នេះ​បើ​បងស្រី​មក​អត់​ទាន់​ឃើញនឹងភ្នែក​ទេ​…​មិនដឹង​ថា មាន​ប៉ុន្មាន​ទៀត​ទៅ?


ខេត្តកំពង់ធំ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ ​កក្កដា ​សមត្ថកិច្ច​បាន​បញ្ជូន​ឪ​ពុកចុង​រំលោភ​កូនដើម​ ទៅ​ស្នងការ​ខេត្តកំពង់ធំ ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ​ក្រោយបាន​​ចាប់រំលោភ​កូនដើម​បាន​សម្រេច​ជា​ច្រើន​ដង​។
លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោងទទួល​ផ្នែក​ព្រហ្មទណ្ឌ​ប្រាប់​ថា ករណនេះ ​​នេះ បាន​កើតឡើង​កាល​ថ្ងៃ​ទី​២០ ​កក្កដា ស្ថិត​នៅ​ក្នុង​រោង​ ស្ថិត​ក្នុងភូមិ​ស្រង់ ឃុំ​ចំណា​លើ ស្រុក​ស្ទោង

ប្រភពបន្តថា ជនសង្ស័យ​ជា​ឪ​ចុង​ឈ្មោះ សេ​ម ចក់ អាយុ​២៧ឆ្នាំ​ រីឯក្មេងស្រីរងគ្រោះអាយុ​១៣ឆ្នាំ ​។ តាម​ការ​បំភ្លឺ​​ក្មេងស្រី​រង​គ្រោះ​ថា ក្រោយ​ពេល​ម្ដាយ​របស់​នាង​បាន​លែងលះ​ជាមួយ​ឪពុក​បង្កើត​​មក ម្ដាយ​នាង​ក៏​បាន​យកប្តី​ក្មេង​ឈ្មោះ សេ​ម ចក់ និងមានកូន​ប្រុស​ម្នាក់។ ហើយ​ជា​រៀង​រាល់​ឆ្នាំ ​ម្ដាយ​និង​ឪពុកចុង​ តែង​នាំ​គ្រួសារ​ទៅ​ធ្វើ​ជា​កម្មករ​បេះ​ស្វាយចន្ទី និងដក​ដំឡូងនៅ​ស្រុក​អន្លង់វែង ខេត្តបន្ទាយមានជ័យ ។

កាលពី​ឆ្នាំ​២០១៨ ម្ដាយ​និង​ឪពុកចុង ​បាន​នាំ​រូប​នាង​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ស្រុក​អន្លង់វែង​ដែរ ហើយ​ឪពុក​ចុង​កំហូច​នេះ​ តែងតែ​នាំ​នាង​ទៅ​រក​ត្រី​ជាមួយ ហើយ​ចាប់រំលោភ​សេពសន្ថវៈ​នាង​ជា​ញឹកញាប់​រហូត​បាន​សម្រេច​ចំនួន​​៥​ដង​មក​ហើយ ។

លុះ​នៅ​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ឆ្នាំ​២០១៩ រូប​នាង​និង​គ្រួ​សារបាន​មក​រស់នៅ​ភូមិ​កំ​ណើ​រវិ​ញ រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ ឪពុកចុង​បាន​ហៅ​នាង​ឲ្យ​ចូល​ទៅ​ក្នុង​រោង រួច​ចាប់​នាង​ស្រាតខោ​បម្រុង​រំលោភ​ទៀត ប៉ុន្តែ​បងស្រី​ជីដូនមួយ​របស់​នាង​ឈ្មោះសីហា ចូល​ទៅ​ទាន់ ហើយ​ក៏​ផ្អើល​ឆោឡោ​ឡើង ក្រោយមក​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តង ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ