ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​ចង់​ចាយវាយ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​គួរ​ធ្វើ​ដូច​ម្តេច ?

4 ឆ្នាំ មុន

ថ្ងៃ​ចុង​ស​ប្តា​ហ៍​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​មនុស្ស​គ្រប់​រូប មិន​ថា អ្នកជា​សិស្ស និស្សិត ឬ​អ្នកធ្វើការ​ទេ ។ វា​ជា​ពេល​ដែល​មនុស្ស​ចង់​ដើរ​ចេញពី​ការងារ និង​ការ​សិក្សា ដើម្បី​លំហែកាយ ឬ​កាត់​បន្ថយ​ស្ត្រេ​ស…

ថ្ងៃ​ចុង​ស​ប្តា​ហ៍​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​មនុស្ស​គ្រប់​រូប មិន​ថា អ្នកជា​សិស្ស និស្សិត ឬ​អ្នកធ្វើការ​ទេ ។ វា​ជា​ពេល​ដែល​មនុស្ស​ចង់​ដើរ​ចេញពី​ការងារ និង​ការ​សិក្សា ដើម្បី​លំហែកាយ ឬ​កាត់​បន្ថយ​ស្ត្រេ​ស និង​សម្ពាធ​ផ្សេង​ៗ ។ ប៉ុន្តែ​វា​ក៏​ជា​ពេល​មួយ​ដែល​មនុស្ស​ភាគច្រើន​ចាយវាយ​ដែរ​ដូច​ជា លើ​ថ្លៃ​អាហារ សំបុត្រ​កុន ឬ​ថ្លៃ​សាំង​សម្រាប់​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ក្រុង​ជាដើម ។

យ៉ាងណា​ក្តី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​មិន​ចាំបាច់​តម្រូវ​ឲ្យ​អ្នក​ចាយវាយ​ច្រើន​រាល់ពេល​ទេ ។ ដើម្បី​សន្សំ​ថវិកា​អ្នក​អាច​សាកល្បង​សកម្មភាព​ខាងក្រោម​បាន​សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ខាង​មុខ​របស់​អ្នក ៖

១. ទៅ​លេង​ផ្ទះ​បងប្អូន ឬ​មិត្តភក្តិ
ប្រសិនបើ​អ្នក​រស់នៅ​បែក​ពី​ក្រុម​គ្រួសារ ថ្ងៃ​ចុង​ស​ប្តា​ហ៍ គឺជា​ពេល​ដ៏​ល្អ​ក្នុង​ការ​ទៅ​សួរសុខទុក្ខ​មនុស្ស​សំខាន់​ៗ​ក្នុង​ជីវិត​របស់​អ្ន ក​។ អ្នក​ក៏​អាច​ឆ្លៀតពេល​នេះ ដើម្បី​ទិញ​របស់​បន្តិចបន្តួច​ជូន​ដល់​ពួក​គេ​ផង​ដែរ ដើម្បី​ទុកជា​ការ​គួរសម ។ ការ​ជួបជុំ​គ្នា ដើម្បី​ទទួលទាន​អាហារ​នៅផ្ទះ គឺជា​ឱកាសល្អ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ថវិកា​ច្រើន ។

២. ទៅ​លេង​សួនឧទ្យាន ឬ​រមណីយដ្ឋាន​ដែល​មិន​គិតថ្លៃ​ចូល
មនុស្ស​ដែល​ចូល​ចិត្ត​ភាព​អ៊ូអរ និង​ចូល​ចិត្តការ​ចេញ​ដើរ​លេង​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ​គួរតែ​ចំណាយ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នៅ​សួនឧទ្យាន ឬ​រមណី​ដ្ឋា​ន​នានា​ដែល​មិន​គិតថ្លៃ​ចូល ។ វា​ជា​ពេល​ដែល​អ្នក​អាច​ដើរ​ចេញពី​ការងារ មើល​ទេសភាព ឬ​ថតរូប​លេង​មិន​មិន​ចាំបាច់​ត្រូវ​ចំណាយ​ច្រើន​ផង​ដែរ ។

៣. រៀន​ពី​ប្រធានបទ​ថ្មី​ៗ
ចំណេះដឹង គឺជា​អាវុធ​ជាប់​ខ្លួន​ដ៏​មាន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់​រូប តែ​មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​សុខចិត្ត​ចំណាយ​ពេលវេលា ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង​ដែល​ខ្លួន​មាន ។ មិន​ថា ជា​ព្រឹត្តិការ​ថ្មី​ៗ ឬ​ប្រធានបទ​ថ្មី​ៗ​ទេ អ្នក​អាច​រៀន​សិក្សា និង​អាន​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ដើម្បី​តាម​ទាន់​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ដែល​កំពុង​តែ​កើត​មាន​ឡើង​ជុំវិញ​ពិភពលោក ឬ​ដើ​ម្ប​ពង្រីក​ចំណេះដឹង ឬ​ចាប់​យក​ជំនាញ​ថ្មី​ៗ​ជាដើម ។

៤. មើល​ភាពយន្ត​នៅផ្ទះ
អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​មើល​ភាពយន្ត​មែន​ទេ ? អ្នក​អាច​ចំណាយ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​របស់​អ្នក​ក្នុង​ការ​មើល​ភាពយន្ត​ដែល​អ្នក​ចូល​ចិត្ត​ដោយ​មិន​ចាំបាច់​ត្រូវ​ទៅ​រោង​ភាពយន្ត ។ អ្វី​ដែល​អ្នក​ត្រូវការ គឺ​គ្រាន់តែ​អ៊ី​ន​ធើ​ណិ​ត និង​ទូរទស្សន៍ ឬ​កុំព្យូទ័រ​ដែល​អាច​ភ្ជាប់​នឹង​អ៊ី​ន​ធើ​ណិ​ត​តែ​ប៉ុណ្ណោះ ។ លើស​ពី​នេះ​ទៅ​ទៀត បើ​អ្នក​មិន​ចូល​ចិត្តការ​ទស្សនា​ភាពយន្ត​ម្នាក់ឯង​ទេ អ្នក​អាច​ហៅ​មិត្តភក្តិ​ជិត​ស្និទ្ធ​មក​ចូលរួម​ជាមួយ​ឲ្យ​កាន់តែ​អ៊ូអរ​ជាង​មុន​ក៏​បាន​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ