ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ប្តី​ប្រពន្ធ​​មាន​ត្រឹម​៦​ពាន់ តថ្លៃ​​កង់​បី​១​ម៉ឺន​៥​ពាន់​សង្ឃឹម​ខ្ចី​លុយ​ប្អូន​បាន ចុង​ក្រោយ​​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​គ្រា​ដែល​ទីទ័ល​ទៅ​ហើយ​នាំ​គ្នា​ហៅ​ម៉ូតូ​កង់​បី​ជិះ​ធ្វើ​ដំណើរ​ទៅ​រក​ខ្ចី​លុយ​ប្អូន សង្ឃឹមថា​បាន​ជួប​ខ្ចី​លុយ ផ្ទុយ​ទៅ​វិញ​រក​មិនឃើញ​ប្អូន​មិនដឹង​ថា ផ្លាស់​ប្តូរ​ការងារ​ទៅ​កន្លែង​ណា ហើយ​ខ្វះខាត​លុយ​ឲ្យ​ថ្លៃ​ម៉ូតូ​កង់​បី​មិន​បាន​គ្រប់​ចំនួន​ផង ក៏​ផ្ទុះ​ជា​រឿង​ប្រកែក​ទំនាស់​សម្តី​គ្នា រហូត​អ្នក​បើក​កង់​បីរ​ត់ទៅ​ប្តឹង​ប៉ូលិស…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​គ្រា​ដែល​ទីទ័ល​ទៅ​ហើយ​នាំ​គ្នា​ហៅ​ម៉ូតូ​កង់​បី​ជិះ​ធ្វើ​ដំណើរ​ទៅ​រក​ខ្ចី​លុយ​ប្អូន សង្ឃឹមថា​បាន​ជួប​ខ្ចី​លុយ ផ្ទុយ​ទៅ​វិញ​រក​មិនឃើញ​ប្អូន​មិនដឹង​ថា ផ្លាស់​ប្តូរ​ការងារ​ទៅ​កន្លែង​ណា ហើយ​ខ្វះខាត​លុយ​ឲ្យ​ថ្លៃ​ម៉ូតូ​កង់​បី​មិន​បាន​គ្រប់​ចំនួន​ផង ក៏​ផ្ទុះ​ជា​រឿង​ប្រកែក​ទំនាស់​សម្តី​គ្នា រហូត​អ្នក​បើក​កង់​បីរ​ត់ទៅ​ប្តឹង​ប៉ូលិស បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវ​ណ​ត​ប្រី​ត ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ភាគី​ខាង ២​នាក់​ប្តី​ប្រពន្ធ​សម្តែង​នូវ​សម្តី​ពិត ត្បិត​ខ្លួន​ទីទ័ល សូ​ម្បី​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន​ផង ទើប​សម្រេច​នាំ​គ្នា​ហៅ​ម៉ូតូ​កង់​បី​ជិះ​ពី​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​ដំណើរ​ទៅ​រក​ខ្ចី​លុយ​ប្អូន ដែល​ធ្វើ​ជា​សន្តិសុខ​យាម​យប់​នៅ​ហាង​មួយ​កន្លែង ក្បែរ​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដោយ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​១៥០០០​រៀល ហើយ​លុយ​មាននៅ​នឹង​ខ្លួន​ចំនួន​៦០០០​រៀល ខណៈ​នឹក​ថា ខ្ចី​លុយ​ប្អូន​បាន ថ្លៃ​ម៉ូតូ​កង់​បី​នឹង​គ្រប់​ចំនួន​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​តែ​ផ្ទុយ​ទៅ​វិញ រក​ប្អូន​មិនឃើញ មាន​លុយ​ឯណា​គ្រប់​ឲ្យ​ថ្លៃ​ម៉ូតូ​កង់​បី មាន​តែ​៦០០០​រៀល​ក្នុង​ខ្លួន តែ​ភាគី​ខាង​ម៉ូតូ​កង់​បី​មិន​ព្រម កើតជា​ទំនាស់​ពាក្យ​សម្តី រត់​ទៅ​ប្តឹង​ប៉ូលិស​ប្រចាំ​គោលដៅ​ស្ពាន​អាកាស សាកសួរ​ទៅ​ទើប​ដឹង​រឿង​ពិត ទៀង​មិន​ឈ្នះ​ទ័ល ទីបំផុត ខាង​ម៉ូតូ​កង់​បី​សុខចិត្ត​យក​លុយ​៦០០០​រៀល បើក​ចាកចេញ​ទៅ​បាត់ ។

ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដល់​ដំណាក់កាល​នេះ​ហើយ អស់​លុយ​ពី​ខ្លួន​រលីង ស្អែក​ច្បាស់​ហើយ​ដាច់​បាយ កាលបើ​ស្វែងរក​បងប្អូន​មិនឃើញ មាន​តែ​ដើរ​ថ្មើរជើង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ