ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​សល់ និង​មាន​លុយ​ចេញ​អោយ​ឆ្ងាយ​ពី​មិត្ត​៣​ប្រភេទ

4 ឆ្នាំ មុន

មនុស្ស​ដែល​អ្នក​រាប់អាន​អាច​ជះ​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ផ្នែក​ជា​ច្រើន​នៃ​ជីវិត ដែល​រួម​មាន​ទម្លាប់​ក្នុង​ការ​ចាយវាយ​របស់​អ្នកផង​ដែរ ។ ដោយហេតុ​ដូចនេះ អ្នក​គួរតែ​យល់​ដឹង​ឲ្យ​ច្បាស់​ពី​ឥទ្ធិពល​ដែល​មិត្ត​របស់​អ្នកមាន​លើ​ទម្លាប់​ក្នុង​ការ​គ្រប់គ្រង និង​ចាយវាយ​លុយ​របស់​អ្នក ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ក៏​គួរ​ដឹង​ពី​វិធី​ក្នុង​ការ​ចាត់ចែង​មិត្តភាព​របស់​អ្នក​ដែរ ដើម្បី​ការពារ​មិន​ឲ្យ​អ្នកធ្វើការ​សម្រេចចិត្ត​មិនល្អ ។ខាងក្រោម​នេះ…

មនុស្ស​ដែល​អ្នក​រាប់អាន​អាច​ជះ​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ផ្នែក​ជា​ច្រើន​នៃ​ជីវិត ដែល​រួម​មាន​ទម្លាប់​ក្នុង​ការ​ចាយវាយ​របស់​អ្នកផង​ដែរ ។ ដោយហេតុ​ដូចនេះ អ្នក​គួរតែ​យល់​ដឹង​ឲ្យ​ច្បាស់​ពី​ឥទ្ធិពល​ដែល​មិត្ត​របស់​អ្នកមាន​លើ​ទម្លាប់​ក្នុង​ការ​គ្រប់គ្រង និង​ចាយវាយ​លុយ​របស់​អ្នក ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ក៏​គួរ​ដឹង​ពី​វិធី​ក្នុង​ការ​ចាត់ចែង​មិត្តភាព​របស់​អ្នក​ដែរ ដើម្បី​ការពារ​មិន​ឲ្យ​អ្នកធ្វើការ​សម្រេចចិត្ត​មិនល្អ ។ខាងក្រោម​នេះ គឺជា​ប្រភេទ​មិត្ត​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចាយវាយ​ខ្ជះខ្ជាយ ៖

១. មិត្ត​ដែល​ឆេវឆាវ

មិត្ត​ប្រភេទ​នេះ គឺជា​មនុស្ស​ដែល​មិន​ខ្លាច​ហានិភ័យ​ទេ ហើយ​ភាគច្រើន​ចូល​ចិត្ត​លោត​ទៅ​ធ្វើ​អ្វីមួយ​ដោយ​ឆេវឆាវ និង​មិន​បាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន ។ ពួក​គេ​ជា​មនុស្ស​ដែល​តែងតែ​ប្រញាប់​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​លើ​អ្វីមួយ បើ​ទោះជា​ពួក​គេ​មាន​ពេលវេលា​សម្រាប់​គិតគូរ​សិន​ក៏​ដោយ ។ មិត្ត​បែប​នេះ​អាច​ជំរុញ​ឲ្យ​អ្នកធ្វើការ​សម្រេចចិត្ត​ដោយ​ឆេវឆាវ​ដែរ ។

ប្រសិនបើ អ្នកមាន​មិត្ត​ដូច​ខាងលើ​អ្នក​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​ដែល​ប្រុង​ប្រយ័ត្ន​ច្រើន ។ អ្នក​គួរតែ​យកគំនិត​របស់​ពួក​គេ ប៉ុន្តែ​កុំ​សម្រេចចិត្ត​តាម​ការ​បង្ខំ​របស់​ពួក​គេ និង​ជួយ​ដាស់តឿន​ឲ្យ​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន មុន​នឹង​ប្រើ​លុយ​ទៅ​លើ​អ្វីមួយ​មិន​ថា ដើម្បី​ទិញ​សម្ភារៈ ឬ​វិនិយោគ​ឡើយ ។

២. មិត្ត​ដែល​ចាយ​លុយ​មិន​ចេះ​សល់

មនុស្ស​ដែល​ចូល​ចិត្ត​ចាយ​លុយ​ឲ្យ​អស់ពី​ខ្លួន​លើ​សម្ភារៈ​ថ្មី​ៗ​ការ​ដើរ​លេង​កម្សាន្ត ឬ​ដើម្បី​រស់នៅ​ជីវភាព​ស៊ី​វី​ល័យ គឺជា​មិត្ត​ដែល​ជះ​ឥទ្ធិពល​មិនល្អ​ឡើយ​ដល់​អ្នក ។ ពួក​គេ​មិន​ដែល​មាន​លុយ​សល់​ជាប់​ខ្លួន​ទេ ហើយ​ពួក​គេ​អាច​នឹងរ​ត់ម​ករក​អ្នកផង​ដែរ ពេល​ដែល​អស់​លុយ ។
មិត្ត​ទាំងនេះ​មិនអាក្រក់​ទាំងស្រុង​ទេ ព្រោះ​ពួក​គេ​អាច​ជួយ​ជំរុញ​ឲ្យ​អ្នក​រស់នៅ​ឲ្យ​សប្បាយ​ជាង​មុន ប៉ុន្តែ​អ្នក​ត្រូវ​តែ​គ្រប់គ្រង​ទំនាក់ទំនង​ដែល​អ្នកមាន ដើម្បី​ជៀសវាង​ការ​ចាយវាយ​លើសលប់ ។ អ្នក​គួរតែ​ព្យាយាម​ស្វែងរក​វិធី​ក្នុង​ការ​ចំណាយពេល​ជាមួយ​ពួក​គេ​ដោយ​មិន​ចាំបាច់​ត្រូវការ​ចាយវាយ​ច្រើន​ដូច​ជា ការ​ជួប​គ្នា​នៅ​សាលារៀន ឬ​នៅ​ហាង​កាហ្វេ​ជាដើម ។

៣. មិត្ត​ដែល​ងាយ​ត្រូវ​គេ​បោកប្រាស់

មិត្ត​ប្រភេទ​នេះ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើការ​សម្រេចចិត្ត​មិនល្អ​ដូច​ជា ត្រូវ​បាន​គេ​បោកប្រាស់​លុយ ឬ​ខាតបង់​លុយ ព្រោះតែ​ការ​វិនិយោគ​ដែល​មាន​ហានិភ័យ​ខ្ពស់​ជាដើម ។ ពួក​គេ​ជា​មនុស្ស​ដែល​ចង់រក​លុយ​លឿន និង​ដោយ​ងាយ ព្រោះតែ​ភាព​ខ្ជិល និង​មិន​មាន​ភាព​អត់ធ្មត់ ។
យ៉ាងណា​ក្តី​អ្នក​មិន​គួរ​មើលងាយ​មិត្ត​ទាំងនេះ និង​សើចចំអក​ពួក​គេ​ទេ ។ ប៉ុន្តែ​អ្នក​ក៏​មិន​គួរ​តាម​ពួក​គេ​ដែរ ពេល​ដែល​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​ដែល​មិន​គួរ​ឲ្យ​ទុកចិត្ត និង​ព្យាយាម​ដាស់តឿន​ពួក​គេ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ