ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​ទឹក​​ផ្កាឈូក​លាង​​សម្អាត​​មុខ​ជាមួយ​​សាប៊ូ​​ជម្រះ​ជាតិ​កខ្វក់​​ចេញ​ពីស្បែក​

10 ឆ្នាំ មុន

ទឹក​ផ្កាឈូក​ដើ​រ​តួនា​ទី​​សម្រាប់​​ស្ទីម​ដ៏​ធំ​មួយ ​​​ជួយ​បើក​ចំហ​រន្ធ​ញើស​ឱ្យ​ធំ​​បញ្ចេញ​​ជាតិ​ពល​​ចេញ​ពី​រាង​កាយ ។ នៅ​លើ​ស្បែ​កមាន​ជាតិ​ប្រេង​ម្យ៉ាង​ឈ្មោះ​ថា​សេបូម​ដែល​អាច​​បង្ក​​​ឱ្យ​កើត​​គ្រាប់​​មុន​​បាន​បើ​សិន​ជា​ជាតិ​ប្រេង​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​​រន្ធ​ញើស​ ប៉ុន្តែទ​ឹក​ផ្ក​ា​ឈូក​អាច​​ជួយ​លាង​សម្អាត​ជាតិ​ប្រេង​នេះ​ចោល​បាន​យ៉ា​ង​ល្អ ។

​​ជ្រើស​រើស​វិធីលាង​សម្អា​ត​មុខ​ដោយ​ប្រើ​ទឹក ផ្កាឈូក​ដើម្បី​កុំ​​​ឱ្យ​ចំណាយ​ពេល​វេលា​ច្រើន​​នៅ​ពេល​ព្រឹក ។​​ តើ​ការ​ធ្វើ​បែប​នេះ​វា​ល្អ​ឬ​អាក្រក់​ចំពោះ​សុខ​ភាព​ស្បែក​របស់​លោក​អ្នក​?​ការ​លាង​សម្អាត​មុខ​ដោយ​ប្រើ​ទឹក​ផ្កា​ឈូកពិត​ជា​រឿង​មួយ​ផ្តល់​ផល​ល្អ​ដល់​ស្បែក​ ។

​លោក​វេជ្ជ​បណ្ឌិត​ឌេណីស ​ហ្គ្រូស​ (Dennis Gross, M.D)​អ្នក​ឯក​ទេស​ខាង​ជំងឺ​សើស្បែ​ក​​​នៅ​ទី​ក្រុង​ញ៉ូ​យក​និយាយ​ថា« ​ការ​ប្រើទឹក​ផ្កាឈូក​លាង​សម្អាត​មុខ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​ផ្តល់​នូវ​​ការ​ម៉ាស្សា​ថ្នមៗ​​លាង​សម្អាត​ស្បែ​ក​ ។​ ​ទឹក​ផ្កា​ឈូក​​មាន​ឥទ្ធិ​ពល​លាង​ស​ម្អាត​​រន្ធ​ញើស​ដែល​ជ្រៅៗ​ជា​រឿង​មួយ​មាន​លក្ខណៈ​កាន់តែ​ងាយ​ស្រួល​ និង​មាន​ប្រសិទ្ធ​ភាព»​ ។

លោក​​​​ហ្គ្រូស​បាន​ណែនា​ថា​ ​ចូរ​លាង​សម្អាត​មុខ​​​​​ដោយ​សាប៊ូ​នៅ​ពេ​ល​ងូត​ទឹក​ផ្កា​ឈូក​​​ព្រោះ​វា​នឹង​អាច​ធ្វើ​​​ឱ្យ​​ពពុះ​​សាប៊ូចូល​ទៅ​លាង​​​សម្អាត​​​​ទាញ​យក​ជាតិ​កខ្វក់​​ និង​មូលេ​គុល​មាន​​ជាតិ​ប្រេង​ចេញ​ពី​ស្បែ​កបាន ៕