ខេត្តកំពត ៖ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យកោះសន្តិភាពដឹងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៩ ថា ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ឋ ស្នងការខេត្ត ជុំវិញករណីឃាតកម្មសម្លាប់បុរសម្នាក់នៅភូមិច្រេស ឃុំបឹងសាលាខាង ត្បូង ស្រុកកំពង់ត្រាច កាលពីថ្ងៃទី២ ខែកក្កដា ដែលជនសង្ស័យពីរនាក់ឪពុកនិងកូនបានព្រួតគ្នាសម្លាប់បុរសចំណាស់ម្នាក់រស់នៅក្នុងភូមិឃុំជាមួយគ្នាដោយសារតែរឿងគំនុំ ហើយជនសង្ស័យទាំង២នាក់បាននាំគ្នារត់គេចមកលាក់ខ្លួននៅភ្នំពេញតាំងពីថ្ងៃកើតហេតុកន្លងមកនោះ ។
លុះនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៩ កំ លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពតបានសហ ការជាមួយកំលាំងនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចុះទៅឃាត់ខ្លួនជនសង្ស័យជាកូន នៅចំណុចឌឹមេគង្គរ៉ូយ៉ាល់ ស្ថិតក្នុងភូមិខ្ទរ័ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងនាំខ្លួនជនសង្ស័យជាកូនមកកាន់ស្នងការខេត្តកំពតដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យ២នាក់ឪពុក និងកូនខាងលើ ក្នុងនោះជនដៃដល់ជាឪពុកឈ្មោះ ឡុង សារី អាយុ៥២ឆ្នាំ កំពុងរត់គេចខ្លួន រីឯជនសង្ស័យជាកូនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ តេន សារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ឡី ផេង ភេទប្រុស អាយុ៥២ឆ្នាំ ។ ទាំងជនរងគ្រោះ និងជនសង្ស័យរស់នៅភូមិអ្នកជា ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ។
លោកវរសេនីយ៍ទោ ឈិន ឈាង នាយការិយាល យ័ព្រហ្មទណ្ឌកំរឹតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត កំពតបានថ្លែងប្រាប់កោះសន្តិភាពថា មូលហេតុឈានដល់ការវាយសម្លាប់បុរសម្នាក់យ៉ាងសាហាវខាងលើ កើតឡើង គឺដោយសារជនសង្ស័យទាំង២នាក់ឪពុកនិងកូនមានគំនុំជាមួយជនរងគ្រោះ ព្រោះតែជន រងគ្រោះបាននិយាយប្រាប់ញាតិជិតខាងថា ឈ្មោះ ឡុង សារី ចេះអំពើអាបធ្មប់ ហើយធ្វើអំពើមកលើក្រុមគ្រួសាររបស់ខ្លួន ។ ពេលជនសង្ស័យឮបែបនេះ ទើបធ្វើឱ្យមានគំនុំរហូតឈានដល់ការវាយសម្លាប់ជនរងគ្រោះយ៉ាងសាហាវដូច្នេះ។
ក្រោយពីសមត្ថកិច្ចធ្វើ ការសាកសួរ ជនសង្ស័យជាកូនបានឆ្លើយសារភាពថា ខ្លួនពិតជា បានព្រួតគ្នាពីរនាក់ឪពុកវាយជនរងគ្រោះរហូតដល់ស្លាប់ប្រាកដមែន ។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាកូនទៅតុលាការដើម្បីចាត់ការ តាមផ្លូវច្បាប់ ចំណែកជនសង្ស័យជាឪពុកដែលកំពុងរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។
គួររំលឹកថា ជនសង្ស័យទាំង២នាក់ឪពុកនិងកូនបានធ្វើសកម្មភាពស្ទាក់វាយជនរងគ្រោះនៅលើផ្លូវលំក្បែរផ្ទះរបស់ខ្លួន ដោយយកចបជីកវាយសម្លាប់ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ នៅពេលជនរងគ្រោះជិះម៉ូតូធ្វើដំណើរតែម្នាក់ឯងមកដល់ចំណុចកើតហេតុដែលជនជនសង្ស័យឈរចាំស្ទាក់នោះ ស្រាប់តែជនសង្ស័យឈ្មោះឡុង សារី បានទាញចបជីកវាយជនរងគ្រោះពីខាងមុខត្រូវក្រោម.កមួយចបជីក បណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ លុះពេលឃើញជនរងគ្រោះធ្លាក់ពីលើម៉ូតូហើយ ជនសង្ស័យឈ្មោះ ឡុង សារី ក៏ស្ទុះទៅវាយក្បាលជនរងគ្រោះបន្ថែមទៀត រួចយកចបជីកនោះទៅចាក់ត្រង់បំពង់កជនរងគ្រោះបន្ថែមទៀត ។
តាមប្រភពដដែលបានបន្ត ថា នៅពេលឃើញដែលជនសង្ស័យជាឪពុកវាយជនរងគ្រោះ មើលទៅមិនទាន់ស្លាប់ គ្រាន់តែសន្លប់នោះ ស្រាប់តែជនសង្ស័យជាកូនបានស្ទុះទៅទាញចបជីកពីឪពុកទៅវាយជនរងគ្រោះ ត្រង់ក្បាលជាច្រើនចបបន្ថែមទៀត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេបំផុតបានបង្កើត App បែបឌីជីថល បម្រើសេវាកម្មដល់អតិថិជន-សាធារណជន ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃ...
រាជធានីភ្នំពេញ ៖ បើទោះបីជាឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជា និងពិភពលោកបានជួបវិបត្តិ ដោយសារតែកូវីដ ១៩ និងរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាកចុះយ៉ាងគំហុកក្ដី ក៏ការនាំ...
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...