ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញូវ​យ៉ក​កម្ចាត់​ហង្ស​​ស​ពូជ​កម្រ​​​ព្រោះ​​វាយ​ប្រហារ​មនុស្ស​​​និង​បង្ក​គ្រោះ​ថ្នាក់​ដល់​យន្ត​ហោះ​

10 ឆ្នាំ មុន

រដ្ឋ​ញូវ​យ៉ក​ ប្រកាស​កម្ចាត់​ស​ត្វ​ហង្ស​ពណ៌​ស​ ដោយ​សារ​វា​កោង​កាច​ធ្វើ​បាប​មនុស្ស​ និង​បំផ្លាញ​រុក្ខ​ជាតិ​​ ទោះបី​ជា​វា​មាន​រូប​រាង​ស្អាត​ និង​ទទួល​ការ​ការពារ​ពី​បណ្តា​ប្រទេស​ ផ្សេងៗ​ទៀត​​ក៏​​ដោយ ។

​សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ រដ្ឋ​ញូវ​យ៉ក​​​សម្រេច​កម្ចាត់​ហង្ស​ស​ ដែល​តាម​ការ​ប៉ាន់​ស្មាន​មាន​ប្រហែល​២.២០០​ក្បាល​ឱ្យ​អស់​ពី​​ទី​

រដ្ឋ​ញូវ​យ៉ក​ ប្រកាស​កម្ចាត់​ស​ត្វ​ហង្ស​ពណ៌​ស​ ដោយ​សារ​វា​កោង​កាច​ធ្វើ​បាប​មនុស្ស​ និង​បំផ្លាញ​រុក្ខ​ជាតិ​​ ទោះបី​ជា​វា​មាន​រូប​រាង​ស្អាត​ និង​ទទួល​ការ​ការពារ​ពី​បណ្តា​ប្រទេស​ ផ្សេងៗ​ទៀត​​ក៏​​ដោយ ។

​សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ រដ្ឋ​ញូវ​យ៉ក​​​សម្រេច​កម្ចាត់​ហង្ស​ស​ ដែល​តាម​ការ​ប៉ាន់​ស្មាន​មាន​ប្រហែល​២.២០០​ក្បាល​ឱ្យ​អស់​ពី​​ទី​ក្រុង​​នៅ​ក្នុង​ឆ្នាំ​២០២៥​​ ។ អាជ្ញាធរ​​នឹង​ចាត់​​ការ​ដោយ​បាញ់​ ចាប់​ទាំង​រស់ ឬ​ធ្វើ​ទារុណ​កម្ម​ដោយ​វិធី​សាស្ត្រ​ស្រប​ច្បាប់​ ។ ក្រៅ​ពី​នេះ​បំផ្លាញ​សម្បុក​​​ និង​ក្រៀវ​ពួក​វា​មិន​ឱ្យ​បន្ត​ពូជ​បាន​ ។

​សត្វ​ហង្ស​សបាន​នាំ​ចូល​ក្នុង​រដ្ឋ​ញូវ​យ៉ក​នៅ​ក្នុង​ឆ្នាំ​១៨០០​​ ដោយ​​គេ​ចិញ្ចឹម​នៅ​ក្នុង​លំនៅ​ឋាន​​ រហូត​ធ្វើ​ឱ្យ​ពួក​វា​រីក​ដុះ​ដាល​យ៉ាង​ឆាប់​រហ័ស​ ។ បច្ចុប្បន្ន​ហង្ស​ស​​មាន​ចរិត​​កោង​កាច​​វាយ​ប្រហារ​មនុស្ស​ និង​បំផ្លាញ​រុក្ខ​ជាតិ​​ ពិសេស​បង្ក​គ្រោះ​ថ្នាក់​​ដល់​យន្ត​ហោះ​ និង​ធ្វើ​ឱ្យ​ប្រភព​ទឹក​កខ្វក់​​ មាន​ជាតិ​ពុល​ ដោយ​សារ​អាចម៍​របស់​វា​មាន​បាក់​តេរី​ម៉្យាង​ឈ្មោះ​ថា «អុីកូឡៃ» ជាមូល​ហេតុ​​នៃ​អាការ​រាក​រូស​ និង​​ធ្វើ​ឱ្យ​អាហារ​មាន​​ជាតិ​ពុល​ ។ ហេតុ​ដូច្នេះហើយ​ ទើប​រដ្ឋញូវ​យ៉ក​​​មិន​ត្រូវ​ការ​​ឱ្យ​មាន​​ហង្ស​ស​បន្ត​ទៀត ។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ក្រុម​​អភិ​រក្ស​សត្វ​បាន​ចេញ​មុខ​​តវ៉ា​​នឹង​គម្រោង​​ការ​កម្ចាត់​ហង្សស​ ដោយ​ពួក​គេ​​បញ្ជាក់​​ថា កំហឹង​ដ៏​អាក្រក់​បែប​នេះ​ អាច​ធ្វើ​ឱ្យ​ញូវ​យ៉ក​ នឹង​បាត់​បង់​ហង្ស​ស​ជា​សត្វ​​ដ៏​កម្រ​​នៅ​លើ​ពិភព​លោក​ ៕