ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីស្រែ​បែក​ក្រហែង​ធ្វើ​ឱ្យ​ដំណាំ​ស្រូវ​ពលរដ្ឋ​ជា​ច្រើន​ហិ​កតា​ងាប់​ស្ទើរ​ទាំងស្រុងនៅស្រុកចុងកាល់

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម ដំណាំ​ស្រូវ​ជា​ច្រើន​ហិ​កតា​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចុងកាល់ ជួប​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​ត្រូវ​បាន​ងាប់​ជា​បណ្តើ​ៗ ខណៈ​គ្មាន​ទឹកភ្លៀង​ធ្លាក់​លើ​ទឹកដី​ស្រុក​ចុងកាល់​នៃ​ខេត្តឧត្តរមានជ័យ ។ លោក​គន់ គី​ម ទេស​រដ្ឋមន្ត្រី…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម ដំណាំ​ស្រូវ​ជា​ច្រើន​ហិ​កតា​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចុងកាល់ ជួប​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​ត្រូវ​បាន​ងាប់​ជា​បណ្តើ​ៗ ខណៈ​គ្មាន​ទឹកភ្លៀង​ធ្លាក់​លើ​ទឹកដី​ស្រុក​ចុងកាល់​នៃ​ខេត្តឧត្តរមានជ័យ ។

លោក​គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ជំរុញ​ដល់​មន្ទី​ពាក់ព័ន្ធ​ប្រឹង​រិះរក​មធ្យោបាយ​ឱ្យ​អស់ពី​លទ្ធិ​ភា ព​ក្នុង​ការ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលខេត្ត មន្ត្រី​ពាក់ព័ន្ធ​ព្រមទាំង​លោក​មេបញ្ជាការ លោក​មេបញ្ជាការ​រង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ភេទ ជា​ច្រើន​រូប​ផង​ដែរ ។

ការ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ស្រូវពង្រោះ​ប្រជា​កសិករ​កំពុង​ប្រឈម​កង្វះ​ទឹក​ក្នុងភូមិ​សាស្ត្រ​ក្នុងស្រុក​ចុងកាល់​នេះ នៅ​ថ្ងៃ​ទី​១៩ កក្កដា​នេះ ឯកឧត្តម​គន់ គី​ម បាន​ជំរុញ​ដល់​មន្ត្រី​មន្ទី​ពាក់ព័ន្ធ​ត្រូវ​ប្រឹង​ឱ្យ​អស់ពី​លទ្ធិ​ភាព​ក្នុង​ការ​ចុះ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចុងកាល់ និង​នៅ​តាម​តំបន់​ផ្សេង​ៗ​ទៀត ។

លោក​បាន​បញ្ចា​ក់ថា ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​នេះ ដំណាំ​ស្រូវពង្រោះ​របស់​ប្រជា​កសិករ​ប្រមាណ​ជាង​១០០០​ហិ​កតា នៅ​ក្នុងស្រុក​ចុងកាល់ កំពុង​ប្រឈម និង​គ្រោះ​ធម្មជាតិ​កង្វះ​ទឹក​ដោយ​មិន​គ្រប់គ្រាន់ ក្នុង​នោះ​តំបន់​មួយ​ចំនួន​កំពុង​បាន​ជួយ​សង្គ្រោះ និង​តំបន់​មួយ​ចំនួន​ទៀត កំពុង​រិះរក​មធ្យោបាយ​នាំ​ប្រភព​ទឹក​ចូល​សង្គ្រោះ​ស្រូវ​ទាំងនោះ ហើយ​ស្រូវ​ទាំងនោះ បើ​មិន​មានការ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ទេ ក្នុង​រយ​:​ពេល​មួយ​ខែ​ខាង​មុខ​ត្រូវ​ជួប​បញ្ហា​ជាក់​ជា​មិន​ខាន ។
លោក​ញឺ​ន កួន ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ​បានឱ្យ​ដឹង​ថា ក្រុមការងារ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ខណៈ​នេះ​បាន​បញ្ជូន​ម៉ាស៊ីនបូមទឹក កម្លាំង​៦៥​សេះ បន្ថែមចំនួន​៥​គ្រឿង និង​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​ចំនួន​២​គ្រឿង​បន្ថែម​ទៀត ដើម្បី​កាយ​ប្រឡាយ​នាំ​បន្ថែម​ប្រភព​ទឹក​ឱ្យ​ទទួល​គ្រប់​តំបន់ ។

លោក​បន្ថែម​ថា ក្រុមការងារ​មន្ទី​បាន​ចុះ​ជួយ​សង្គ្រោះ​ស្រូវ​ដល់​ប្រជាពលរដ្ឋ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែកក្កដា​មក​ម្លេះ បាន​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ដែល​កំពុង​ខ្វះ​ទឹក​ចំនួន​៨៨០​ហិ​កតា ស្ថិត​នៅ​ភូមិក ភូមិ​គោក​វត្ត ភូមិ​ព្រៃធំ ភូមិ​ចុងកាល់ ឃុំ​ចុងកាល់ និង​ភូមិ​គោក​ពង្រ ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ។ ក្រៅពី​តំបន់​នេះ​ក្រុមការងារ​មន្ទីរ​ក៏​បាន​ចុះ​ពិនិត្យ​ជា​ប្រចាំ​ដែរ នៅ​តំបន់​ផ្សេង​ទៀត ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជា​កសិករ​ដែល​មាន​ដីស្រែ​ខ្វះ​ទឹក ហើយ​មាន​ប្រភព​ទឹក​អាច​ជួយ​សង្គ្រោះ​បាន តាម​រយៈ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ខ្នាត​តូច​ៗ​របស់​ប្រជា​កសិករ​ដោយ​មន្ទីរ​បាន​ផ្ដល់​ជូន​ប្រេងម៉ាស៊ូត ដើម្បី​បូមទឹក​ដាក់​ស្រែ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ