ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេជគុណ កក្កដា សុ​ភ័​ណ្ឌ ​សឹក​ហើយ​ក្រោយ​ផុស​រូប​រង​ការ​រិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​គណ​រាជធានី​ភ្នំពេញ​បានឱ្យ​ដែល​ផុស​ពី​រូបភាព​របស់​តេជគុណ កក្កដា សុ​ភ័​ណ្ឌ ធ្វើការ​ទទួលទោស​នៅ​ចំពោះ​មុខ​គណសង្ឃ​គ្រប់​ព្រះ​អង្គ និង​មាន​ភ្ជាប់​ជាមួយនឹង Caption ថា ៖…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​គណ​រាជធានី​ភ្នំពេញ​បានឱ្យ​ដែល​ផុស​ពី​រូបភាព​របស់​តេជគុណ កក្កដា សុ​ភ័​ណ្ឌ ធ្វើការ​ទទួលទោស​នៅ​ចំពោះ​មុខ​គណសង្ឃ​គ្រប់​ព្រះ​អង្គ និង​មាន​ភ្ជាប់​ជាមួយនឹង Caption ថា ៖ «​សូម​ទូល ប្រគេន និង​ចម្រើនពរ ជ្រាប​ថា ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ គង់នៅ​កុដិ​លេខ​២៥ វត្ត​សារា​វ័​ន្ត​តេ​ជោ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​មាន​បញ្ហា​កន្លង​មក​តាម​រយៈ​រូបភាព​ក្លែងបន្លំ (​អលជ្ជី ) ក្នុង​ព័ត៌មាន​សង្គម គឺ​ត្រូវ​បាន​មន្ត្រី​សង្ឃ សាលា​អនុគណ​ខណ្ឌដូនពេញ និមន្ត​មក​ដោះស្រាយ​តាម​ធម៌​វិន័យ​រួចរាល់​ជា​ស្ថាពរ​ហើយ ។ ជា​លទ្ធផល ភិក្ខុ​អង្គ​នេះ​បាន​លាចាក​សិក្ខាបទ​រួចរាល់​ហើយ តាម​កិច្ចព្រមព្រៀង​របស់​សាមីខ្លួន ចំពោះ​ព្រះ​ភក្ត្រ ព្រះ​មន្ត្រី​សង្ឃ​នៅ​វេលា​យប់​នេះ ។ អាស្រ័យ​ហេតុនេះ​សូម​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប ។ ថ្ងៃអាទិត្យ ៥​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព្រះពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩» ។

សូម​រំលឹក​ផង​ដែរ​ថា តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា «Chhom Brospy Film Maker» បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​តេជគុណ កក្កដា សុ​ភ័​ណ្ឌ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​លើ​បណ្តាញ​សង្គម និង​មានការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​តេជគុណ កក្កដា សុ​ភ័​ណ្ឌ ។

ការ​ផុស​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​បែប​នេះ បន្ទាប់​ពី​មានការ​បង្ហោះ​រូប​ដោយ​ភ្ជាប់​ជាមួយ Caption យ៉ាង​ដូច្នេះ​ថា ៖ «​ពុទ្ធោ​! ព្រះ​អង្គ កក្កដា សុ​ភ័​ណ្ឌ ត្រូវ​គេ​ប្លន់​សម្លាប់​នា​ល្ងាច​មិ​ញ​នេះ ? ជួយ Share ម្នាក់​មួយ​ផង​ដើម្បី​បានដឹង​ពី​ព័ត៌មាន​ពិត !» ។

ក្រោយ​ពី​មានការ​រិះគន់​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក​ព្រះ​តេជគុណ កក្កដា សុ​ភ័​ណ្ឌ ក៏​បាន​ចេញ​វី​ដេ​អូ​បកស្រាយ​ជុំវិញ​ការ​បង្ហោះ​នោះ​ផង​ដែរ ដោយ​ការ​ផុស​នោះ​គ្រាន់តែ​ជា​រូបភាព​មួយ​ក្នុង​ការ​សម្តែង​នៃ​វី​ដេ​អូ​អប់រំ​មួយ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក្តី ក្រោយ​ពី​មានការ​រិះគន់​មក​សាលា​គណ​រាជធានី​ភ្នំពេញ​ក៏​បាន​និមន្ត​ព្រះ​តេជគុណ កក្កដា សុ​ភ័​ណ្ឌ ដើម្បី​មក​ដោះស្រាយ​តាម​ធម៌​វិន័យ​ដូច​ខាងលើ​តែ​ម្តង ៕

https://www.facebook.com/1022434957965199/videos/352091532136840/
https://www.facebook.com/1022434957965199/videos/600604710466135/

កែសម្រួលដោយ ៖ សំណាង