ពិតជា​ល្អវេទិការ​សាធារណៈ​បើកដៃ​ឱ្យ​ប្រជាពលរដ្ឋ​រាយ​រ៉ាប់​ពី​ទុក្ខ​កង្វល់​ដើម្បី​ដោះស្រាយ


ខេត្តបន្ទាយមានជ័យ ៖ បង្គោល​ភ្លើង​ដាក់​ដល់​ហើយ​មិន​ព្រម​ត​បណ្តាញ​អោយ​ប្រើប្រាស់ និង​ខ្សែភ្លើង​ដាក់​មាន​ភាព​រញ៉េរញ៉ៃ​ដែល​ព្រួយបារម្ភ​គ្រោះថ្នាក់​កើតឡើង​សុំ​ខេត្ត​ជួយ​ដោះស្រាយ​ដែល​នេះ​ជា​ការ​លើក​ឡើង​ក្នុង​វេទិការ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្រុង​សិរី​សោភ័ណ ។

ក្នុង​ពិធី​វេទិការ​ប្រជាពលរដ្ឋ​ភូមិ​បី សង្កាត់​ព្រះ​ពន្លា បាន​លើក​ឡើង​ថា ស្រះ​សហគមន៍​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​នៅ​ក្បែរ​មាត់​ស្ទឹង​ព្រះ​ពន្លា និង​ខាងលិច​ផ្សារ​រាត្រី​ត្រូវ​បាន​បុគ្គល​ម្នាក់​ចាក់​ដី​លុប​យក​ធ្វើ​កម្ម​សិទ្ធ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ និង​ទឹក​ហូរ​ធ្លាក់​ពី​ខាងលើ​ផ្នែក​សាលាខេត្ត​បណ្តាល​លេចលង់​អ្នក​ខាងក្រោម​ភូមិ​បី​រាល់​ឆ្នាំ​នៅ​រដូវវស្សា ព្រោះតែ​ប្រព័ន្ធ​លូ​តូច​និង​ស្ទះ​សុំ​អោយ​ខេត្ត​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផង ។

ប្រជាពលរដ្ឋ​ភូមិ​ដី​ឡូត៍​សង្កាត់​ទឹក​ផ្លា​ថា បង្គោល​ភ្លើង​ដាក់​ដល់​ហើយ តែ​មិន​ព្រម​ត​បណ្តាញ​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដែល​ជា​ភូមិ​មួយ​កណ្តាល​ក្រុង​ដែល​អត់​ភ្លើង​ប្រើប្រាស់​ជា​ច្រើន​ឆ្នាំ​។ ភូមិ​កោះ​ពង​សត្វ សង្កាត់​ភ្នៀ​ត ប្រជាពលរដ្ឋ​ថា បណ្តាញអគ្គីសនី​ត​មាន​ធ្លាក់​ខ្សែ​រញ៉េរញ៉ៃ​ដែល​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល​សុំ​អោយ​ខេត្ត​ជួយ​ដោះស្រាយ ។

ប្រជាពលរដ្ឋ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹក​ថា ប្រជាពលរដ្ឋ​នៅ​ក្បែរ​មណ្ឌល​កែប្រែ​ជីវិត​ថ្មី​ភ្នំ​បាក់​បាន​បង្ហូ​ទឹក​ស្អុយ​បណ្តាល​មាន​ក្លិនស្អុយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ប៉ះពាល់​បរិស្ថាន និង​ប្រជាពលរដ្ឋ​ក្រុង​សិរី​សោភ័ណ​សុំ​អោយ​បញ្ចុះតំលៃ​ទឹក​ស្អាត និង​បញ្ឈប់​ការ​យក​លុយ​ថ្លៃ​ថែទាំ​កុង​ទ័​រ​ទឹក​ស្អាត​ដែល​គាត់​ប្រើ​ជិត​២០​ឆ្នាំ​ហើយ​មិន​ដែល​ខូច​គួរ​បញ្ឈប់​យក​លុយ​សេវា​ថែទាំ សុំ​ខេត្ត​ដោះស្រាយ​ផង និង​បង់ពន្ធ​ដីធ្លី​នៅ​សាខា​ពន្ធដា​ខេត្តបន្ទាយមានជ័យ​គឺ​បង់ពន្ធ​ថ្លៃ​ហើយ​បើ​គ្មាន​លុយ​សេវា​ក្រៅ​ទេ​ទុក​ជិត​១​ឆ្នាំ​ទើបបាន ។

លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ធ្វើ​វេទិការ​សាធារណៈ​​នេះ​មាន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចូលរួម​ប្រមាណ​ជាង​៣០០​នាក់​អោយ​​ចេញ​មា​នម​តិ​រាល់​បញ្ហា​ប្រឈម​ដើម្បី​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការ​ជួប​ប្រា​ស្រ័យ​​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​រាល់​ច​ម្ង​ល់​ត្រូវ​បានអោយ​មន្ត្រី​ជំនាញ​បកស្រាយ​​ជូន​អោយ​ដឹង ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ