ប្រពន្ធ​ក្តាប់​លុយ​ណែន​ពេក អ្នក​គួរ​ធ្វើ​ដូច​ម្តេច ?


គូ​ស្វាមីភរិយា​ចែករំលែក​លំនៅ​ដ្ឋា​ន និង​គ្រែ​គេង ប៉ុន្តែ​ការ​រស់នៅ​ជាមួយនឹង​ដៃគូ​ជីវិត​ដែល​គ្រប់គ្រង​អ្នក​ពេក​ទាក់ទិន​នឹង​ការ​ចាយវាយ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ដូច​ត្រូវ​បាន​ឃុំឃាំង ដែល​មិនល្អ​ឡើយ​សម្រាប់​ទំនាក់ទំនង​អ្នក​ទាំង​ពីរ ។ ប៉ុន្តែ​អ្នក​អាច​ចាក​ចេញពី​ស្ថាន​ការ​នេះ​បាន ។ ប្រសិនបើ​អ្នក​គិត​ថា អ្នក​កំពុង​តែ​មាន​ករណី​ដូច​ខាងលើ​អ្នក​អាច​សាកល្បង​ធ្វើ​តាម​ចំណុច​ខាងក្រោម​នេះ​បាន ៖

១. ស្វែងរក និង​យល់​ដឹង​ពី​មូលហេតុ

អ្នក​គួរតែ​មានការ​សន្ទនា​ស្មោះត្រង់​មួយ​ជាមួយនឹង​ដៃគូ​របស់​អ្នក​ពី​ការ​គ្រប់គ្រង​លុយ ។ ពេល​ខ្លះ​ទម្លាប់​គ្រប់គ្រង​ជ្រុល​នេះ មិន​ទាក់ទិន​នឹង​ការ​ដែល​ពួក​គេ​មិន​ជឿជាក់​អ្នក​ទេ តែ​អាច​នឹង​ទាក់ទិន​នឹង​ការ​ព្រួយបារម្ភ​ពី​អ្វីមួយ​ដែល​កើត​មាន​ឡើង ព្រោះតែ​ស្ថាន​ការ​រស់នៅ​របស់​ដៃគូ​អ្នក ។ ឧទ​ហក​រណ៍​ដូច​ជា ពួក​គេ​ភ័យ​ខ្លាច​ថា នឹង​អស់​លុយ​សម្រាប់​ការ​ប្រើ​អនាគត ។

២. ចូលរួម​រំលែក​សម្ពាធ

ទម្លាប់​គ្រប់គ្រង​ហួសហេតុ​របស់​ដៃគូ​អ្នក​អាច​មក​ពី​សម្ពាធ​ក្នុង​ការ​គ្រប់គ្រង​លុយ​ម្នាក់ឯង ។ អ្នក​អាច​ចូលរួម​ចែករំលែក​សម្ពាធ​នេះ​បាន ដើម្បី​បង្កើន​ភាព​ជឿជាក់​លើ​អ្នក និង​បង្ហាញ​ដៃគូ​អ្នក​ថា អ្នក​ទាំង​ពីរ​អាច​សហការ​គ្នា​បាន ហើយ​ដៃគូ​អ្នក​មិនមែន​រ៉ាប់រង​តួនាទី​នេះ​ម្នាក់ឯង​ទេ ។

៣. បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក

ប្រសិនបើ​ការ​គ្រប់គ្រង​ហួស​ព្រំដែន​របស់​ដៃគូ​អ្នក ធ្វើ​ឲ្យ​អ្នក​មិន​ពេញចិត្ត​ខ្លាំង អ្នក​គួរតែ​ពន្យល់​ប្រាប់​ឲ្យ​បាន​ច្បាស់លាស់ ។ វា​អាច​បង្ក​ឲ្យ​មាន​ជម្លោះ​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក​ពិតមែន ប៉ុន្តែ​វា​ជា​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ពី​ឥទ្ធិពល​នៃ​ទម្លាប់​នេះ ។ យ៉ាងណា​ក្តី អ្នក​មិន​ត្រូវ​ចោទប្រកាន់​ដល់​ដៃគូ​អ្នក​ទាំងស្រុង​ទេ ។ អ្នក​ត្រូវ​ប្រាប់​គាត់​ថា អ្នកដឹង​ថា គាត់​មិន​ចង់​គ្រប់គ្រង​អ្នក​ទេ ប៉ុន្តែ​សកម្មភាព​របស់​ដៃគូ​អ្នក​កំពុង​តែ​ប៉ះពាល់​អ្នកជា​ដើម ។

៤. ហៅ​ភាគី​ទី​បី​មក​ចូល​រួមការ​សន្ទនា

តើ​ដៃគូ​របស់​អ្នកឆ្លើយ​តប​នឹង​អ្នក​ដូច​ម្តេច ? តើ​ពួក​គេ​ដឹង​ខុស ឬទេ? ឬ​ពួក​គេ​មិន​ព្យាយាម​យល់​ពី​អារម្មណ៍ និង​មូលហេតុ​របស់​អ្នក ? ប្រសិនបើ​អ្នក​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ អ្នក​អាច​សាកល្បង​និយាយ​ជាមួយ​មនុស្ស​ដែល​មាន​ឥទ្ធិពល​លើ​ដៃគូ​អ្នក​បាន​ដូច​ជា ឪពុក​ម្តាយ និង​បងប្អូន​របស់​ពួក​គេ​ជាដើម ដែល​អាច​ពន្យល់​ប្រាប់​ពួក​គេ​ដោយ​ស្ងប់​អារម្មណ៍​បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ