ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​​មូល​ហេតុ​នេះ​សោះដែល​ធ្វើ​ឱ្យ​មុខ​ចាស់​ដោយ​មិនដឹង​ខ្លួន

4 ឆ្នាំ មុន

មាន​សកម្មភាព​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​អ្នក​ចាស់​មុន​អាយុ​ដោយ​មិនដឹង​ខ្លួន​សូ​ម្បី​តែ​បន្តិច​។ តើ​មាន​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​អ្នក​តែងតែ​គេង​មិន​គ្រប់ នោះ​មុខ​អ្នក​នឹង​ងាយ​ចាស់​ខ្លាំង​ណាស់ ជា​ពិសេស អាច​កើត​មាន​សភាព​ជ្រួញ​ទៀត​ផង​។ ដូចនេះ បើ​អ្នក​ចង់​នៅ​ក្មេង​ជា​និច្ច អ្នក​គួរតែ​គេង​ឲ្យ​គ្រប់​ម៉ោង​។…

មាន​សកម្មភាព​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​អ្នក​ចាស់​មុន​អាយុ​ដោយ​មិនដឹង​ខ្លួន​សូ​ម្បី​តែ​បន្តិច​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​អ្នក​តែងតែ​គេង​មិន​គ្រប់ នោះ​មុខ​អ្នក​នឹង​ងាយ​ចាស់​ខ្លាំង​ណាស់ ជា​ពិសេស អាច​កើត​មាន​សភាព​ជ្រួញ​ទៀត​ផង​។ ដូចនេះ បើ​អ្នក​ចង់​នៅ​ក្មេង​ជា​និច្ច អ្នក​គួរតែ​គេង​ឲ្យ​គ្រប់​ម៉ោង​។

២-ការ​ញ៉ាំ​ស្រា​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​មិន​ស្អាត ដោយ​ឆាប់​ចាស់​ផង​ដែរ ព្រោះ​នៅ​ពេល​ដែល​ជាតិ​អាល់កុល​ចូល​ក្នុង​រាង​កាយ​ច្រើន មិន​ត្រឹមតែ​អាច​បំផ្លាញ​សម្រស់​អ្នក​ទេ ថែម​ទាំង​អាច​បំផ្លាញ​សុខភាព​អ្នកផង​ដែរ​។

៣-នៅ​ពេល​ដែល​អ្នក​ផាត់មុខ អ្នក​មិន​គួរ​ឲ្យ​ម្សៅ​ទាំងនោះ​នៅ​លើ​ផ្ទៃមុខ​អ្នក​យូរ​ឡើយ ព្រោះ​វា​អាច​បំផ្លាញ​ស្បែក​មុខ​អ្នក​យ៉ាង​ងាយ​។ ដូចនេះ ក្រោយ​ពេល​ដែល​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​គួរតែ​សម្អាត​មុខ​អ្នក​ឲ្យ​ស្អាត ទើប​មុខ​អ្នក​អាច​ក្មេង​បាន​យូរ​។

៤-ដូចនេះ អ្ន​គ​អាច​ញ៉ាំ​តែ និង​ហាត់ប្រាណ ដើម្បី​រក្សា​សម្រស់​អ្នក​បាន ព្រោះ​វា​ជា​កត្តា​ចំបង​ក្នុង​ការ​រក្សា​ស​ម្ជ​ស្ស​អ្នក​ឲ្យ​ស្អាត​ជា​និច្ច ថែម​ទាំង​បាន​ក្នុង​រយៈពេល​យូរ​ទៀត​ផង (​ប្រភព​ពី​៖ Health.com.k)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ