ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្តី​ពី «​ការ​ខាតបង់​ឥណទាន​រំពឹង​ទុក និង​សំ​វិធាន​ធន​»

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​អង្គារ ៧​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី…

កាលពី​ថ្ងៃ​អង្គារ ៧​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី «​ការ​ខាតបង់​ឥណទាន​រំពឹង​ទុក និង​សំ​វិធាន​ធន​» នៅ​ខេត្តសៀមរាប​។

សិក្ខាសាលា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​មជ្ឈ​មណ្ឌល South East Asian Central Banks (SEACEN) Research and Training ព្រមទាំង​មានការ​ចូលរួម​ពី​សិក្ខាកាម​ដែល​ជា​មន្ត្រី​ត្រួតពិនិត្យ អាជ្ញាធរ បញ្ញត្តិ​ករ និង​អ្នក​រៀបចំ​គោល​នយោ​បាយ​ដែល​អញ្ជើញ​មក​ពី ធនាគារកណ្តាល អាជ្ញាធរ​រូបិយ​វត្ថុ អាជ្ញាធរ សេវាកម្ម​ហិរញ្ញវត្ថុ និង​សាជីវកម្ម​ធានា​រ៉ាប់រង​លើ​ប្រាក់​បញ្ញើ​ចំនួន ១១​ប្រទេស ក្នុង​គោលបំណង ពង្រឹង​ចំណេះដឹង និង​កសាង​សមត្ថភាព​មន្ត្រី​ត្រួតពិនិត្យ​ពាក់ព័ន្ធ​នឹង​សំពៀត​ឥណទាន និង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ដំណោះ​ស្រាយ នៃ​ឥណទាន​មិន​ដំណើរការ (Resolution of Non-Performing Loans) និង​ភាព​គ្រប់គ្រាន់​នៃ​ការ​ធ្វើ​សំ​វិធាន​ធន​នៃ​ការ​ខាតបង់​ឥណទាន​របស់ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ឱ្យ​សម​ស្រប​ទៅ​តាម​ស្តង់ដារ​គណនេយ្យ អន្តរជាតិ IFRS 9 (International Financial Reporting Standards)​។

ទន្ទឹម​នេះ ឯកឧត្តម ទេសាភិបាល​រង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា សិក្ខាសាលា​ដែល​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ នឹង​ផ្តល់​ឱកាស​ជូន​សិក្ខាកាម​ទាំងអស់​បាន​សិក្សា​រៀនសូត្រ​ចំណេះដឹង និង​បទ​ពិសោធន៍​​ល្អ​ៗ​ពី​គ្រូ​ឧទ្ទេសនាម​ពាក់ព័ន្ធ​នឹង​គោលនយោបាយ និង​ស្តង់ដា​គណនេយ្យ​អន្តរជាតិ​នៃ​បណ្តា​ប្រទេស​ផ្សេង​ៗ ដើម្បី​ជា​និយាម​ក្នុង​ការ​កសាង​ម៉ូ​ឌែ​ល​មួយ​ដ៏​សម​ស្រប​សម្រាប់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដូច​ជា​ការ​ព្យាករណ៍ ការ​វិនិច្ឆ័យ​លើ​ការ​ផ្ទេរ​ឧបករណ៍​ហិរញ្ញវត្ថុ និង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ក្នុង​ការ​ធ្វើ​សំ​វិធាន​ធន​លើ​ការ​ខាតបង់​ឥណទាន ការ​វាយតម្លៃ​និង​វាស់វែង​ហានិភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឡើង​ដោយ​ការ​ខាតបង់​នៃ​ឥណទាន​។ ដោយ​សហការ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ