ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មានរឿង​អ្វី…មន្ត្រី​នគរបាលដេក​​ស្លា.ប់​​មុខ​រថយន្ត ក្នុង​ដៃ​កាន់​អាវុធ​ខ្លី​ទំនើប​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ខាង​មុខ​រថយន្ត​ដោយ​ក្នុង​ដៃ​មាន​កាន់​អាវុធ​ខ្លី​ទំនើប​មួយ​ដើម និង​មាន​ស្លាក​ស្នាម​ឈាម​ហូរ​ចេញពី​ក្បាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​6​និង​50​នាទី​ព្រឹក ថ្ងៃ​ទី​21 ខែកក្កដា ឆ្នាំ​2019 ខណៈ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ថិ​រៈវិ​ថី​សម្តេច​ហ៊ុន​សែន…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ខាង​មុខ​រថយន្ត​ដោយ​ក្នុង​ដៃ​មាន​កាន់​អាវុធ​ខ្លី​ទំនើប​មួយ​ដើម និង​មាន​ស្លាក​ស្នាម​ឈាម​ហូរ​ចេញពី​ក្បាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​6​និង​50​នាទី​ព្រឹក ថ្ងៃ​ទី​21 ខែកក្កដា ឆ្នាំ​2019 ខណៈ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ថិ​រៈវិ​ថី​សម្តេច​ហ៊ុន​សែន មក​ដល់​ចំណុច​ព្រំ​ប្រទល់​​ក្រុងព្រះសីហនុ និង​ស្រុក​ស្ទឹង​ហាវ (​ជិត​ឆ្នេរ​ព្រែក​ត្រែង​) ស្ថិត​ក្នុងភូមិ​០៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ស្ទឹង​ហាវ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ហេង សៅ​គី​រី ឋានន្តរសក្តិ​វរៈសេនីយ៍ត្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ជិះ​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ PP-2AB 8029 បច្ចុប្បន្ន​មាន​ទីលំនៅ​ផ្ទះ​លេខ​T6 សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​ជា​ជំ​ហ៊ាន​ដំបូង​បាន​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ខាងលើ គឺ​បាន​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​។ ក្រោយ​ពេល​ពិនិត្យ​រួច សាកសព​ជន​រង​គ្រោះ​កំពុង​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ