ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិត​សរសេរ​«លាហើយ»…​ពិតជា​អក្សរ​របស់​​មន្ត្រី​ប៉ូលិស​​ស្លា.ប់រូបនេះ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​កន្លែង​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​រកឃើញ​មាន​លិខិត​បណ្ដាំ​នៅ​ក្នុង​រថយន្ដ​ដែល​សរសេរ​ថា​ «​លា​ហើយ​» ។ អក្សរ​នេះ ត្រូវ​បាន​ប្រធានអង្គភាព​របស់​ជន​រង​គ្រោះ និង​មិត្ដ​រួមការ​ងារ​ទទួល​ស្គាល់​ថា គឺជា​អក្សរ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​កន្លែង​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​រកឃើញ​មាន​លិខិត​បណ្ដាំ​នៅ​ក្នុង​រថយន្ដ​ដែល​សរសេរ​ថា​ «​លា​ហើយ​» ។ អក្សរ​នេះ ត្រូវ​បាន​ប្រធានអង្គភាព​របស់​ជន​រង​គ្រោះ និង​មិត្ដ​រួមការ​ងារ​ទទួល​ស្គាល់​ថា គឺជា​អក្សរ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ ។ នេះ​ជា​អ្វី​ដែល​លោកស្នងការ​បាន​គូសបញ្ជាក់ ។

សូមបញ្ជាក់ថា សព​មន្ត្រី​នគរបាល​ម្នាក់ បាន​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ខាង​មុខ​រថយន្ត​របស់​ខ្លួន ហើយ​នៅ​ក្នុង​ដៃ​មាន​កាន់​កាំភ្លើងខ្លី​ទំនើបមួយ​ដើម​និង​មាន​ស្នាម​ឈាម​ហូរ​ចេញ ពី​ក្បាល​ដែល​បង្ហាញ​ថា នេះ​ជា​ការ​បាញ់​សម្លាប់​ខ្លួន ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ខណៈ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​តីរវិថី​សម្តេច ហ៊ុន សែន មក​ដល់​ចំណុច​ព្រំប្រទល់​រវាង​ក្រុងព្រះ​សីហនុ​ និង​ស្រុក​ស្ទឹង​ហាវ ជិត​ឆ្នេរ​ព្រែក​ត្រែង ក្នុងភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ។

មន្ត្រី​នគរបាល​ស្រុក​ស្ទឹង​ហាវ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ដែល​បាញ់​សម្លាប់​ខ្លួន​នេះ​ឈ្មោះ ហេង សៅ​គី​រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ត្រី ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ច្រក​កំពង់​ផែ​អន្តរ​ជាតិ​ខេត្ត​ព្រះ​សីហ​នុ និង​មាន​ទីលំនៅ​ផ្ទះ​លេខ​T៦ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ
ពេញ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំហាន​ដំបូង ការ​ស្លាប់​របស់​ជន​រង​គ្រោះ​គឺជា​ការ​ធ្វើ​អត្តឃាត​ដោយបាញ់​សម្លាប់​ខ្លួន ក្រោយ​ពេល​ជិះ​រថយន្ត​ម៉ាក ឡិច​សុ​ី​ស RX៣៣០ ពណ៌​ខ្មៅ ពាក់​​ផ្លា​លេខ ភ្នំពេញ ២AB-៨០២៩ មក​ឈប់​នៅ​ចំណុច​ខាងលើ ។ ក្រោយ​ពី​ពិនិត្យ​រួច សព​មន្ត្រី​នគរបាល​រូប​នេះ ត្រូវ​បាន​យក​ទៅ​តម្កល់​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការនគរបាល​ខេត្ត ថ្លែង​ថា ឆ្លង​តាម​ការ​ស្រាវជ្រាវ និង​ធ្វើ​កោ​សល្យវិច័យ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​បង្ហាញ​ថា មន្ដ្រី​នគរបាល​ដែល​ធ្វើ​អត្ដឃាត​ដោយ​បាញ់​សម្លាប់​ខ្លួន​នេះ ព្រោះតែ​មាន​ជំងឺស្ដ្រេ​ស្ត និង​មួយទៀត​មាន​ជំងឺ​ប្រចាំ​កាយ​ព្យាបាល មិនជា ដែល​មិត្ត​រួម​ការងារ​តែងតែ​ឮ​ការ​ត្អូញត្អែរ​ថា​ឈឺក្បាល ។

លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជាក់​ថា មន្ត្រី​នគរបាល​ដែល​បាញ់​សម្លាប់​ខ្លួន​នេះ មាន តួនាទី​ជា​នាយ​ផ្នែក​សេនាធិការ​នៅ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​២ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រើ​កាំភ្លើង​ម៉ាក​TAURUS បាញ់​សម្លាប់​ខ្លួន ។ ជន​រង​គ្រោះ​មាន​ទម្លាប់​ប្រើ​ដៃ​ឆ្វេង គឺ​ស៊ីសង្វាក់​ទៅ​នឹង​ស្នាម​របួស​ត្រង់​សៀត​ផ្កា​​ខាងឆ្វេង​ធ្លាយ​ទៅ​ម្ខាង ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ ។​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ