មូលហេតុមួយក្នុងចំណោមហេតុផលសំខាន់ដែលមនុស្សទិញ និងចូលចិត្តឡានភីកអាប់គឺ ដោយសារភាពធន់ និងអាចប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ។ មិនដូចរថយន្ដសាមញ្ញផ្សេងៗនោះទេ គេទិញរថយន្តភីកអាប់មកប្រើ ព្រោះតែគេត្រូវការដឹករបស់ធ្ងន់ៗ និង បើកបរក្នុងស្ថានភាពលំបាកៗ។ ដូចនេះហើយ គេបារម្ភថា រថយន្តភីកអាប់អគ្គិសនីរបស់ក្រុមហ៊ុន Tesla អាចមានបញ្ហា ដោយសារតែមិនសូវជាវាយចំចំណុចត្រូវការរបស់អតិថិជនច្រើន។
ម្យ៉ាងវិញទៀត គេឃើញថារថយន្តមួយចំនួនរបស់ Tesla ដូចជា Tesla Model X, Model S និង Model 3 សុទ្ធតែមានបញ្ហាខ្លះៗនាពេលកន្លងមក។ ចុះទម្រាំតែជារថយន្តភីកអាប់សម្រាប់ជិះលើផ្លូវពិបាកៗទៀតនោះ?
ក្រុមហ៊ុន Cox Automotive រកឃើញថាមានតែ ៥.៨%នៃអ្នកទិញរថយន្តភីកអាប់ប៉ុណ្ណោះ ដែលសម្រេចចិត្តទិញដោយផ្អែកលើសមត្ថភាពនៃការបើកទៅមុខរបស់រថយន្ត។ គេឃើញទៀតថា មានអ្នកទិញរថយន្តភីកអាប់៣១.៣% ទិញរថយន្តភីកអាប់ព្រោះតែសមត្ថភាពបើកលើគ្រប់ស្ថានភាពផ្លូវរបស់រថយន្ត។
និយាយឱ្យចំទៅ រថយន្តភីកអាប់របស់ Tesla ដាច់ខាតត្រូវតែមានសមត្ថភាពខ្ពស់ក្នុងការបើកបរលើផ្លូវពិបាកៗ ដើម្បីឱ្យស្របទៅនឹងការចង់បានរបស់អតិថិជន។ បើទោះបីជាមិនល្អជាង Ford F-150, Chevrolet Silverado និង RAM 1500 ក៏ត្រូវតែដូចទៅនឹងរថយន្តប្រភេទទាំងនេះដែរ ។ សូម្បីតែរថយន្ត Toyota Tundra ក៏មានពិន្ទុល្អ ខាងផ្នែកនេះដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា កម្លាំងរបស់រថយន្តភីកអាប់ Tesla នឹងធ្វើឱ្យរថយន្តរបស់ក្រុមហ៊ុនផ្សេងៗទៀតសុំចាញ់ ។ តែលោកមិនដែលបានលើកឡើងពីសមត្ថភាពបើកលើផ្លូវពិបាកៗនោះទេ។ នេះអាចជាបញ្ហាសម្រាប់ការសម្រេចចិត្តទិញរបស់អតិថិជន ៕
ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ