ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឃាតកជាកូន…ឪពុកបន្តរត់គេច​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​របស់ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តបាន​ឲ្យ​ដឹង​ថា ជុំវិញ​ករណី​ឃាតកម្ម​នៅ​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច កាលពី​ថ្ងៃ​ទី​២ ខែកក្កដា​កន្លង​ទៅ ដែល​ជន​ដៃដល់​២​នាក់​ឪពុក​-​កូន ​បាន​ព្រួត​គ្នា​សម្លាប់​បុរស​ចំណាស់​ម្នាក់​…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​របស់ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តបាន​ឲ្យ​ដឹង​ថា ជុំវិញ​ករណី​ឃាតកម្ម​នៅ​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច កាលពី​ថ្ងៃ​ទី​២ ខែកក្កដា​កន្លង​ទៅ ដែល​ជន​ដៃដល់​២​នាក់​ឪពុក​-​កូន ​បាន​ព្រួត​គ្នា​សម្លាប់​បុរស​ចំណាស់​ម្នាក់​ នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា​ដោយសារ​តែ​រឿងគំនុំ ហើយ​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ភ្នំពេញ​ តាំងពី​ថ្ងៃ​កើតហេតុ​មក​នោះ ក​ម្លាំ​នគរបាល​ខេត្ត សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​ជា​កូន​នៅ​ភូមិ​ខ្ទរ
សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានីភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា នាំ​មក​កាន់​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​សាកសួរ ។

លោក​វរសេនីយ៍ទោ ឈិ​ន ឈាង នាយ​កា​រិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​ក​ម្រិ​ធ្ងន់​ខេត្ត មានប្រសាសន៍​ថា បុរស​ឈ្មោះ ឡុ​ង សារី អាយុ​៥២​ឆ្នាំ រួម​ជាមួយ​កូនប្រុស​ឈ្មោះ តេន សារ៉ូ អាយុ​២៥​ឆ្នាំ បាន​ស្ទាក់​វាយ​ជន​រង​គ្រោះ​នៅ​លើផ្លូវលំ​ក្បែរ​ផ្ទះ​របស់​ខ្លួន ដោយ​ប្រើ​ចបជីក​ដែក នៅ​ពេល​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​មក​ដល់​គោលដៅ​ដែល​ជន​ជនសង្ស័យ​ឈរ​ស្ទាក់​។

នៅ​ពេល​នោះ ជន​ឈ្មោះ ឡុ​ង សារី បាន​ទាញ​ចបជីក​ដែក​វាយ​ជន​រង​គ្រោះ​ពីមុខ​ត្រូវ​ក្រោម​កមួយ​ចបជីក បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ស្ទុះ​ទៅ​វាយ​ក្បាល​រួច​យក​ចបជីក​ទៅ​ចាក់​ត្រង់​បំពង់ក​ជន​រង​គ្រោះ​ឈ្មោះ ឡី ផេង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​បន្ថែម​ទៀត ។ លោកនាយ​ការិយាល័យ​បន្ត​ថា នៅ​ពេល​ជនសង្ស័យ​ជា​ឪពុក​វាយ​ជន​រង​គ្រោះ​ដែល​មើលទៅ​មិន​ទាន់​ស្លាប់​គ្រាន់តែ​សន្លប់​នោះ កូនប្រុសឈ្មោះ តេន សារ៉ូ ហៅ​អ៊ូ បាន​ស្ទុះ​ទៅ​ទាញ​ចបជីក​ពី​ឪពុក​ខ្លួន​ទៅ​វាយ​ជន​រង​គ្រោះ​ត្រង់​ក្បាល​ជាច្រើន​ចប​បន្ថែម​ទៀត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង ។

លោកនាយ​ការិយាល័យ​បន្ត​ទៀត​ថា មូលហេតុ​ឈាន​ដល់​កើត​មាន​អំពើ​ហិង្សា​យ៉ាង​សាហាវ​នេះ គឺ​ដោយ​សារ​ជនសង្ស័យ​មាន​កំហឹង​នឹងជន​រង​គ្រោះ ដោយ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ញាតិ​ជិតខាង​ថា​ឈ្មោះ
ឡុ​ង សារី ចេះ​អំ ពើ​អាប​ធ្មប់ ហើយ​ធ្វើអំពើ​នេះ​ប៉ះពាល់​មក​លើ​ក្រុម គ្រួសារ​របស់​ខ្លួន ។ ពេល​ឮ​ពាក្យ​ខាងលើ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​កំហឹង​មក​លើ​ជន​រង​គ្រោះ និង​ឈាន​ដល់​ប្រព្រឹត្ត​អំពើ​ហិង្សា​យ៉ាង​សាហាវ​ដូច្នេះ ​។

ក្រោយ​ពី​វាយ​ជន​រង​គ្រោះ​ស្លាប់​ហើយ ទាំង២​នាក់​ឪពុក​និង​កូន​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​តាំងពី​ថ្ងៃ​នោះ​មក ចំណែក​សមត្ថកិច្ច​ក៏​តាម​ប្រមាញ់​រហូត​មក​ដែរ ដោយ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ជា​កូនប្រុស​នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។ នៅ​ពេល​សមត្ថកិច្ច​សាកសួរ ជន​សង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ព្រួត​គ្នា​២​នាក់​ឪពុក​វាយ​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​មែន និង​ត្រូវ​បាន​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ។ ពេល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​បុរសជា​
ឪពុក​ទៀត ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ