ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​សំរាម​​ឆេះ​ផ្សែង​​ហុយ​​ទ្រ​លោម​​​​ ផ្អើល​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចេញ​អន្តរាគមន៍​បា.ញ់​ពន្លត់​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ អាជីវករ​ផ្សារ​សាម​គ្គី​ថ្មីម្នាក់​ បាន​ដុត​សំរាម​នៅ​ក្បែរ​កន្លែង​លក់​ដូរ​ បង្ក​ឱ្យមាន​ភ្លើង​ឆាប​ឆេះ​សន្ធោស​ន្ធៅ ​និង​ផ្អើល​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​២​គ្រឿង​ចេញ​អន្តរាគមន៍​​​បា.ញ់​ទឹក​​ពន្លត់ ដោយ​ខ្លាច​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពល​រដ្ឋ​ ។ ហេតុការ​ណ៍​នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​២និង​៣០​នាទី​រសៀលថ្ងៃទី​០១ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ ។

រាជធានី​ភ្នំ​ពេញ ៖ អាជីវករ​ផ្សារ​សាម​គ្គី​ថ្មីម្នាក់​ បាន​ដុត​សំរាម​នៅ​ក្បែរ​កន្លែង​លក់​ដូរ​ បង្ក​ឱ្យមាន​ភ្លើង​ឆាប​ឆេះ​សន្ធោស​ន្ធៅ ​និង​ផ្អើល​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​២​គ្រឿង​ចេញ​អន្តរាគមន៍​​​បាញ់​ទឹក​​ពន្លត់ ដោយ​ខ្លាច​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពល​រដ្ឋ​ ។ ហេតុការ​ណ៍​នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​២និង​៣០​នាទី​រសៀលថ្ងៃទី​០១ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ ។

បើតាមស្ត្រី​ឈ្មោះ​គឹម លាង អាជីវករ​ផ្សារ​សាម​គ្គី​ថ្មី បាន​ឱ្យដឹងថា ដោយសារ​គំនរ​​សំរាម​ជះ​ក្លិនស្អុយក្បែរ​កន្លែង​លក់​ដូរ​ គាត់ក៏​បាន​ដុត​សំរាមនោះ​ ​​ស្រាប់​តែ​បង្កជាអណ្តាត​ភ្លើង​ឆេះ​សន្ធោ​សន្ធៅឡើង​​ ផ្សែង​ហុយ​ទ្រលោម​​ទៅលើ​ផ្ទះ​ប្រជាពល​រដ្ឋតែម្តង​​ ។

ទោះ​បី​យ៉ាង​ណា ហេតុការ​ណ៍​នេះ ពុំ​បណ្តាល​ឱ្យផ្ទះ​ប្រជាពល​រដ្ឋ​រង​ការ​ឆាប​ឆេះ​នោះ​ទេ ព្រោះ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​២​គ្រឿង ចេញ​បាញ់​ទឹក​ពន្លត់​ទាន់​ពេល​វេលា ៕​