ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​៤០​ឆ្នាំ​ស្ថិត​លើ​បឹង​ទ​ន្លេសាប…នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ «​គ្មាន​ន​ណា​ម្នាក់​ចង់​វេទនា​រស់នៅ​លើ​បែរ​ចិញ្ចឹម​ត្រី​រសាត់​តាម​ទឹក និង​រង​ព្យុះ​ភ្លៀង​នោះ​ទេ​»​។ នេះ​ជា​ការ​លើក​ឡើង របស់​បងប្អូន​ជនជាតិ​ខ្មែរ វៀតណាម​និង​ជនជាតិ​អ៊ិ​ស្លា​ម ដែល បាន​រស់នៅ​ក្រោម​ដំបូលទូក និង​បែរ​ចិញ្ចឹម​ត្រី​(​ផ្ទះទឹក​)​នៅ​លើ​ផ្ទៃ​ទឹក​នៃ​ដង​ទន្លេសាប ។…

រាជធានី​ភ្នំពេញ​៖ «​គ្មាន​ន​ណា​ម្នាក់​ចង់​វេទនា​រស់នៅ​លើ​បែរ​ចិញ្ចឹម​ត្រី​រសាត់​តាម​ទឹក និង​រង​ព្យុះ​ភ្លៀង​នោះ​ទេ​»​។ នេះ​ជា​ការ​លើក​ឡើង របស់​បងប្អូន​ជនជាតិ​ខ្មែរ វៀតណាម​និង​ជនជាតិ​អ៊ិ​ស្លា​ម ដែល បាន​រស់នៅ​ក្រោម​ដំបូលទូក និង​បែរ​ចិញ្ចឹម​ត្រី​(​ផ្ទះទឹក​)​នៅ​លើ​ផ្ទៃ​ទឹក​នៃ​ដង​ទន្លេសាប ។

ដើម្បី​ស្វែង​ពី​ជី​វីត​ពិត នៅ​លើ​ផ្ទៃ​ទឹក​និង​ចង់​ដឹង​ថា បងប្អូន ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក លំបាក់​វេទនា ឬ​សុខទុក្ខ​យ៉ាងណា កោះសន្តិភាព​ក៍បាន​ចុះ​សាកសួរ​ផ្ទាល់​ពី​ជីវិត​រស់នៅ របស់​បងប្អូន​រស់នៅ​តាម​ដង​ទន្លេសាប​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ ហើយ ម្នាក់​ៗ​សុទ្ធតែ​រៀបរាប​ពី​ការ​លំបាក​វេទនា​ដែល​កូនចៅ​រស់​គាត់ បាន​ចេញដំណើរ ដោយ​អ៊ំ​ទូក​ចាក់​ពី​ផ្ទះទឹក​ដើម្បី​មក​ច្រាំង​ធ្វើ​ដំណើរ​ទៅ​រៀនសូត្រ និង​ម្យ៉ាងទៀត ព្រូ​យ​បារ​ម្ម​ណ៍ ពី​សុ​វត្តិភាព កូនចៅ​ដែល​ងាយ​នឹង​គ្រោះថ្នាក់ ។

អ្វី​ដែល​មានការ​ចាប់អារម្មណ៍ កោះសន្តិភាព ក៍បាន​លើកយក​ពី​គ្រួសារ មួយ ដែល​បាន​រស់នៅ​លើ​ផ្ទៃ​ទឹក​អស់​រយះ​ពេល​៤០ ឆ្នាំ ហើយ ក៍បាន​បង្កើត​ជា​គ្រួសារ​មួយ រួម​ទាំង​កូន​និង​ចៅ មាន​សមាជិក​១២​នាក់​ដែល​រស់នៅ​ក្រុម​ដំបូលផ្ទះ​ទឹក​លើ​បែរ​ចិញ្ចឹម​ត្រី​ចំនួន៣​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​លោក ង្វៀ​ង យ៉ាំ​ង​យឹ​ង ភេទ​ប្រុស​អាយុ ៥៤​ឆ្នាំ បានអោយ​ដឹង​ថា លោក​បាន​មក​រស់នៅ​លើ​ទឹក​រយះ​ពេល​ប្រមាណ​៤០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៧៩​មក​ម្លេះ​។​មុន​ដំបូង​គាត់​បាន​រស់​លើ​ទូក​ប្រកប​មុខរបរ​នេសាទ​នៅ​ភូមិ ព្រែក​តា​រ័​ត្ន​សង្កាត់​ព្រែក​តា​សេក​។​លុះ​ក្រោយមក​ក៏​បាន​ប្រកប់​មុខរបរ​ចិញ្ចឹម​ត្រី រស់នៅ​ផ្ទះទឹក នៅ​លើ​បែរ​ចិញ្ចឹម​ត្រី រហូត​ដល់​ពេល​នេះ មានកូន​៤​នាក់ ប្រុស​៣ ស្រី​១ ហើយ មានកូន​ប្រសារ​៣​នាក់​ទៀត និង​ចៅ​៤​នាក់​សរុប​សមាជិក​ទាំងអស់​១២​នាក់​បាន​រស់នៅ​លើ​ក្បែរ​ចិញ្ចឹម​ត្រី​វ​ចំនួន​៣​នៅ​ក្បែរ​ក្បែរ​។

លោក ង្វៀ​ង យ៉ាំ​ង​យឹ​ង បានអោយ ដឹង​ទៀត​ថា ការ​រស់​នោះ​លើ​ផ្ទៃ​ទឹក លំបាក​វេទនាណាស់ ប្រ​ឈរ​មុខ គ្រប់​បែប​យ៉ាង ត្រូវ ខ្យល់​បោកបក់ និង​ប្រុង​ប្រយ័ត្ន​ជា​និច្ច​គិត​ពី​សុ​វត្តិភាព​កូន ចៅ ខ្លាច​ធ្លាក់ទឹក ។​ក្នុង​មួយ​ថ្ងៃ​ៗ កូន​ៗ​មានការ​លំបាក​តែ​ឆ្លង​ទូក​ចុះឡើង ធ្វើ​ដំណើរ​ទៅ​ដីគោក​ដើម្បី​ទៅ​រៀនសូត្រ និង ទិញ ម្ហូប​អាហារ របស់របរ​ប្រើប្រាស់ គឺ​ត្រូវ​ជិះទូក​រាលថ្ងៃ ដោយ​មានការ​ប្រុង​ប្រយ័ត្នខ្ពស់ ។

ដោយឡែក​ទៀត ការ​រកស៊ី​ចិញ្ចឹម​ត្រី ជួន​ការ​ខាត​ជួន​ការ​ចំណេញ ជួនកាល​ត្រី​ងាប់​អស់ ក៏​មាននៅ​ពេល​រដូវប្រាំង​ទឹក​ស្អុយ តែងតែ​ច​លត​បែរ​ត្រី​ទៅ​រក​ទៅ​មុខ​វាំង ដើម​រក​កន្លែង​ត្រី​មាន​សុ​វត្តិភាព​តែ​ធ្វើ​មេច​គាត់​ចេះ​តែ​ចិញ្ចឹម​ទៅ​ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវភាព ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក​ព្រោះ​គាត់​អត់​លទ្ធភាព​ទិញ​ដី​រស់នៅ​លើគោក​។​ទន្ទឹម​នោះ លោក ក៍​មានការ​ព្រួយបារម្ភ ពី​ថ្ងៃ​អនាគត ត្រូវ​បាន​រដ្ឋ រៀបចំ​សណ្តាប់ធ្នាប់​លើ​ផ្ទៃ​ទឹក​ចេញ​ពួក​គាត់​ចេញ​។​ទោះបីជា​យ៉ាងណា លោក ង្វៀ​ង យ៉ាំ​ង​យឹ​ង អោយ​ដឹង​ដែរ​ថា ការ​រស់នៅ​លើ​ទឹក​ស្រួល​ដែរ ក្នុង​ការ​បោកគក់ បទ​ជើង ងូតទឹក​ស្រូល ។

លោក ង្វៀ​ង យ៉ាំ​ង​យឹ​ង អោយ​ដឹង​ទៀត​ថា ពួក​គាត់​មិន​ចង់​រស់នៅ​វេទនា​លើ​ទឹក​នោះ​ទេ តែ​ធ្វើ​ម្តេច ពួក​គាត់​គ្មាន​លទ្ធភាព​ទិញ​ដីរ​នៅ​លើ គោក​បាន ហើយ កូនចៅ​ក៏​បាន​បន្ត​រស់នៅ​លើ​ទឹក ដែល​ហើយ មាន​អ្នកខ្លះ គេ​មាន​លទ្ធភាព​ទិញ​ដី ក៏​បាន​គេ​លែង​រស់នៅលើ​ទឹក​។

ចំណែក លោក សុង គឹ​ម​សាន អាយុ​៦៣​ឆ្នាំ ដែល កូនកាត់​វៀតណាម ក៏​បានអោយ​ដឹង​ដែរ ដើម​ឡើយ គាត់​រសនៅ​ផ្សារ​តូច ពេល​ជំនាន់​ពល​ពត​គាត់​ភាសខ្លួន ទៅ​ប្រទេស​វៀតណាម និង​បាន​ត្រឡប់​មក​វិញ រស់នៅ លើ​ទូក នៅ​សង្កាត់​ព្រែក​ព្នៅ ដែល​ពី​មុន ស្ថិត​នៅ​ក្នុងស្រុក​ពញ្ញាឮ​ខេត្តកណ្តាល ។​លុះ​ក្រោយមក រយះ​ពេល​ប្រមាណ​ជាង​២០​ឆ្នាំ ហើយ​គាត់​ក៍បាន​ធ្វើ​ជា​ផ្ទះទឹក ដែល​មាន​ទំហំ​៦​ម៉ែត្រ​គុណ​១៣,៥០​ម៉ែត្រ​អស់​ប្រមាណ​៥៥០០​ដុល្លារ ដោយ​ប្រកប​មុខរបរ​លក់​ត្រី​នៅ​យឿ​ព្រែក​ព្នៅ ដោយ​មានកូន​ចំនួន​៦​នាក់​ប្រុស​២​ស្រី​៤​នាក់​។

លោក សុង គឹ​ម​សាន ក៏​បានអោយ​ដឹង​ថា ការ​រស់នៅ លើ​ទឹក ស្រួល​ណាស់ បត់ជើង ងូតទឹក បោក​គត់​លាងចាន​មិន​លំបាក​នោះ​ទេ ។​ទោះបីជា​យ៉ាង ណា គាត់​មិន​ចង់​រស់នៅ​លើ​ផ្ទៃ​ទឹក​នោះ​ទេ ចង់​មាន​ដី​ធ្វើ​ផ្ទះ​រស់នៅ​ស្រួល ចេញចូល​។​ម្យ៉ាងទៀត​ការ​រស់នៅ​លើ​ទឹក​ប្រ​ឈរ​មុខ និង​ផល​ប៉ះពាល់ ហើយ ប្រសិនជា​រដ្ឋ​ត្រូវ​រៀបចំ​ដេញ​ក៍​មិន​ជំទាស់​ដែរ​តែ​ចេះ​តែ​រស់នៅ​សិន​ទៅ​។

លោក សុង គឹ​ម​សាន​ក៏​បាន​បញ្ជាក់​ទៀត​ថា លោក​មិន​ចង់​រស់នៅ​លើ​ផ្ទៃ​ទឹក​ទេ តែ​ពុំ​មាន​ល​ទ្ទ​ភាព​ទិញ​ដី​រស់នៅ​លើគោក​នឹង​គេ ។ ជួយ​ជាមួយ​អ្នក​រស់នៅ​លើ​ទឹកជា​ច្រើន​ទៀត ក៍បាន​អោយ​ដឹង​ដូច​គ្នា ដែរ ពួក​គាត់​ទាំងអស់​សុទ្ធតែ​មិន​ចង​រស់នៅ​លើ​ទឹក ដែល ប្រឈម​មុខ នៅ​បញ្ហា គ្រប់​យ៉ាងនោះ​ទេ តែ ធ្វើ​ម៉េច​ពុំ​មាន​លទ្ធភាព​និង​ជីវភាព​តម្រូវ​៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ