ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គួ​ច ចំរើន​៖ លើកទឹកចិត្ត​ការ​វិនិ​យោគ​​ចិញ្ចឹម​បង្គា ក្តាមថ្ម និង​ត្រី​សមុទ្រ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត លោក គួ​ច ចំរើន បាន​លើកទឹកចិត្ត​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​វិស័យ​ឯកជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស ចូលរួម​វិនិយោគ​លើ​ការ​ចិញ្ចឹម​បង្គា ក្តាមថ្ម…

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត លោក គួ​ច ចំរើន បាន​លើកទឹកចិត្ត​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​វិស័យ​ឯកជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស ចូលរួម​វិនិយោគ​លើ​ការ​ចិញ្ចឹម​បង្គា ក្តាមថ្ម និង​ត្រី​សមុទ្រ ដែល​មាន​តម្លៃ​ខ្ពស់​មាន​ដូច​ជា ត្រី​តុកកែ ត្រី​ស្ពង់ ត្រី​ផ្ទក់​សមុទ្រ រួម​ទាំង​ការ​កែ​ច្នៃ​ផលិតផល​សមុទ្រ​ប្រកបដោយ​គុណភាព សុវត្ថិភាព ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​មច្ឆជាតិ​១​កក្កដា នៅ​បរិវេណ​បឹង​ត្រាវ ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ លោក គួ​ច ចំរើន ថ្លែង​ថា ទន្ទឹម​នឹង​ការថែរក្សា​ត្រី​ធម្មជាតិ​ឱ្យ​មាន​និរន្តរភាព ការ​អភិវឌ្ឍ​វារីវប្បកម្ម​ត្រូវ​តែ​ជំរុញ​ឱ្យ​បាន​ខ្លាំងក្លា ទាំង​ខ្នាត​តូច មធ្យម និង​ធំ ស្រប​តាម​តម្រូវការ​ទីផ្សារ​ស្បៀងអាហារ និង​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​របស់​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​បច្ចុប្បន្ន ។

លោក​អភិបាលខេត្ត​បន្ត​ថា ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​មូលដ្ឋាន ត្រូវ​រួម​គ្នា​យកចិត្តទុកដាក់​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ ពិសេស​ទប់ស្កាត់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដល់​មច្ឆជាតិ ការ​ទន្ទ្រាន​ដី​ព្រៃកោងកាង​យក​ជា​កម្មសិទ្ធិ ការ​ចាក់​ដី​លុប​បឹងជា​ពិសេស ​ខិតខំ​ពង្រឹងសមត្ថភាព​របស់​សហគមន៍​នេសាទ​ដែល​បាន​បង្កើត​ឡើង​រួច​ហើយ​ឱ្យ​បាន​រឹង​មាំ ប្រកប ដោយ​ភាព​ម្ចាស់​ការ ក្លាយជា​សហគមន៍​នេសាទ​គ្មាន​បទល្មើស​ជលផល ។

លោក​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ចូលរួម​ថែរក្សា​អភិរក្ស​ធន​ជលផល ឱ្យ​កាន់តែ​សម្បូរ​បែប ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​ការពារ​កន្លែង​អភិរក្ស​ជលផល​ក្នុង​កន្លែង​នេសាទ​សហគមន៍ ព្រមទាំង​ថែរក្សា​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​ឱ្យ​បាន​គង់វង្ស ដែល​ជា​ជម្រក​មច្ឆជាតិ​ពង​កូន​ដ៏​សំខាន់ ។

លោក គួ​ច ចំរើន បាន​បន្ត​ទៀត​ថា ទិវា​មច្ឆជាតិ​១ កក្កដា គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ដើម្បីរក្សា​ពូជ​ត្រី​ក្នុង ស្រុក​ឱ្យ​បាន​គង់វង្ស ដើម្បី​បន្ត​ពូជ​នៅ​រដូវ​ក្រោយ​ៗ​ថែម​ទៀត ស្រប​តាម​អនុសាសន៍​ប្រកបដោយ​គតិ បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត មាន​ប្រសាសន៍​ថា ទិវាមច្ឆជាតិ​១ កក្កដា ឆ្នាំ​២០១៩​នេះ ប្រារព្ធ​ឡើង​នៅ​បឹង​ត្រាវ ភូមិ​តាអោ​ង​អំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ដោយ​បាន​លែង​កូន​ត្រី​ចំនួន​៥០.០០០​ក្បាល និង​មេត្រី​ពូជ​ចំនួន​២០​គីឡូក្រាម ដើម្បី​អភិរក្ស​ឱ្យ​កាន់តែ​សម្បូរ​បែប​ថែម​ទៀត ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ