ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ប្រមាណ​៥០០​នាក់​ស្វែង​យល់​ពី​ជំនាញ​ផ្ទាល់ខ្លួន និង​ការ​ធ្វើ​អាជីវកម្ម​ស្តង់ដា​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រមាណ​៥០០​នាក់​បាន​ចូលរួម​ស្វែង​យល់​ពី​ការ​បង្កើត​ជំនាញ និង​ការ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ដែល​មាន​ស្តង់ដា​មួយ ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ទទួលស្គាល់​ក្នុង​ការ​ប្រកប​អាជីវកម្ម ។ ការ​ចូលរួម​របស់​យុវ​ជ​នេះ ស្រប​ពេល​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​បាន​ជំរុញ​ឲ្យ​យុវជន​ងាក​ចាប់​យក​ជំនាញ​មួយ​ពិតប្រាកដ…

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រមាណ​៥០០​នាក់​បាន​ចូលរួម​ស្វែង​យល់​ពី​ការ​បង្កើត​ជំនាញ និង​ការ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ដែល​មាន​ស្តង់ដា​មួយ ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ទទួលស្គាល់​ក្នុង​ការ​ប្រកប​អាជីវកម្ម ។

ការ​ចូលរួម​របស់​យុវ​ជ​នេះ ស្រប​ពេល​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​បាន​ជំរុញ​ឲ្យ​យុវជន​ងាក​ចាប់​យក​ជំនាញ​មួយ​ពិតប្រាកដ ដើម្បី​ប្រកប​រប​ចិញ្ចឹមជីវិត ហើយ​ស្រប​នឹង​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន ។

លោក​ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វេជ្ជសាស្ត្រ​ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​កម្ពុជា និង​សមាគម​អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សិក្ខា​វគ្គ​ជំនាញ​«​បុគ្គល​ម្នាក់​ជំនាញ​មួយ​»​និង​«​អាជីវកម្ម​មួយ​ស្តង់ដា​មួយ​» កាលពី​ពេល​ថ្មី​ៗ​ដែល​មាន​យុវជន​ចូលរួម​ប្រមាណ​៥០០​នាក់​វគ្គ​សិក្សា​នេះ​នឹង​បង្ហាញ​ដល់​សិក្សា​កាម ដើម្បី​ទទួល​បាន​ចំណេះ​ជំនាញ​មួយ​ពិតប្រាកដ​ក្នុង​ការ​យក​ទៅ​ប្រប​ក​អាជីវកម្ម​ផ្ទាល់ខ្លួន ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ឡី សុភាព ក៏​កោតសរសើរ​ចំពោះ​លោក លី ស៊ី​ន​ន្ទ អគ្គនាយក​ក្រុមហ៊ុន និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដែល​បាន និង​កំពុង​ចូលរួម​បណ្ដុះបណ្ដាល​យុវជន​ឲ្យ​ចេះ​ធ្វើ​អាជីវកម្ម​ទីផ្សារ​បណ្តាញ និង​ជួយ​រក​ការងារ​ធ្វើ​ជូន​សិក្ខាកាម​ដែល​បញ្ចប់​ការ​សិក្សា​រួច ស្រប​តាម​ទស្សនទាន «​បុគ្គល​ម្នាក់ ជំនាញ​មួយ​» និង​«​អាជីវកម្ម​មួយ​ស្តង់ដា​មួយ​» ។ លោក​បន្ត​ថា ក្រុមហ៊ុន​ជួយ​បណ្ដុះបណ្ដាល​យុវជន​ឲ្យ​ចេះ​ធ្វើ​អាជីវកម្ម​ទីផ្សារ​បណ្តាញ ដើម្បី​ឲ្យ​យុវជន​មានការ​ងារ និង​មុខរបរ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ