ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ជន​ពាក់ព័ន្ធ​ប្រាក់​ជិត​30​ម៉ឺន​ដុល្លារ​ទៀត​…​ជា​ប៉ូលិស​ចរាចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យដឹង​ថា កម្លាំង​​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​ សហការ​ជាមួយ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ពាក់​ព័ន្ធ​ករណី​ទទួលផល​ចោរកម្ម​លើ​ទឹកប្រាក់​ប្រមាណ​រាប់​សែន​ដុល្លារ ដែល​ដឹក​ចេញពី​ធនាគារ ។ ជនសង្ស័យ​​​ឈ្មោះ…

​រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យដឹង​ថា កម្លាំង​​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​ សហការ​ជាមួយ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ពាក់​ព័ន្ធ​ករណី​ទទួលផល​ចោរកម្ម​លើ​ទឹកប្រាក់​ប្រមាណ​រាប់​សែន​ដុល្លារ ដែល​ដឹក​ចេញពី​ធនាគារ ។ ជនសង្ស័យ​​​ឈ្មោះ លី អុិន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ​ជា​មន្ត្រី​នគរបាល​ជាតិ មាន​ឋ​ន​ន្ទ​រៈ​ស័ក្តិ​អនុសេនីយ៍ឯក​បម្រើ​ការងារ​នៅ​ការិយាល័យ​ចរាចរ​ជើង​គោក​រាជធានី​ភ្នំពេញ និង​មាន​អា​ស​យ​ដ្ឋា​ន​ស្នាក់​នៅ​ភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។ សូមបញ្ជាក់៖ បញ្ជូន​បុរស​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ប្រាក់​ជិត​៣០​ម៉ឺន​ដុល្លារ (មាន​វីដេអូ)

​​បើតាម​សេចក្តីរាយការណ៍​​​បន្ត​ថា ជនសង្ស័យ​ជា​នគរបាល​ចរាចរ​ណ៍រូប​នេះ ពាក់​ពន្ធ​ទទួលបញ្ញើ​ប្រាក់​ដែល​ក្រុម វ៉ា សុខ និង អៀម សំ​អន យក​ទៅ​ផ្ញើ ដែល​ប្រាក់​រាប់​សែន​ដុល្លារ​ត្រូវ​គេ​ប្រើ​ល្បិច​លួច និង​ប្លន់​របស់​ក្រុម​ហ៊ុន​ឆាយ​វ៉ា​ន់ ។ ជនសង្ស័យ និង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ នៅ​រសៀល​ថ្ងៃ​ទី​២៤ ​កក្កដា នេះ​ ជាមួយ​ជនសង្ស័យ​២​នាក់​នោះ​ដែរ​ ។

សូមរំលឹកថា ​​កម្លាំង​សមត្ត​កិច្ច​នគរបាល​ខណឌចំការមន កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​ែកក្កដា បាន​ចាត់​បញ្ជូន​បុរស​២​នាក់​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​​ព័ន្ធ​​ករណី​រក​ឃើញ​ក្រដាសប្រាក់​ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​អា​វុ​ទំនើប​ខ្លី​១ ដើម​ទំនង​អត់​ច្បាប់ ។

ប្រភពបន្តថា បុរស​ទាំង២នាក់ ម្នាក់​ឈ្មោះ វ៉ា សុខ អាយុ​៣៨​ឆ្នាំ ជាអ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​២០២E៣ ផ្លូវ​លេខ​១៣០ ភូមិ​២ សង្កាត់ ផ្សារ​ចាស់ ខណ្ឌដូនពេញ និង​ម្នាក់​ឈ្មោះ អៀម សំ​អន អាយុ​៣៨ ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​សមគំនិត​ទទួល​ទិញ​ផល​ចោរកម្ម​) ។

ទាក់ទិន និង​ការ​នាំ​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​សមត្ត​កិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ពួក​គេ​ជាប់​ពាក់​ពន្ធ​បទ​.(​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​គំរាម​ប្លន់​យក​ប្រាក់​) ។ ដើមចម នៃ​បទ​ល្មើស​ខាងលើ​នេះ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ សំ ឆាយ​វ៉ា​ន់ ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​៣១ ផ្លូវ​២៨៦ ភូមិ​២ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន មុខរបរ​ជា​ប្រធាន​ក្រុមហ៊ុន​ឆាយ​វ៉ា​ន់ បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៧ និង​៤០ នាទី​យប់​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៩ គណនេយ្យ​របស់​ក្រុមហ៊ុន​ឆាយ​វ៉ា​ន់ បាន​ឲ្យ​សែក​មួយ​សន្លឹក​មាន​ទឹកប្រាក់​៥ លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​បុគ្គលិក​ឈ្មោះ នី សំអាត និង​តៃកុង​រថយន្ត​ម្នាក់​ឈ្មោះ វ៉ា សុខ ដើម្បី​ទៅ​បើកប្រាក់​ពី​ធនាគារ​CIMB ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​អតីតៈ​ក្រសួងពាណិជ្ជកម្ម តាម​បណ្តោយ​មហាវិថី​ព្រន​រោ​ត្តម ខណ្ឌដូនពេញ ។

បន្ទាប់​ពី​បើកប្រាក់​បាន​ហើយ​ឈ្មោះ នី សំអាត ក៏​ដាក់​លុយ​នោះ​ច្រកចូល​ទៅ​ក្នុង​សាក់​កាដូ​ចំនួន​២ និង​ថង​ខ្មៅ​មួយ រួច​ដាក់​បាំង​ខាងក្រោយ​តៃកុង​ក្នុង​រថយន្ត ហើយ​នាំ​គ្នា​បើករថយន្ត​ត្រឡប់​ទៅ​វិញ និង​បាន​ទៅ​យក​បុគ្គលិក​ម្នាក់​ទៀត​នៅ​ចាំ​មុខ​កាស៊ីណូ​ណា​ហ្គា​២ ក៏​ចេញដំណើរ​ទៅ​ទៀត និង​បាន​ដាក់​បុគ្គលិក​ម្នាក់​នោះ​ឲ្យ​ចុះ​វិញ​នៅ​មុខ​ធនាគារ​ABA តាម​មហាវិថី​ព្រះ​សីហ​នុ កែង​ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង ។

ក្នុង​ពាក្យ​បាន​បន្ត​ថា លុះ​ពេល​រថយន្ត​បើក​ទៅ​ដល់​មុខ​ផ្ទះ​លេខ​៤៥៧ ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​២ ជនសង្ស័យ​ឈ្មោះ វ៉ា សុខ បាន​ប្រើ​ល្បិច​ធ្វើ​ជា​ឈប់​រថយន្ត​ចូល​ទិញ​ទឹក​ផឹក រួច​ត្រឡប់​ទៅ​ក្រោយ​វិញ និង​បាន​បើកទ្វា​រថយន្ត ឆក់​យក​សាក់​កាដូ​ព​ណ៍​ខ្មៅ​មួយ​ដែល​មាន​ទឹកប្រាក់​ចំនួន​២ លាន​៤ សែន​ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​គំរាម​មិន​ឲ្យ​ឈ្មោះ នី សំអាត ស្រែក រួច​រត់ឡើង​ជិះ​ម៉ូតូ​បក្ខពួក​របស់​គេ​គេច​បាត់​ទៅ ។

រហូត​ដល់​ថ្ងៃ​ទី​១៨ កក្កដា ក្រុម​ប្រ​តិ​បត្ត​ការ​ចម្រុះ​រួម​មាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ ក​ម្លាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​កម្លាំង​សមត្ត​កិច្ច​នគរបាល​ខណ្ឌចំការមន កម្លាំង​នគរបាល​ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ា សុខ ចំណុច​កាស៊ីណូ​សុខសាន្ត ក្រុង​បា​វិត ខេត្តស្វាយរៀង ។ កម្លាំង​សហការ​បាន​ដកហូត​រថយន្ត​១​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស​NX២០០T​គ្មាន​ពាក់​ស្លាក​លេខ និង​ប្រាក់​ចំនួន​១៣ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​បញ្ជូន​ជនសង្ស័យ​មក​កាន​រាជធានី​ភ្នំពេញ ។

នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​យក​លុយ​ទៅ​ផ្ញើ​និង​ឈ្មោះ អៀម សំ​អន ចំនួន ២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ផ្ញើ​ម្នាក់​ទៀត ៧០ ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។ បន្ទាប់​មាន​ចម្លើយ​ជាក់លាក់​នោះ​ហើយ សមត្ត​កិច្ច​ស្រាវជ្រាវ​ទៅ​ដល់​ការ​ឃាត់ខ្លួន​ឈ្មោះ អៀម សំ​អន នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​បេតុង ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ធ្វើការ​ដកហូត​បាន​ប្រាក់​២៤៣ ៣០០ ម៉ឺន​ដុល្លារ​អា​មេ​រិ អាវុធ​ខ្លី​ទំនើប​ម៉ាក​KIMBER ព​ណ៍​ទឹកប្រាក់​១​ដើម គ្រាប់​៨​គ្រាប់ វិទ្យុទាក់ទង​៤ គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​0PP0 ។

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ទើបបាន​សមត្ត​កិច្ច​នគរបាល​ខណ្ឌចំការមន កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២ នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ