ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​កម្រិត​វីតា​មីន Dច្រើន​អំឡុង​ពពោះ​ជួយ​ឱ្យ​កូន​រឹង​មាំ

10 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​អង់​គ្លេស​បាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​កំពុង​ពពោះ​ដែល​ក្នុង​ខ្លួន​ផ្ទុក​ទៅ​ដោយ​​វីតា​មីន Dកម្រិត​ខ្ពស់​​ នឹង​ធ្វើ​ឱ្យ​កូន​ដែល​កើត​មក​ក្លាយ​ជា​ក្មេង​មាន​សុខ​ភាព​មាំ​មួន​ ជា​ពិ​សេស​គឺ​ឆ្អឹង​រឹង​មាំ​ខ្លាំង ។

អ្នក​វិទ្យាសាស្ត្រ​អង់​គ្លេស​បាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​កំពុង​ពពោះ​ដែល​ក្នុង​ខ្លួន​ផ្ទុក​ទៅ​ដោយ​​វីតា​មីន Dកម្រិត​ខ្ពស់​​ នឹង​ធ្វើ​ឱ្យ​កូន​ដែល​កើត​មក​ក្លាយ​ជា​ក្មេង​មាន​សុខ​ភាព​មាំ​មួន​ ជា​ពិ​សេស​គឺ​ឆ្អឹង​រឹង​មាំ​ខ្លាំង ។

ការ​តាម​ដាន​និង​ពិសោធ​លើ​ស្ត្រី​ជន​ជាតិ​អង់​គ្លេស​និង​កូន​ៗ​របស់​ពួក​គេ​ចំ​នួន​៧០០​នាក់​បាន​បង្ហាញ​ថា  អ្នក​ដែល​ទទួល​​បាន​វីតា​មីន Dពី​ពន្លឺ​ថ្ងៃ​កាន់​តែ​ច្រេើន​អំឡុង​ពេល​ពពោះ​ សាច់​ដុំ​និង​ឆ្អឹង​កូន​ៗ​របស់​ពួក​គេ​មាន​ភាព​រឹង​មាំ​កាន់​ខ្លាំង​ឡើង​​ពេល​ឈាន​ដល់​អា​យុ​៤​ឆ្នាំ ។  ចំណុច​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​គិត​ថា វីតា​មីន Dមាន​ឥទ្ធិ​ពល​និង​ប្រ​សិទ្ធ​ភាព​ទៅ​លើ​វិធី​ដែល​បណ្តា​កោ​សិ​កា​សាច់​ដុំ​លូត​លាស់​ក្នុង​ស្បូន​​ ហើយ​បាន​ជួយ​ឱ្យ​កោ​សិ​កា​ទាំង​នេះ​បំពេញ​មុខ​ងារ​កាន់​តែ​ខ្លាំង​ក្លា​ជា​លំ​ដាប់​ ។ សូមបញ្ជាក់​ថា មនុស្ស​វ័យ​ក្មេង​ដែល​មាន​សាច់​ដុំ​រឹង​មាំ​ប្រ​ឈម​តិច​បំ​ផុត​នឹង​ការ​ងងឹត​មុខ​ដួល​ដោយ​អស់​កម្លាំង​​ ពុក​ឆ្អឹង​ពេល​ឈាន​ចូល​វ័យ​ចាស់​ និង​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម ។ វីតា​មីន​D មាន​នា​ទី​គ្រប់​គ្រង​ចំ​នួន​កាល់​ស្យូម​ក្នុង​រាង​កាយ​ដែល​ជួយ​ឱ្យ​ឆ្អឹង​​ក៏​ដូចជា​ធ្មេញ​កាន់​តែ​រឹង​មាំ ។

វេជ្ជ​បណ្ឌិត Nicholas Harveyអ្នក​ដឹក​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវមក​ពី​សាកល​វិទ្យា​​ល័​យ S​ou​tham pton University ប្រ​ទេស​អង់​គ្លេស​បាន​និយាយ​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​បន្ថែម​ជា​ភស្តុ​តាង​ដែល​បង្ហាញ​ថា បុព្វ​ហេតុ​នៃ​ជំ​ងឺ​ដែល​ញាំញី​សុខ​ភាព​មនុស្ស​ពេល​ឈាន​ចូល​វ័យ​ចាស់​បាន​ចាប់​កំណើត​ភ្លាម​ខណៈ​​មនុស្ស​ចាប់​ឃើញ​ពន្លឺ​ថ្ងៃ ៕