ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Maserati នឹង​ធ្វើ​ឱ្យ​រថយន្ត​អគ្គិសនី​របស់​ខ្លួន​មាន​រាង​ឡូយ​កប់

4 ឆ្នាំ មុន

Maserati បាន​ផលិត​រថយន្ត​ស្ព័​រ GranTurismo អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​។ បើ​ទោះបីជា​រាង​របស់​វា​មើលទៅ​នៅ​ស្អាត​ក៏​ដោយ តែ​វា​ហាក់បីដូចជា​ចាស់​គ​ម្រិ​ល​បន្តិច​ហើយ ពេល​ដែល​ចត​នៅ​ជិត​រថយន្ត​ថ្មី​សព្វ​ថ្ងៃនេះ​។ អ្នកគាំទ្រ​រថយន្ត Maserati ក៏​កុំ​អន់ចិត្ត​អី…

Maserati បាន​ផលិត​រថយន្ត​ស្ព័​រ GranTurismo អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​។ បើ​ទោះបីជា​រាង​របស់​វា​មើលទៅ​នៅ​ស្អាត​ក៏​ដោយ តែ​វា​ហាក់បីដូចជា​ចាស់​គ​ម្រិ​ល​បន្តិច​ហើយ ពេល​ដែល​ចត​នៅ​ជិត​រថយន្ត​ថ្មី​សព្វ​ថ្ងៃនេះ​។ អ្នកគាំទ្រ​រថយន្ត Maserati ក៏​កុំ​អន់ចិត្ត​អី ព្រោះតែ​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​រួច​ទៅ​ហើយ​ថា នឹង​បង្ហាញ​រថយន្ត​ស្ព័​រដែ​ល​បាន​ប្រើប្រាស់​ប្រព័ន្ធ Hybrid, ប្រើ​ទាំង Hybrid និង ឌុ​យ​ដោត និង ប្រភេទ​ប្រើប្រាស់​អគ្គិសនី​សុទ្ធ នៅ​ក្នុង​ការ​ដាក់​តាំង​ពិ​ព័រ​រថយន្ត Geneva ឆ្នាំ​២០២០​។

លោក Maria Conti ប្រធាន​ផ្នែក​ទំនាក់ទំនង​បាន​ថ្លែង​ថា​៖ «​យើង​នឹង​មានការ​ភ្ញាក់ផ្អើល​ពិសេស​នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០២០ នៅ​ទីក្រុង​ហ្សឺ​ណែវ ដោយ​យើង​នឹង​បង្ហាញ​ពី​រថយន្ត​ស្ព័​រ​ជំនាន់​ថ្មី​ដែល​នឹង​ត្រូវ​ផលិត​នៅ Modena»​។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ រថយន្ត​ដែល​នឹង​បង្ហាញ​រូបរាង​នោះ នឹង​មិន​មាន​រូបរាង​ដូច​ទៅ​នឹង​រថយន្ត​គម្រូ Alfieri Concept ទេ បើ​ទោះបីជា​មនុស្ស​ជា​ច្រើន​ចូល​ចិត្តការ​រចនា​របស់​រថយន្ត​នោះ​ក៏​ដោយ​។

ព​ត៌​មាន​លម្អិត​ផ្សេង​ទៀត​អំពី​រថយន្ត​គឺ​តិចតួច​ណាស់ ប៉ុន្តែ​កំណែ​អគ្គិសនី​ទាំងអស់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រើ​ម៉ូ​ទ័​រ​ផលិត​ថាមពល​អគ្គិសនី​ដល់​ទៅ​៣​គ្រាប់ ដែល​អាច​បើក​បាន​ពី ០​ទៅ​៦០​ម៉ា​យ​ក្នុង​មួយ​ម៉ោង ត្រឹមតែ​២​វិនាទី​ប៉ុណ្ណោះ​។ ម៉ូ​ដែល​រថយន្ត Hybrid និង ម៉ូ​ដែល​ប្រើប្រាស់​ឌុ​យ​ដោត នឹង​អាច​ប្រើប្រាស់​ម៉ាស៊ីន V8 3.8-liter twin-turbo ស្រ​ដៀង​ទៅ​នឹង Ferrari​។

ស្រប​ពេល​ជាមួយនឹង​ការ​ចេញ​ម៉ូ​ដ​របស់​រថយន្ត​អគ្គិសនី ក្រុមហ៊ុន Maserati គ្រោង​នឹង​បញ្ចេញ​ម៉ូ​ដ​របស់​រថយន្ត​ផ្សេង​ៗ​ទៀត​សម្រាប់​ឆ្នាំ​២០២២​។ ម៉ូ​ដែល​ទាំងនោះ​មាន​ដូច​ជា​៖ Ghibli, Quattroporte និង Levante​។ ជាមួយ​គ្នា​នេះ​ដែរ គេ​នឹង​ចេញ​ម៉ូ​ដែល SUV តូច​មួយ ដែល​នឹង​ក្លាយទៅជា​គូប្រជែង​ជាមួយនឹង​រថយន្ត Porsche Macan​។ គេ​រំពឹង​ថា នឹង​ឃើញ​វា​នៅ​ក្នុង​ការ​បង្ហាញ​រថយន្ត Frankfurt Motor Show ឆ្នាំ​២០១៩ និង មាន​ដាក់​លក់​នៅ​ឆ្នាំ​២០២១៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ