ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេជ្រូក​កើត​កូន​មាន​មុខ​ដូច​ដំរី​ផ្អើល​អ្នក​ភូមិ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​ភូមិ​ឧទម្ពរ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​រលា​ប្អៀរ​ កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៣០​ មករា​ ដោយ​សារ​តែ​មេ​ជ្រូក​កើត​កូន​ចម្លែក​មួយ​ក្បាល​ គឺ​មាន​ក្បាល​ និង​ប្រមោយ​ដូច​កូន​ដំរី​ តែ​ជា​អកុសល​ កើត​បាន​តែ​៣​ម៉ោង​ ក៏​ងាប់​ទៅ​វិញ​ ។​

ខេត្ត​កំពង់​ឆ្នាំង​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​ភូមិ​ឧទម្ពរ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​រលា​ប្អៀរ​ កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៣០​ មករា​ ដោយ​សារ​តែ​មេ​ជ្រូក​កើត​កូន​ចម្លែក​មួយ​ក្បាល​ គឺ​មាន​ក្បាល​ និង​ប្រមោយ​ដូច​កូន​ដំរី​ តែ​ជា​អកុសល​ កើត​បាន​តែ​៣​ម៉ោង​ ក៏​ងាប់​ទៅ​វិញ​ ។​

ស្ត្រី​ឈ្មោះ​ ជិត​ រ៉េត​ អាយុ​២៩​ឆ្នាំ​ និង​ប្តី​ឈ្មោះ​ សំ​ ភួន​ អាយុ​៣២​ឆ្នាំ​ ជា​ម្ចាស់​ជ្រូក​ រស់​នៅ​ក្នុង​ភូមិ​ខាង​លើ​ និយាយ​ថា​ កូន​ជ្រូក​ចម្លែក​នេះ​ បាន​កើត​ជាមួយ​កូន​ជ្រូក​ចំនួន​១១​ក្បាល​ទៀត​ ដែល​មេ​ជ្រូក​នោះ​ជា​ជ្រូក​ដែល​បង្កាត់​បា​ក្នុង​ភូមិ​ ។​ គាត់​បាន​ចិញ្ចឹម​មេ​ជ្រូក​នេះ​តាំង​ពី​តូច​មក​ និង​ធ្លាប់​កើត​កូន​ចំនួន​៨​លើក​ហើយ​ ទាំង​លើក​នេះ​ផង​ ។​ កូន​ជ្រូក​ចម្លែក​នេះ​ជា​កូន​ទី​៤​ ក្នុង​ចំណោម​កូន​ជ្រូក​ទាំង​អស់​១២​ក្បាល​  ពេល​កើត​មក​វា​មាន​ក្បាល​ដូច​ដំរី​ មាន​ប្រមោយ​ ភ្នែក​២​ជាប់​គ្នា​ នៅ​ពី​មុខ​យ៉ាង​ចម្លែក​ វា​កើត​មក​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៣០​ មករា​ និង​ងាប់​ទៅ​វិញ​នៅ​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ដដែល​ គឺ​រស់​បាន​តែ​៣​ម៉ោង​ប៉ុណ្ណោះ​ ។​

ម្ចាស់​ជ្រូក​និយាយ​ទៀត​ថា​ គាត់​គ្មាន​យល់​សប្តិ​អ្វី​ចម្លែក​ទេ​ ពេល​មេ​ជ្រូក​របស់​គាត់​ចាប់​ផ្តើម​ផើម​ ដោយ​ហេតុ​នេះ​ហើយ​ ពេល​កូន​ជ្រូក​ចម្លែក​នេះ​កើត​ ហើយ​ងាប់​ទៅ​វិញ​ ក៏​មិន​បាន​ចាប់​អារម្មណ៍​ថា​យ៉ាង​ម៉េច​ដែរ​ ខ្លះ​គេ​ជឿ​តាម​អបិយ​ជំនឿ​ តែ​គាត់​មិន​ជឿ​ទេ​ កូន​ជ្រូក​ចម្លែក​បែប​នេះ​ជា​រឿង​ធម្មតា​ទេ​ ។​

កន្លង​មក​គេ​ធ្លាប់​ដឹង​ថា​ ការ​ចាប់​កំណើត​របស់​សត្វ​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ខុស​ពី​រូប​រាង​ដើម​របស់​ពូជ​នៃ​សត្វ​ គឺ​សង្កេត​ឃើញ​មាន​កើត​មក​ច្រើន​ដែរ​ តែ​សត្វ​នោះ​មិន​មាន​អាយុ​វែង​ទេ​ កើត​បាន​តែ​២​ ទៅ​៣​ម៉ោង​ ឬ​១​ថ្ងៃ​ ២​ថ្ងៃ​ប៉ុណ្ណោះ​ ក៏​ងាប់​ទៅ​វិញ​ គឺ​កើត​មក​គម្រប់​ជាតិ​តែ​ប៉ុណ្ណោះ​ ៕​