ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សភា​មុខរបរ​អំពាវនាវ​ឱ្យ​សហគ្រិន​កម្ពុជា​រួម​គ្នា​តែ​មួយ​ដើម្បី​ប្រកួតប្រជែង​និង​ប្រទេស​ជិតខាង

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា​មាន​ចំនួន​ជាង​៥០​ម៉ឺន​សហគ្រាស ហើយ​ការ​បង្កើត​សមាគម​សហគ្រិន​នៅ​មាន​សមាជិក​តិចតួច​។ ដោយ​មើលឃើញ​បែប​នេះ​ទើប​ប្រធាន​សភា​មុខរបរ​និង​មីក្រូ​សហគ្រាស​កម្ពុជា ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​និង​បាន​អំពាវនាវ​ដល់​សហគ្រិន​ក្នុងស្រុក​ចូលរួម​ក្នុង​សមាគម​តែ​មួយ ដើម្បី​ត្រៀម​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​សហគ្រិន​បណ្តា​ប្រទេស​ជិតខាង ជា​ជាង​ធ្វើការ​ប្រកួត​ប្រជា​ង​គ្នា​ឯង​។ ​ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា កាលពី​ថ្ងៃ​ទី​២០…

​រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា​មាន​ចំនួន​ជាង​៥០​ម៉ឺន​សហគ្រាស ហើយ​ការ​បង្កើត​សមាគម​សហគ្រិន​នៅ​មាន​សមាជិក​តិចតួច​។ ដោយ​មើលឃើញ​បែប​នេះ​ទើប​ប្រធាន​សភា​មុខរបរ​និង​មីក្រូ​សហគ្រាស​កម្ពុជា ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​និង​បាន​អំពាវនាវ​ដល់​សហគ្រិន​ក្នុងស្រុក​ចូលរួម​ក្នុង​សមាគម​តែ​មួយ ដើម្បី​ត្រៀម​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​សហគ្រិន​បណ្តា​ប្រទេស​ជិតខាង ជា​ជាង​ធ្វើការ​ប្រកួត​ប្រជា​ង​គ្នា​ឯង​។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ កក្កដា លោក សុ​ន គន្ធរ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ប្រធាន​សភា​មុខរបរ​និង​មីក្រូ​ស​គ្រាស​កម្ពុជា​ក្រៅពី​មាន​ប្រសាសន៍​កោតសរសើរ​ទៅ​ដល់​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​លោក​ចង់ឱ្យ​សហគ្រិន​វ័យក្មេង​ក្នុងស្រុក​រួបរួម​គ្នា​ចងក្រង​ជា​សហគមន៍​តែ​មួយ ហើយ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​សហគ្រិន​កម្ពុជា​នឹង​មាន​រីក​ចម្រើន​នៅ​ថ្ងៃ​អនាគត​។

​លោក សុ​ន គន្ធរ មាន​ប្រសាសន៍​ថា «​នៅ​មានរឿង​ច្រើន​ទៀត​ដែល​យើង​ត្រូវ​គិតគូរ​ទៅ​ដល់ ហើយ​បើ​យើង​ស្តាប់ សមាគម​សហគ្រិន​វ័យក្មេង​លើក​ឡើង សមាគម​ទើបតែ​មាន​សហគ្រាស​ប្រមាណ​៧០​ជា​សមាជិក​ប៉ុណ្ណោះ​។​យើង​ត្រូវ​គិត​ថា​វា​នៅ​មាន​សហគ្រាស​ច្រើន​ទៀត នឹង​ត្រូវ​ពង្រឹង​សហគ្រាស​យើង​»​។ ​លោក​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​បើ​យើង​យក​ទិន្នន័យ​មីក្រូ​សហគ្រាស​នៅ​កម្ពុជា​មាន​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​មាន​ជាង​៥០​ម៉ឺន​សហគ្រាស​ខ្នាត​តូច​និង​គ្រួសារ​, សហគ្រាស​ខ្នាត​ធំ​មាន​ប្រមាណ​១.០០០​សហគ្រាស ហើយ​បើ​ធំ​បំផុត​ជាង​១០០​សហគ្រាស​។​ដូចនេះ​ចំនួន​៧០​សហគ្រាស​ដែល​ជា​សមាជិក​របស់​សមាគម​សហគ្រិន​វ័យក្មេង​វា​នៅ​មាន​ចំនួន​តិច​ណាស់ គួរតែ​ពង្រីក​ការ​ផ្សព្វផ្សាយ​ឱ្យ​មានការ​ចូលរួម​ចងក្រង​ជា​សមាគម​ជាមួយ​សមាគម​សហគ្រិន​វ័យក្មេង​»​។

លោក​ប្រធាន​សភា​មុខរបរ​សង្កត់ធ្ងន់​ថា​« ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ចងក្រង​ជា​សង្គម​តែ​មួយ សហគមន៍​តែ​មួយ​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ជិតខាង​យើង ដែល​គេ​មាន​លទ្ធភាព សមត្ថភាព​ធំ​ជាង​យើង​។​បើ​យើង​ខំប្រឹង ចូលរួម​ជាមួយ​គ្នា​បំបាត់​ការ​ប្រណាំងប្រជែង​រវាង​គ្នា យើង​នឹង​មានការ​រីក​ចម្រើន​នៅ​ថ្ងៃ​អនាគត​»​។ បើ​តាម​ប្រធាន​សភា​មុខរបរ​រូប​នេះ​បាន​លើក​ជា​សុភាសិត​ខ្មែរ​មួយ​ថា​« ចង្កេះ​មួយ​បាច់​កាច់​មិន​បាក់ តែបើ​ចង្កេះ​តែ​មួយ​គេ​កាច់​ងាយ​បាក់​ណាស់​»​។​យោង​តាម​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា លោក ឧកញ៉ា គួ​ច ផេង បាន​លើក​ឡើង​ថា «​ការ​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​វ័យក្មេង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ​មាន ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​សហគ្រិនភាព​នៅ​កម្ពុជា​។ គោលបំណង​មួយ​ផ្សេង​ទៀត ចង់ឱ្យ​សហគ្រិន​វ័យក្មេង​ចូលរួម​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាមួយ​និង​ឧត្តមភាព​ស្វែងរក​ដៃគូ​អាជីវ​ម្ម​ឬ​អ្នក​វិនិយោគ​ទាំង​នៅ​ក្នុង​និង​ក្រៅប្រទេស​ដែល​ជា​ផ្នែក​មួយ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជាតិ​យើង​។​លើស​ពី​នេះ​សហគ្រិន​ដែល​បាន​ចូលរួម​នឹង​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ចែករំលែក​សំខាន់​ៗ​ទាក់ទង​និង​អាជីវកម្ម​»​។

ទាក់ទង​សហគ្រិន​និង​បង្កើត​អាជីវកម្ម​តាម​រយៈ​យុវជន​កម្ពុជា​មក​ដល់​សព្វ​ថ្ងៃនេះ បើ​តាម​លោក​ឧកញ៉ា​គួ​ច ផេង​« ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​យើង​ទទួល​បាន​សហគ្រិន​ដែល​មានគំនិត​អាជីវកម្ម​ប្លែក​ៗ​និង​ថ្មី​ៗ​ជា​ច្រើន​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​។​នេះ​បញ្ជាក់​ថា​យុវជន​ជំនាន់​ក្រោយ​របស់​យើង​ជា​ធនធាន ប្រកបដោយ​សមត្ថភាព​និង​ជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​ប្រទេស​យើង​»​។ តំណាង ប្រធាន​តំណាង​ប្រធាន​សភា​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​បាន​លើក​ឡើង កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​គឺ លើកទឹកចិត្ត​ទៅ​ដល់​សហគ្រិន​វ័យក្មេង​កម្ពុជា ឱ្យ​បង្ហាញ​ពី​សមត្ថភាព​ច្នៃប្រឌិត​ទៅ​តាម​ជំនាញ​របស់​ខ្លួន​,​ផ្តល់​ឱកាស​ទាំងអស់​ដល់​សហគ្រិន​ទាំងអស់​ដែល​បាន​បង្កើត​ឡើង​នូវ​ទំនាក់ទំនង​ល្អ​ៗ​ជាមួយនឹង​សហគ្រិន​ដទៃ​ទៀត​និង​ចែករំលែក​ពី​ភាព​ជោគជ័យ​ពី​ជំនាញ​ទៅ​វិញ​ទៅ​មក​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ