរីសតជាដើម»។
សម្តេចក៏បានបញ្ជូនជើងអាមេរិកថាឆាប់បង្កត់ទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជាឲ្យបានឆាប់ទៅ ដើម្បី
សម្តេចមើលមុខ មាត់មន្ត្រីកម្ពុជា ដែលមានលុយច្រើនហើយយកទៅទុកនៅ ប្រទេស គេផងដែរ។
សម្តេចក៏បានអះអាងថាទោះបីអាមេរិកមិនអនុញ្ញាតឲ្យសម្តេចទៅអាមេរិកក្តី ក៏ស ម្តេចនៅតែទៅបុរីញូយ៉ង ដែលកន្លែងរបស់អង្កការសហប្រជាជាតិ ។យ៉ាងណាក្តីសម្តេចតេជោ ហ៊ុន សែនបានសម្តែងជំនឿចិត្តថារដ្ឋបាលលោក ដូ ណាល់ ត្រាំ ល្ងង់រុញកម្ពុជាដែលមានទំនាក់ទំនងកម្ពុជាចេញពីដៃរបស់ខ្លួននោះទេ។ ប៉ុន្តែយើង ឧទាហ រណ៍ថានៅពេលច្បាប់អាមេរិកចេញមក ប៉ះពាល់ដល់មនុស្ស រាប់លាននាក់នៅកម្ពុជា ដែលឬទេ។
សម្តេចតេជោថា៖«ខ្ញុំអង្វរករដ្ឋការអាមេរិកកុំនិយាយច្រើនពេកក្នុងការបង្កក់ទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់កម្ពុជាថា ហ៊ុន ម៉ានីមានប៉ុន្មានរយលាន ហ៊ុន ម៉ានិតមានប៉ុន្មានរយលាន ហ៊ុន ម៉ាណែតមានប៉ុន្មានរយលានដក់ទាំងអស់ទៅ ។ បើកូនរបស់ហ៊ុន សែនមានលុយច្រើនដកទៅ! បើខ្ញុំមានលុយច្រើនមែននោះខ្ញុំមិនចាំបាច់ទៅសុំចិន ទេ (ធ្វើស្តារអស់ប៉ុណ្ណឹងនោះ)។ ខ្ញុំស្លាប់ ទៅមិនយកលុយទៅជាមួយទេ »៕ (សម្រួលដោយ៖ ស្រីណា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ