ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​​ម្នាក់ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ពីបទ​រំលោ.ភ​ក្មេង​ស្រី​អាយុ​៥ឆ្នាំ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថ​កិច្ចស្រុក​សណ្តាន់​ឃាត់ខ្លួន​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ធំ​កាល​ពី​ល្ងាច ថ្ងៃ​ទី​១ មករា ២០១៤ ពី​បទ​​​រំលោ.ភ​សេព​សន្ថវៈ​លើ​ក្មេង​ស្រី​​អាយុ​៥​ឆ្នាំ​។

ខេត្ត​កំពង់​ធំ​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថ​កិច្ចស្រុក​សណ្តាន់​ឃាត់ខ្លួន​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ធំ​កាល​ពី​ល្ងាច ថ្ងៃ​ទី​១ មករា ២០១៤ ពី​បទ​​​រំលោភ​សេព​សន្ថវៈ​លើ​ក្មេង​ស្រី​​អាយុ​៥​ឆ្នាំ​។

ជន​សង្ស័យ​ឈ្មោះ​គង់ សុខ​ឃាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៩A នៅ​វិទ្យាល័យ​សណ្តាន់​ រស់​នៅ​ភូមិ​​​ព្រែក​​ក្លែង ឃុំ​ឈើ​ទាល ស្រុក​សណ្តាន់​។

យោង​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ក្មេងស្រី​រង​គ្រោះបាន​ឱ្យ​ដឹង​ថា ​​ជន​នេះ​បាន​​ប្រើ​ល្បិច​លួច​លោម​កូន​ស្រី​របស់​គាត់​អាយុ​៥​ឆ្នាំ​យក​ទៅ​រំលោភ​សេព​សន្ថវៈ​​រហូត​បាន​សម្រេច​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​​នាទី​រសៀល ថ្ងៃ​ទី​៣១ មករា ២០១៤ នៅចំណុច​ព្រៃ​រនាម​ជិត​លូអូរស្វាយ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្លែង ឃុំ​ឈើ​ទាល​ ស្រុ​ក​សណ្តាន់​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​សង្ស័យ​បាន​សារភាព​ថា រូប​គេ​ពិត​ជា​បាន​លួង​លោម​ក្មេងស្រី​រង​គ្រោះ​យក​ទៅ​រំលោភ​មែន តែ​មិន​ស៊ីជម្រៅទេ៕