ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ថ៌កំ​បាំង​សិច​7ចំ​ណុច​របស់ស្ត្រី​ដែល​បុ​រស​​​​គួ​រ​តែ​ស្វែងយល់

10 ឆ្នាំ មុន

នៅ​​ពេល​​​​​និយាយ​​ដល់​​បញ្ហា​​សិច​​ ស្ត្រី​ត្រូវ​​គេ​ចាត់​​ទុក​​ថា ​អាថ៌​​កំ​បាំង​​ជាង​​បុរស​​និង​​មិន​​ងាយ​​បញ្ចេញ​​ឱ្យ​​ឃើញ​​នូវ​​សញ្ញា​​ចំណង់​​ផ្លូវ​ភេទ​​នោះ​ឡើយ​​​ ។​ បើ​ទោះ​ជា​បែប​នេះ​​ ប៉ុន្តែ​មិន​មែន​មានន័យ​ថា នាង​គ្មាន​ចំណង់​ភេទ​នោះ​ទេ ។​ ផ្ទុយ​មក​វិញ​ ​អ្វី​ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​ចរិត​ពី​ធម្ម​ជាតិ​ឬ​ជា​ផ្នត់​គំ​និត​មួយ​ដែល​គិត​ថា «បុរស​គឺ​ជា​អ្នក​បង្កាត់​ភ្លើង​សិច- ​ជា​អ្នក​ចាប់​ផ្តើមមុន​ »។ ដោយ​សារ​បែបនេះហើយ​ ទើប

នៅ​​ពេល​​​​​និយាយ​​ដល់​​បញ្ហា​​សិច​​ ស្ត្រី​ត្រូវ​​គេ​ចាត់​​ទុក​​ថា ​អាថ៌​​កំ​បាំង​​ជាង​​បុរស​​និង​​មិន​​ងាយ​​បញ្ចេញ​​ឱ្យ​​ឃើញ​​នូវ​​សញ្ញា​​ចំណង់​​ផ្លូវ​ភេទ​​នោះ​ឡើយ​​​ ។​ បើ​ទោះ​ជា​បែប​នេះ​​ ប៉ុន្តែ​មិន​មែន​មានន័យ​ថា នាង​គ្មាន​ចំណង់​ភេទ​នោះ​ទេ ។​ ផ្ទុយ​មក​វិញ​ ​អ្វី​ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​ចរិត​ពី​ធម្ម​ជាតិ​ឬ​ជា​ផ្នត់​គំ​និត​មួយ​ដែល​គិត​ថា «បុរស​គឺ​ជា​អ្នក​បង្កាត់​ភ្លើង​សិច- ​ជា​អ្នក​ចាប់​ផ្តើមមុន​ »។ ដោយ​សារ​បែបនេះហើយ​ ទើប​មានស្ត្រី​មួយ​ចំ​នួន​តែង​ខក​ចិត្ត​ចំពោះ​ដៃ​គូ​ខ្លួន​ ។ តើ​ស្ត្រី​ចង់​បាន​អ្វី​ខ្លះ​ទាក់​ទង​នឹង​ជី​វិត​​លើ​គ្រែ ​? តាម​ការ​បក​ស្រាយ​របស់​វេជ្ជ​បណ្ឌិត Rajan B Bhonsle អ្នក​ពិគ្រោះ​យោ​បល់​ផ្នែកសិច​បាន​បញ្ជាក់​ថា​​  ស្ត្រី​មាន​អាថ៌​​កំ​បាំង​៧​ចំណុច​​​​​ដូច​ខាង​ក្រោម​ ៖

១-​ ការ​ជជែក​គ្នា​យ៉ាង​ផ្អែម​ល្ហែម​គឺ​ជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ​មួយ ៖
ស្ត្រី​ជាច្រើន​ចង់​បាន​បែបនេះ ។​ ពួក​គេ​យល់​ថា ការ​ជជែក​សន្ទនា​គ្នា​ នឹង​នាំ​ឱ្យ​មាន​ភាព​រីក​រាយ​ជា​ពិ​សេស​ផ្នែក​សិច ។ សម្រាប់​ពួក​គេ ការ​ជជែក​និង​អា​រម្មណ៍​ស្រ​ឡាញ់​គឺ​​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់ ។ កិច្ច​សន្ទនា​យ៉ាង​ផ្អែម​ល្ហែម​និង​ប្រ​កប​ដោយ​ភាព​ស្និទ្ធ​ស្នាល​អំ​ឡុង​ការ​ដើរ​កម្សាន្ត​ឬ​ខណៈ​គូស្នេហ៍/គូស្វាមី​កំពុង​​សម្រាក​​បន្ធូរ​​អា​រម្មណ៍​​គឺ​​ជា​​ថ្នាំ​​សម្រើប​​ដ៏​អស្ចារ្យ ​។​ ក្នុង​ឱកាស​នេះ បុរស​អាច​ប្រាប់​ទៅ​ស្ត្រី​ជា​គូ​ស្នេហ៍​ថា​ ខ្លួន​ស្រ​ឡាញ់​នាង​ប៉ុនណា សកម្ម​ភាព​លួង​លោម​ចិត្ត​​មួយ​ណា​ដែល​ខ្លួន​គួរ​ប្រើ​ជា​មួយ​នា​រី​ជា​គូ​ស្នេហ៍​ ។​

២- ស្ត្រី​ភាគ​ច្រើន​ខ្វល់​ខ្វាយ​ពី​សម្រស់​របស់​ខ្លួន​ ៖
សម្រាប់គូ​ស្វា​មី​ដែល​បាន​រស់​នៅ​ជា​មួយ​គ្នា​អស់​​ពេល​​ជា​យូរ​ហើយ​នោះ​ ជួន​កាល​វា​ជា​រឿង​ធម្ម​ជាតិ​ដែល​ស្ត្រី​គិត​ថា ស្វា​មី​ឬ​គូ​ស្នេហ​៍​លែង​មាន​ចំ​ណាប់​​អា​រម្មណ៍ផ្លូវ​ភេទ​លើ​ខ្លួន​ ។ នេះ​ក៏​ព្រោះ​តែ​ពួកគេ​ដោះ​សំ​លៀក​បំ​ពាក់​ឡើង​​គ្រែ​ជា​មួយ​គូ​ស្នេហ៍​តែ​ក្នុង​ពេលងងឹតប៉ុណ្ណោះ​ ។ បុរស​មិន​គួរ​​ខ្វល់​ខ្វាយ​ត្រង់​ចំណុច​នេះ​ឡើយ​ ។

៣- ស្ត្រី​យល់​ថា សិច​មិន​អាច​កាត់​ផ្តាច់​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​ជី​វិត​របស់​នាង​បាន​ឡើយ ៖
ស្ត្រី​ត្រូវ​ការ​អា​រម្មណ៍​និង​បទ​ពិ​សោធន៍​ល្អ​ៗអំ​ឡុង​ពេល​​នាង​កំពុង​សប្បាយ​នឹង​សិច ។ ដូច្នេះ​អ្វី​ដែល​បុរស​ជា​គូ​ស្នេហ៍​ប្រព្រឹត្ត​ មាន​ដូចជា ប្រើ​ពាក្យ​​សម្តី​​ទ្រ​​គោះ​​​បោះ​​បោក​​ ប្រើ​​​ភាសា​​អ​សុ​រោះ​និ​ង​ពាក្យ​សម្តី​រិះ​គន់​ជាដើម ​គឺ​សុទ្ធ​តែ​ប៉ះ​ដល់​អា​រម្មណ៍​​របស់​​នាង​​ក្នុង​​ពេល​​ឡើង​​គ្រែ​ ​។ ​បុរស​គួរ​ចាំ​​ថា ​ស្ត្រី​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ទង្វើ​របស់​ខ្លួន​ទាំង​អស់​នេះ​ បើ​ពុំ​ដូច្នោះ​ទេ អ្នក​មិន​អាច​ផ្តល់​ក្តី​សប្បាយ​ ភាព​រំ​ភើប​រីក​រាយ​ដល់នាង​បាន​ឡើយ ។​

៤- ការ​ដល់​ត្រើយ​មិន​មែន​ជា​រឿង​ចាំ​បាច់​ ៖
បុរស​​​ជាច្រើន​គិត​ថា ដៃ​គូ​ល្អ​គឺ​ជា​ដៃ​គូ​ដែល​អាច​នាំ​ស្រីស្នេហ៍​របស់​ខ្លួន​ឈាន​ដល់​ចំណុចកំពូល ។ នេះ​ជា​​គំនិត​​ល្អ​មួយ​ហើយ​ តែ​មិន​សំ​ខាន់​ប៉ុន្មាន​ទេ​ក្នុង​កាលៈ​ទេសៈ​នេះ ។ ស្ត្រី​ជា​ច្រើន​គិត​ថា ខ្លួន​ទទួល​សម្ពាធ​ពី​ដៃ​គូ​និង​ពី​ខ្លួន​ឯង​ផង​ដែរ​ទាក់​ទិន​នឹង​រឿង​ឈាន​ដល់កាម​តម្រេក​​ ។ មាន​ពេលខ្លះ ជំ​នួស​ឱ្យ​ការ​ដល់​ត្រើយ​ ស្ត្រី​ចូល​ចិត្ត​ត្រឹម​តែ​ការ​បបោស​អង្អែល​របៀប​ជាការ​​បញ្ឆេះ​អា​រម្មណ៍​ប៉ុណ្ណោះ ។

៥- សិចមិន​ត្រូវ​ការ​សកម្ម​ភាព​ដែល​មធ្យ័ត​នោះ​ឡើយ ៖
ការ​លេង​បន្លែង​​ផ្តល់​គុណភាព​ដ៏​មហិមា​ចំពោះ​អា​រម្មណ៍​ស្ត្រី​​ ។ បុរស​ជាច្រើន​មានការ​ផ្តោត​ខ្លាំង​បំផុត​អំពី​សិច​ ។​ ពួក​គេ​ភ្លេច​សើច​  ភ្លេច​ទង្វើ​រប៉ិល​រប៉ូច​ដែល​សុទ្ធ​តែ​ជា​សកម្ម​ភាព​ស្ត្រី​ចូល​ចិត្ត​ ។ ការ​លេង​បន្លែង​និង​ភាព​សប្បាយ​រីក​រាយ​អាច​ធ្វើ​ឱ្យ​បរិ​យា​កាស​កាន់​តែ​សប្បាយ​រីក​រាយ​និង​អា​រម្មណ៍ កាន់​តែ​ធូរ​ស្រាល​ ។

៦- ស្ត្រី​ចូល​ចិត្ត​បំ​ផុត​ការ​ថ្នាក់​ថ្នម​ស្ទាប​អង្អែល​មិន​សំ​ដៅ​លើ​ការ​រួម​ភេទ​ ៖
ស្ត្រី​ជា​ទូ​ទៅ​ចូល​ចិត្ត​ការ​លួង​លោម ការ​ថ្នាក់​ថ្នម​ ការ​ប្រើ​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​ ការ​បី​ត្រ​កង​និង​ការ​ថើប ។ ប៉ុន្តែមួយ​ចំ​នួន​ធំ​ក្នុង​ចំណោម​ពួក​គេ​​តែ​ង​រអ៊ូរទាំ​ថា ស្វា​មី/ដៃ​គូ​របស់​ខ្លួន​មិន​ដែល​ធ្វើ​បែបនេះ​ទេ​លើក​លែង​តែ​ពេល​មុន​ការរួម​ភេទប៉ុណ្ណោះ ។

៧- ឱប​ថ្នាក់​ថ្នម​ប្រ​កប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​​ក្រោយ​ការរួម​សិច​គឺ​ជា​រឿង​សំ​ខាន់​ ៖
បុរស​ត្រូវ​តែ​ដឹង​ថា ស្ត្រី​ត្រូវ​ការ​ស្ថិត​នៅ​ក្នុងរង្វង់​ ទ្រូង​ដ៏​កក់​ក្តៅ​របស់​ខ្លួន​បន្ទាប់​ពី​សិច​រួច​ ។ ពួក​គេ​មួយ​ចំ​នួន​តែង​រអ៊ូរ​ថា ស្វា​មី​/ប្រុស​ស្នេហ៍​មិន​ដែល​​អើពើ​នឹង​ខ្លួន​ឡើយ​ហើយ​តែង​តែ​ដេក​លក់​ភ្លាម​ក្រោយ​ពី​រួម​សិច​រួច ។ សម្រាប់​បុរស​ ត្រង់​ចំណុច​នេះ​គឺ​ពិត​ជា​ជួប​ការ​លំ​បាក​ខ្លះ​ដ្បិត​ ការ​ដេក​លក់​បន្ទាប់​ពី​រួម​សិចរួច​គឺ​ជា​លក្ខខណ្ឌ​ធម្ម​ជាតិ​របស់​ពួក​គេ ។ ក្រោយ​ពី​បញ្ចេញ​ទឹកកាម​រួច ខួរ​ក្បាល​របស់​បុរស​បាន​ចុះ​ត្រ​ជាក់​ ព្រម​ពេល​គ្នា​អា​រម្មណ៍​ក៏​ចុះ​ស្ងប់​ ទាំង​នេះ​គឺ​ជា​ដំ​ណាក់​កាល​ដែល​ប្រព័ន្ធ​បញ្ជា​ទាំង​អស់​ក្នុង​រាង​កាយ​បន្ថយ​សកម្ម​ភាព ។ ស្ត្រី​ក៏​មាន​ដំ​ណាក់​កាល​​នេះ​ដែរ ប៉ុន្តែ​ខុស​ត្រង់​ថា មាន​ល្បឿនយឺត​ជាង​បុរស​​ ៕