ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រលៀន​មិនល្អមែនទេ អ្នក​អាច​ព្យាយាម​អនុវត្ត​វិធី​ទាំងនេះ

4 ឆ្នាំ មុន

ប្រសិនជា​អ្នកជា​បុគ្គល​ដែល​មាន​ក្រលៀន​មិនល្អ អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងឡាយ​ខាងក្រោម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​អាច​ជួយ​រក្សា​ក្រលៀន​អ្នក​ឲ្យ​ដំណើរការ​ល្អ​។ ដូចនេះ ក្រលៀន​របស់​អ្នក​នឹង​ឆាប់​រឹង​មាំ​វិញ​ជា​មិន​ខាន​ឡើយ​។ ២-អ្នក​គួរតែ​ធ្វើការ​ហាត់ប្រាណ ដោយ​អ្នក​អាច​ទៅ​សួរ​ច្បារ រួច​បន្ធូរ​អារម្មណ៍…

ប្រសិនជា​អ្នកជា​បុគ្គល​ដែល​មាន​ក្រលៀន​មិនល្អ អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងឡាយ​ខាងក្រោម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​អាច​ជួយ​រក្សា​ក្រលៀន​អ្នក​ឲ្យ​ដំណើរការ​ល្អ​។ ដូចនេះ ក្រលៀន​របស់​អ្នក​នឹង​ឆាប់​រឹង​មាំ​វិញ​ជា​មិន​ខាន​ឡើយ​។

២-អ្នក​គួរតែ​ធ្វើការ​ហាត់ប្រាណ ដោយ​អ្នក​អាច​ទៅ​សួរ​ច្បារ រួច​បន្ធូរ​អារម្មណ៍ ដោយ​ដកដង្ហើម​ចេញចូល ដើម្បី​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ នោះ​វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ក្រលៀន​អ្នកជា​ខ្លាំង​។

៣-អ្នក​គួរតែ​គេង​ឲ្យ​គ្រប់​ម៉ោង ដោយ​គួរតែ​ចូល​គេង​ពី​ព្រលឹម ទើប​អាច​ការពារ​ក្រលៀន​អ្នក​ឲ្យ​វិល​ត្រឡប់​មក​សុខភាព​ល្អ​វិញ​។ បើ​អ្នក​គេង​មិន​គ្រប់ ហើយ​តែងតែ​ចូល​គេង​យប់​ជ្រៅ នោះ​វា​នឹង​ប៉ះពាល់​ដល់​ក្រលៀន​អ្នកជា​ខ្លាំង​។

៤-អ្នក​អាច​ត្រដុស​ដៃ​ទាំង​សងខាង​របស់​អ្នក​ឲ្យ​ក្តៅ រួច​យក​មក​ដាក់​លើ​ចង្កេះ​សងខាង​របស់​អ្នក​។ បន្ទាប់​មក​អ្នក​អាច​ធ្វើការ​ម៉ាស្សា​ចុះ​ឡើយ ដោយ​មួយ​ថ្ងៃ​ធ្វើ​ចំនួន​ពីរ​ដង គឺ​ធ្វើ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច នោះ​ក្រលៀន​អ្នក​នឹង​មាន​សុខភាព​ល្អ​ខ្លាំង​។

៥-អ្នក​គួរតែ​កាត់​បន្ថយ​ការ​រួម​ភេទ​របស់​អ្នក ព្រោះ​នៅ​ពេល​ដែល​អ្នក​រួម​ភេទ​ច្រើន​ពេក ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នកផង​ដែរ ដោយ​អាច​ធ្វើ​ឲ្យ​វា​ទ្រុឌទ្រោម​បាន​។

៦-អ្នក​គួរតែ​កាត់​បន្ថយ​ពិសារ​ថ្នាំ មិន​ថា​ថ្នាំ​ចិន ឬ​បារាំង​ទេ ព្រោះថ្នាំ​ទាំងនោះ​សុទ្ធតែ​ងាយ​ប៉ះពាល់​ដល់​ក្រលៀន​អ្នក​ដោយ​មិនដឹង​ខ្លួន​។

៧-អ្នក​អាច​ធ្វើការ​ហាត់ប្រាណ​ឲ្យ​ទៀងទាត់ ព្រោះ​ការ​ហាត់ប្រាណ​នេះ មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​សុខភាព​អ្នក​ល្អ​ទេ ថែម​ទាំង​អាច​ជួយ​ការពារ​ក្រលៀន​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ