ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុដន់​រីក​ធំ ​មិន​ឡើង​ទម្ងន់​ទៀត អាច​សាក​ល្បងវិធីទាំង២នេះ​បាន​!

4 ឆ្នាំ មុន

សុដន់​គឺជា​សរីរាង្គ​ពិសេស​មួយ​របស់​ស្ត្រី​ដែល​ផ្សំ​ឡើង​ដោយ​ជាលិកា​ត​ភ្ជាប់​គ្នា​ជា​ប្រភេទ​ខ្លាញ់​។ វា​មិន​ខុស​​គ្នា​នឹង​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​ទេ អ្នក​នឹង​អាច​មាន​ទំហំ​សុដន់​ធំ​នៅ​ពេល​អ្នក​ឡើង​ទម្ងន់​រាង​កាយ​។ អ្វី​ដែល​សំខាន់ មនុស្ស​ស្រី​ភាគច្រើន​តែងតែ​ប្រាថ្នា​សុដន់​ដែល​ធំ តែ​មិន​ចង់​ឲ្យ​ឡើង​ទម្ងន់​រាង​កាយ​នោះ​ទេ​។ បើ​អ​ញ្ជឹ​ង​មែន យក​ល្អ​គួរ​សាកល្បង​ធ្វើ​ដូច​ខាងក្រោម​នេះ​សិន​ទៅ​៖ ១-របៀប​រស់នៅ ៖…

សុដន់​គឺជា​សរីរាង្គ​ពិសេស​មួយ​របស់​ស្ត្រី​ដែល​ផ្សំ​ឡើង​ដោយ​ជាលិកា​ត​ភ្ជាប់​គ្នា​ជា​ប្រភេទ​ខ្លាញ់​។ វា​មិន​ខុស​​គ្នា​នឹង​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​ទេ អ្នក​នឹង​អាច​មាន​ទំហំ​សុដន់​ធំ​នៅ​ពេល​អ្នក​ឡើង​ទម្ងន់​រាង​កាយ​។ អ្វី​ដែល​សំខាន់ មនុស្ស​ស្រី​ភាគច្រើន​តែងតែ​ប្រាថ្នា​សុដន់​ដែល​ធំ តែ​មិន​ចង់​ឲ្យ​ឡើង​ទម្ងន់​រាង​កាយ​នោះ​ទេ​។ បើ​អ​ញ្ជឹ​ង​មែន យក​ល្អ​គួរ​សាកល្បង​ធ្វើ​ដូច​ខាងក្រោម​នេះ​សិន​ទៅ​៖

១-របៀប​រស់នៅ ៖ អ្វី​ដែល​អ្នក​ញ៉ាំ និង​សកម្មភាព​រាង​កាយ​ដែល​អ្នក​ធ្វើ​នឹង​អាច​កំណត់​បាន​ថា​សុដន់​អាច​នឹង​មានការ​ប្រែប្រួល​ទំហំ​បាន​ឬ​អត់​ហើយ​។ របៀប​ហាត់ប្រាណ​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ជា​ទៀត​ដើម្បី​ឲ្យ​សុដន់​រីក​ធំ​នោះ​គឺ ការ​អា​វ៉ង់ លើក​ដុំ​ដែក​ដោយ​ការ​គេង​។ ការ​ហាត់ប្រាណ​ទាំងនេះ​នឹង​ជួយ​បង្កើន​សាច់ដុំ​ក្នុង​ទ្រូង ដែល​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សុដន់​រីក​ធំ​ណែន​ល្អ​ទេ ថែម​ទាំង​មាន​ភាព​ទាក់ទាញ​បំផុត​ផង​ដែរ​។ យ៉ាងណាមិញ ក្នុង​ពេល​ហាត់ប្រាណ​បែប​នេះ យក​ល្អ​គួរតែ​ពាក់អាវ​ទ្រនាប់​សម្រាប់​ទ្រទ្រង់​សុដន់​ផង​ព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​សុដន់​រង​ការ​ឈឺចាប់​ខ្លះ​បាន​។

២-ម៉ាស្សា​សុដន់ ៖ ការ​ម៉ាស្សា​សុដន់​នឹង​ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់ និង​អាច​ជំរុញ​ដល់​ការ​ផ្គត់ផ្គង់​ជីវជាតិ​ដល់​រាង​កាយ​ថែម​ទៀត​។ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​សុដន់​រីក​ធំ​បាន​ដែរ​។​ចូរ​ប្រាកដ​ថា អ្នក​បាន​ម៉ាស្សា​សុដន់​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​ផង​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​មាន​ប្រសិទ្ធភាព (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ